អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

អាថ៌​កំបាំង​ខាង​ក្រោយ​កំនើន​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ហ្វេសប៊ុក ​បាន​ប្រកាស​ថា បណ្តាញ​សង្គម​ហ្វេសប៊ុក​ មាន​អ្នក​កំពុង​ប្រើប្រាស់​ ដល់​ទៅ​ជាង​មួយ​ពាន់​លាន​នាក់​​ ក្នុង​ថ្ងៃ​តែ​មួយ​ ដែល​នេះ​​ជា​តួលេខ​ឯកត្តកម្ម របស់​បណ្តាញ​សង្គម​ ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​មួយ​នេះ។

អ្នកប្រើ​Facebook ដោយ​ឈ្លក់​វង្វេង​ ផ្សព្វផ្សាយ​ទិន្នន័យ​​ផ្ទាល់​ខ្លួន​​គ្រប់​សព្វ​​សារពើរ​ ទាំង​​​មិន​ដឹង​ថា​ ក្រុមហ៊ុននេះ​​​យក​​ទៅ​​លក់​ ឲ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម
អ្នកប្រើ​Facebook ដោយ​ឈ្លក់​វង្វេង​ ផ្សព្វផ្សាយ​ទិន្នន័យ​​ផ្ទាល់​ខ្លួន​​គ្រប់​សព្វ​​សារពើរ​ ទាំង​​​មិន​ដឹង​ថា​ ក្រុមហ៊ុននេះ​​​យក​​ទៅ​​លក់​ ឲ្យ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម

 

អគ្គនាយក​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg បាន​ថ្លែង​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក ​របស់​ខ្លួន​ដោយ​ក្តី​រីករាយ​ថា៖ « Nous venons de franchir une importante étape. Pour la première fois, un milliard de personnes ont utilisé Facebook en une seule journée. »

បាន​សេចក្តី​ថា មនុស្ស​នៅ​លើ​ភពផែន​ដី​​ចំនួន​មួយ​ភាគ​ប្រាំ​ពីរ ​បាន​នឹង​កំពុង​ប្រើប្រាស់​ហ្វេសប៊ុក​ ដើម្បី ទំនាក់ទំនង​ ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​តែមួយ។

Rappelons-nous que le réseau de Facebookcompte environ1,49 milliard d’utilisateurs au deuxième trimestre 2015, mais ce résultat ne concernait que les membres qui se connectent au moins une fois par mois. Cette fois c’est le cap du milliard d’« amis »de Facebookconnectés au cours d’une seule et même journée !

តួលេខ​ឯក្តកម្ម​នេះ ​នឹង​ត្រូវ​ចារឹក​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​​ របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​  ដែល​លោក​Mark Zuckerberg​ប្រកាស​ដោយ​មោទនភាព​ថា៖«Je suis si fier de notre communauté et des progrès que nous avons réalisés. Notre communauté se bat pour donner la parole à tous, pour promouvoir le dialogue et pour permettre à chacun d’entre nous de bénéficier des opportunités de notre monde moderne»

គឺ​ជា​សម្តី​ប្រកប​ដោយ​មនោសញ្ញេតនា​ លើក​ដម្កើង​សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ ការ​តភ្ជាប់​ទំនាក់ទំនង ​និង​កលានុវត្តភាព​ នៃ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។ តែ​អ្វី​ដែល​ស្ថាបនិក​ រូបនេះ​​មិន​បាន​និយាយ និង​ដែល​អ្នក​ប្រើប្រាស់​ជា​ទូទៅ​ទំនង​ជាមើល​រំលង ​ក៏​ប៉ុន្តែ​​ ត្រូវ​បាន​អ្នក​វិភាគ​មើល ឃើញ​នោះ​គឺ ៖Plus des personnes sont connectées sur Facebook, plus des renseignementsou des données personnelles sontdiffusées etéchangées sur Facebook, et ultimementplus Facebook est encore plus riche !

បាន​សេចក្តី​ថា  បើ​មាន​ការ​ប្រើប្រាស់​កាន់​តែ​ច្រើន​ នូវ​បណ្តាញ​សង្គម​នេះ  ស្មើ​នឹង​កំនើន​កាន់​តែ​ខ្លាំង​​នៃ​ការ ដាក់​បង្ហាញ និង​ការ​ផ្តោះប្តូរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​​របស់​បុគ្គល​​ ជា​អ្នក​ប្រើប្រាស់ ​ និង​ទី​បំផុត​ទៅ​គឺ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ​កាន់តែ​មាន​បាន​ទៅៗ​ ផង​ដែរ។

Parce que la richesse de Facebook, a fortiori celle de Mark Zuckerberg, est directement liée à l’accumulation de données personnelles des utilisateurs diffusées chaque jour sur Facebook.

លោក Tim Wu​សាស្រ្តាចារ្យ​មហាវិទ្យាល័យ​ច្បាប់ កូឡុមប៊ីយ៉ា(professeur à l’école de Droit de Columbia)​និង​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​វិភាគ​ឲ្យ​ទស្សនាវដ្តី​ The New-Yorker (Contributeur régulier au New-Yorker) ​បាន​ធ្វើការ​វិភាគ​ឡើង​វិញ  ពីប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក និង ការបំភ័ន្ត​ភ្នែក​​របស់​ហ្វេសប៊ុក​ចំពោះ​អ្នក​ប្រើប្រាស់ ​លើភាព​ឥត​គិត​ថ្លៃ​ នៃ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​បណ្តាញ​សង្គម​មួយ​នេះ។

Selon lui, il s’agit d’une nouvelle forme d’économie:«Depuis le XVIIIe siècle, il existe trois modèles économiques dans le commerce des médias et du divertissement : vendre du contenu(លក់​អត្ថបទ​ឬ​បទ​យកការណ៍), vendre de la publicité (លក់​សេវាកម្ម​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម), ou les deux (ឬ​ក៏​ធ្វើ​ទាំងពីរ). […] Depuis les années 1990, il existe un quatrième modèle : offrir quelque chose à ses clients en échange de leurs données personnelles, que vous utilisez ensuite pour faire de l’argent.»

គំរូ​ធុរកិច្ច (Le modèle d’affaire) របស់​ក្រុមហ៊ុន​Facebook ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​នៃ​គំរូ​សេដ្ឋកិច្ច​ប្រភេទ​ទីបួន​នេះ។

En laissant leurs données personnelles, les utilisateurs offrent une richesse incroyable à Facebook. Quant à eux,ils se rendent totalement vulnérable au monde extérieur. Leur monde devient commercialisable.

ចំនុច​ខ្លាំង​របស់​Mark Zuckerberg ដែល​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​នោះ​ គឺ​ការ​ជោគជ័យ​ក្នុង​ការ​ទាក់ ទាញ​ឲ្យ​មនុស្ស​ជាច្រើន​ ទូរទាំង​ពិភលោក​ដាក់​បង្ហាញ​នូវ​ពត៌មាន​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ នៅ​លើ​ហ្វេសប៊ុក ដោយ​គ្មាន​ទាមទារ​ការ​តបស្នង​អ្វី​ទាល់​តែ​សោះ ​ ក្រៅ​តែ​ពី​ការ​ប្រើប្រាស់ ​ជួនកាល​ដោយ​ភ្លេច​ខ្លួន នូវ បណ្តាញ​សង្គម​មួយ​នេះ។

Selon Jaron Lanier, gourou américain de l’Internet, les données personnelles sont comparables au travail. Et professeur Tim Wu nous explique que : «Vous ne perdez rien en le cédant, mais si vous ne récupérez rien en retour, vous ne recevez pas ce que vous méritez ».

ព្រោះ​ថា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដើរ​តួនាទី​ជា​អតិឋិជន​ប្រើប្រាស់​បណ្តាញ​សង្គម​ផង និង​ជា​ផលិតផល​ផង​ ចំពោះ​ហ្វេសប៊ុក​ ដោយសារ​ថា​ការ​ប្រើប្រាស់​នោះ​នឹង​បន្សល់​នូវ ទិន្នន័យ​ផ្ទាល់ខ្លួន​​ដោយ​ចេតនា​ឬ​អចេតនា  ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​ប្រមែ​ប្រមូល​តាម​វិធីសាស្រ្ត​បច្ចេកទេស​  ដើម្បី​លក់​ជា​ទិន្នន័យ​ពត៌មាន​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។  Alors professeur Tim Wu crois queces utilisateurs devraient légitimement réclamer d’être payé pour la vente de ce produit.

Donc, la gratuité de Facebook n'est donc qu'apparente. Et la bonne affaire que les utilisateurs ont l’impression de réaliser en exploitant ce réseau social est proprement illusoire, nous apprennent-ils les spécialistes.

ដូចនេះ​យើង​គួរ​ធ្វើ​កំណត់​ចំណាំ​ថា  ពត៌មាន​ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន​បាន​ក្លាយ​ជា «រ៉ែមាស»​ដ៏​មាន​តម្លៃ​សម្រាប់​សង្គម​នៃ​បច្ចេកវិទ្យា​ពត៌មាន។

Parce que ces données personnelles permettent aux réseaux sociaux d’offrir un service de publicité plus ciblée et très personnalisé grâce aux renseignements liés à votre localité, votre préférence sur les produits ou services en particulier, vos récentes recherches sur Google ou autres moteur de recherche ;

ដែល​នឹង​ធ្វើ​ឱ្យ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព​និង​កាន់​តែ​គួរ​ឱ្យ​ទាក់ទាញ​ ចំពោះ ពាណិជ្ជករ​ដែលមាន​តម្រូវការ​នូវ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ។

Concrètement, si vous utilisez le compte de Facebook, et puis cherchez des informations qui vous intéressent, par exemple vous cherchez des produits ou des services sur divers sites, vous allez voir apparaitre, dans les bannières à la colonne droite de votre page de Facebook, des publicités qui vous cible bien précisément.

ដូចនេះ​ខ្ញុំ​យល់​ឃើញ​ថា​ការ​ប្រកាស​របស់ Mark Zuckerberg កាល​ពី​សប្តាហ៍​កន្លង​ទៅ​​នេះ​ គ្រាន់តែ​ជា សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ នូវ​ដំណាក់កាល​ថ្មី​មួយ​ទៀត​ នៃ​មហិច្ឆិតា​របស់​ហ្វេសប៊ុក​  ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន នេះ​ កាន់​តែ​ស្តុកស្តម្ភ ដោយសារ​តែ​​មហាសេដ្ឋី​បច្ចេកវិទ្យា​ពត៌មាន​ដ៏​វ័យ​ក្មេង​រូប​នេះ​  ទំនង​ជា​មាន​គំនិត ឆ្នៃ​ប្រឌិត​ពី​របៀប​ផ្សេងៗ​ទៀត​ ​ក្នុង​ការ​ទាក់ទាញ​ និង​កេង​ប្រយោជន៍​​ ពី​ពត៌មាន​ទាំង​នោះ។

D’ailleurs, bien que la progression du nombre d’utilisateurs ralentisse – parce que ce n’est pas tout le monde qui ale compte Facebook – le réseau social peut compter sur l’Asie et les pays émergents pour soutenir sa croissance.

ទ្វីប​អាស៊ី​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​គោល​ដៅ​យុទ្ធសាស្រ្ត​ ដែល​មាន​កំនើត​ច្រើន​ជាង​គេ​នៃ​សមាជិក​ថ្មី ​របស់​ហ្វេសប៊ុក​ ដោយ​មាន​កំនើន​ជាង​៦,៧%​ក្នុង​ត្រីមាស​ទីមួយ  ប្រៀប​ទៅ​នឹង​អាមេរិក​​ខាង​ជើង​និង​អឺរ៉ុប ដែល​មាន​កំនើត​ត្រឹម​២,៥% និង​៣,៧% ប៉ុណ្ណោះ។

Le chiffre d’affaires de la société continue en conséquence à grimper. Il a fait un saut de 39% au deuxième trimestre de cette année ;Ce qui équivaut à un peu plus de4 milliards de dollars.

កំនើន​ប្រាក់​ចំណូល​នេះ​គឺ​ពិត​ណាស់​ បាន​ជា​ពិសេស​មក​ពី​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​ជា​ទូទៅ​ ជា​ប្រាក់​ចំណូល​ដ៏​ច្រើន​​សន្ធឹក​សន្ធាប់​ និង​ជា​រឿយៗ​​ បាន​តាម​រយៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​ប្រើ​ទូរស័ព្ទ​ Smartphones ​ដ៏​ពេញ​និយម​ និង​ដែល​មាន​ចំនួន​ ដល់​ទៅ​៨៧%នៃ​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

En somme, s’il est maintenant d’usage de qualifier une personne non-connectée au Facebook comme une personne démodée ou ringarde, l’annonce de la connexion d’un milliard de personne,soit un septième des terriens, peut être vue comme un moyen d’inciterles gens à se connecter davantagesur Facebook, voire une autre façon de faire parler les médiasen faveur Facebook. 

ហើយ​អ្វី​ដែល​ជា​ក្តី​បារម្ភ​នោះ​ គឺ​ការ​ទាក់ទាញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើងៗ​ នូវ​បណ្តាញ ​សង្គម​មួយ​នេះ​ អាច​នឹង​បង្កើន​នូវ​ហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​អ្នក​ប្រើប្រាស់  ប្រសិន​បើ​គ្មាន​គោល​នយោបាយ​ចាំបាច់​គ្រប់គ្រាន់​ ក្នុង​ការ​ផ្សព្វផ្សាយ​ចំនេះ​ដឹង​​ ពី​របៀប​នៃ​ការ​ការពារ​ពត៌មាន​ផ្ទាល់ខ្លួន​  របស់​បុគ្គល ពិសេស​ពត៌មាន​រសើប​របស់​ពួក​គេ  ឲ្យបាន​ទូលំ​ទូលាយ ឲ្យដូច​ជា​ការ​បង្កើន​ប្រជាប្រិយភាព​របស់​ហ្វេសប៊ុក​ក្នុង​ពេល​បច្ចុប្បន្ន​ ទេ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ