អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ខឹង​​នឹង​​ការ​​ផ្សាយ​​ខុស​របស់​​កាសែត Cambodia Daily

ថ្លែងក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ I​I​C ចំនួន ៨៦០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី ១២​ឧសភា​នេះ នា​វិទ្យាស្ថានជាតិ​អប់រំ រាជធានី​ភ្នំពេញ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily ប្រសិន​បើ​បាន​ស្រង់​សម្តី​របស់លោក​ យក​ទៅ​ចុះ​ផ្សាយ​ខុស​ម្តង​ទៀត​។ ថ្លែង​ដោយ​មិន​ពេញ​ចិត្ត លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​កាសែត​មួយ​នេះ កុំ​ផ្សាយ​ព័ត៌មាន​ពី​លោក ប្រសិន​បើ​ផ្សាយ​ប្រឌិត ដូច​ករណី​ក្នុង​អត្ថបទ​កាល​ពី​ថ្ងៃ​ទី ១១​ឧសភា​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ជូន​ថា​ កាល​ពី​ថ្ងៃ​ទី​១១​ឧសភា​ម្សិលមិញ លោក​ស្វាយ ស៊ី​ថា រដ្ឋលេខាធិការ និងជា​តំណាង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​និពន្ធ​នាយក​សារព័ត៌មាន The Cambodia Daily ចំពោះ​អត្ថបទ​មួយ​របស់​កាសែត​នេះ ដែល​ចុះ​ផ្សាយ​ថា “​លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូច​ៗ​គ្នា មិន​ឲ្យ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​”​។ ជា​ចំណង​ជើង​ដែល​លោក ស្វាយ ស៊ី​ថា អះ​អាង​ថា មាន​ចេតនា​បំភ័ន្ត និង​ញុះញង់​សាធារណ​មតិជាតិ និង​អន្តរជាតិ ឲ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​លើ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​។ សូមស្តាប់​ប្រសាសន៍របស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ