អានតួអត្ថបទ
កម្ពុជា

លោក​​កឹម សុខា អះអាង​​ថា​​លោក​​នៅ​តែ​រឹងមាំ​ដោយ​សា​រ​ពល​រដ្ឋ​គាំទ្រ​

ថ្លែង​ក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​យុវជន ទាំង ១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី ១១​ឧសភា​នេះ -លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា លោក​នៅ​តែ​រឹង​មាំ ក្នុង​ការ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នយោបាយ​នា​ពេល​ថ្មី​ៗ​នេះ​។ ហើយ​លោក​ក៏​អះអាង​ថា ភាព​មិន​ទេរ​ដួល​របស់​លោក​នៅ​ពេល​នេះ គឺ​ដោយសារ​លោក​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​រូប​លោក​ផ្ទាល់​។ ការ​ថ្លែង​របស់​លោក​កឹម សុខា នៅ​ពេល​នេះ ក៏​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​រូប​លោក ជុំវិញ​បណ្តឹង​របស់​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ កញ្ញា​ធី សុវណ្ណថា​។

លោក​កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុងវេទិកានៅខេត្ត​ព្រៃវែង។
លោក​កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ ក្នុងវេទិកានៅខេត្ត​ព្រៃវែង។ @Facebook Kem Sokha
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ