អានតួអត្ថបទ
គៀរហ្សីស្តង់-សហរដ្ឋអាមេរិក

វត្តមាន​នៃ​មូលដ្ឋាន​ទ័ព​អាមេរិកាំង នៅ​គៀរហ្សីស្តង់​បន្ត​មួយ​ឆ្នាំ​ទៀត

រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀរហ្សីស្តង់​ នៅ​ថ្ងៃ​សុក្រ​១៦​មេសា​ម្សិលមិញ បាន​សំរេច​ចិត្ត​បន្ត​មួយ​ឆ្នាំ​ទៀត​ កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ ស្តីពី​វត្តមាន​នៃ​មូលដ្ឋាន​ទ័ព​អាមេរិកាំង។ គឺ​មូលដ្ឋាន​នេះ​ហើយ​ជាទី​ កន្លែង​ឆ្លងកាត់​នៃ​ទាហាន​អាមេរិកាំង​ភាគ​ច្រើន​ប្រចាំការ​នៅ​ អាហ្វហ្កានិស្តង់។​ ក៏​ដូចជា​ការ​ផ្តល់​ស្បៀង​និង​គ្រឿង​បរិក្ខារ​សម្រាប់​ ទាហាន​ទាំងនេះដែរ។

រដ្ឋាភិបាលបណ្តោះអាសន្ន​គៀរហ្ស៊ីស្តង់​អនុញ្ញាត​ឲ្យ​អាមេរិក​បន្ត​ដាក់បន្ទាយទ័ព​មួយ​ឆ្នាំ​ទៀត
រដ្ឋាភិបាលបណ្តោះអាសន្ន​គៀរហ្ស៊ីស្តង់​អនុញ្ញាត​ឲ្យ​អាមេរិក​បន្ត​ដាក់បន្ទាយទ័ព​មួយ​ឆ្នាំ​ទៀត ©AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ធុន​ធំ​C-17​និង​C-130​ពណ៌​ប្រផេះ​នៃ​កងទ័ព​អាកាស​អាមេរិកាំង​ នឹង​ឋិត​នៅ​មួយ​ឆ្នាំ​ទៀត​នៅ​អាកាសយានដ្ឋាន​Manas។​ កិច្ច​សន្យា​នឹង​បន្ត​ ទៅ​ទៀត-នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀរហ្សីស្តង់​ នៅ​ ពេល​ដែល​វិបត្តិ​នយោបាយ​ដែល​ធ្វើឲ្យ​រញ្ជួយ​សាធារណរដ្ឋ​ដ៏តូច​នៅ​អាស៊ី​ កណ្តាល​ធ្វើឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ខ្លាច​បារម្ភ​តែ​ខ្លួន​ត្រូវ​ចាកចេញ​ពី​ ទីកន្លែង​ទាំង​បង្ខំចិត្ត។

រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មាន​គោល​ជំហរ​ ពុំ​ច្បាស់​លាស់​ទេ​​ក្នុង​រឿង​នេះ​ ចាប់​តាំងពី​ខ្លូួន​បាន​កាន់​រដ្ឋអំណាច ​នៅ​ថ្ងៃ​៧​មេសា​មក។​ អ្នក​ដឹកនាំ​គៀរហ្សីស្តង់​ខ្លះ​ទំនង​ជា​បាន​ជឿ​ថា​ ត្រូវតែ​បង្ខំ​ខ្លួន​ផ្គាប់​ចិត្ត​ទីក្រុង​ម៉ូស្គូ​ ដោយ​ធ្វើ​សេចក្តី​ ថ្លែងការណ៍​គាំទ្រ​ការ​បិទ​មុន​កំណត់​ពេល​មូលដ្ឋាន​ផ្តល់​ពស្តុភារ​ដ៏​សែន​ សំខាន់​នេះ​សម្រាប់​ប្រតិបត្តិការ​សឹក​អាមេរិកាំង​នៅ​អាហ្វហ្កានិស្តង់។

គេ ​ប្រាកដ​ជា​បាន​បក​ស្រាយ​ហួសហេតុ​ចំណង់​របស់​រុស្ស៊ី​ដែល​តាមពិត​ពុំ​បាន​ ខឹង​សម្បា​ទេ​ក្នុង​ការ​ឃើញ​សហរដ្ឋ​អាមេរិក​បំពេញ​ការងារ​ដ៏​កខ្វក់​ ស្មោកគ្រោក​នៅ​អាហ្វហ្កានិស្តង់-ដូចដែល​អ្នកការ​ទូត​អឺរ៉ុប​ម្នាក់​បាន​ ពន្យល់​ប្រាប់​យើងអ៊ីចឹង។

បញ្ហា​មួយទៀត​ចោទ​បំផុស​ឡើង​ដោយ​វិបត្តិ​ គៀរហ្សីស្តង់​គឹ​កិច្ច​សន្យា​ឬContrat​ផ្តល់​លុយកាក់​ច្រើន​ចុះ​​ដើម្បី​ឲ្យ ​មូលដ្ឋាន​នៅ​Manas​ដំណើរការ​ទៅ​និង​ដែលបាន​ផ្តល់​អត្ថប្រយោជន៍​ដល់ពួក​អ្នក ​ជិតដិត​នឹង​លោក​Kourmanbek Bakiev ​ជា​ប្រធានា​ធិបតី​ គៀរហ្សីស្តង់​ធ្លាក់​ពី​មុខ​តំណែង។

រដ្ឋាភិបាល​បណ្តោះ​អាសន្ន​និយាយថា​ ចង់​បំភ្លឺ​រឿងនេះ​ដូច​ដែល​លោក ​Kourmanbek Bakiev ​បាន​ថ្លែង​កាលពី​៥ឆ្នាំ​មុន​អ៊ីចឹង​ បន្ទាប់​ពីបាន​ផ្តួល​រំលំ​លោក​Askar Akayev ​មុន​នឹង​ឲ្យ​កូន​ប្រុស​ខ្លួន​ឈ្មោះ​Maxime បាន​ចំណេញ​មាន​បាន​ពី​ការ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ