អានតួអត្ថបទ
កម្ពុជា

ប្រជា​សហគមន៍ ចំនួន ១១ នៅ​ខេត្ត​ព្រះសីហនុ ជួបជុំ លើក​បដា ដាក់​ញត្តិ ទាមទារ​ដំណោះស្រាយ​បញ្ហាដីធ្លី

ប្រជា​សហគមន៍​រាប់រយ​នាក់ មកពី ១១ សហគមន៍ បាន​ជួបជុំ បិទផ្លូវ លើក​បដា ដាក់​ញត្តិ ទាមទារ​ដំណោះស្រាយ​បញ្ហាដីធ្លី នៅមុខ​សាលាខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី១៣តុលា​នេះ។ ប្រជា​សហគមន៍​ទាំងនោះ បាន​អះអាងថា ពួកគេ​មាន​បញ្ហាដីធ្លី​ជាមួយ​ឈ្មួញ មន្ត្រី​មាន​អំណាច​ និង​ក្រុមហ៊ុន​ឯកជន រំលោភ​យក​ដី​ពួកគាត់ តាំងពី២០០។ ពួកគាត់​ធ្លាប់បាន​ដាក់​ពាក្យ​បណ្តឹង និង​ដាក់​ញត្តិ ដើម្បី​ស្វែងរក​អន្តរាគមន៍​ជាច្រើន​ដង​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុង​ខេត្ត តែ​មិនមាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង​ ខេត្ត​ព្រះ​សីហនុ​មក​ធ្វើ​ការ​​តវ៉ា​​នៅ​​មុខ​​រដ្ឋ​សភា​​ នា​​ពេល​​កន្លង​​មក។​​។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង​ ខេត្ត​ព្រះ​សីហនុ​មក​ធ្វើ​ការ​​តវ៉ា​​នៅ​​មុខ​​រដ្ឋ​សភា​​ នា​​ពេល​​កន្លង​​មក។​​។ RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

ប្រជា​សហគមន៍​តំណាង​ឲ្យ​ជាង ១០០០ គ្រួសារ រស់នៅ​សហគមន៍​ចំនួន ១១ នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុងមាន​បញ្ហាដីធ្លី តាំងពី​ឆ្នាំ២០០៥ មក បាន​ជួបជុំ ដើរ​ដង្ហែ​ក្បួន លើក​បដា ស្រែក​មេក្រូ ដាក់​ញត្តិ​រួម ទៅកាន់​សាលាខេត្ត​ព្រះសីហនុ ដើម្បី​សុំ​អន្តរាគមន៍ ដោះ​ស្រាយ​​បញ្ហាដីធ្លី​តាម​សហគមន៍ ស្របទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។ នោះ​គឺ​លោកនាយក​រដ្ឋមន្ត្រី ដែល​ប្រជា​សហគមន៍ លើកឡើងថា លោក​បាន​ជំរុញ និង​ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ខេត្ត​ក្រុង​រាជធានី​ទាំងអស់ ដែលជា​សហការី​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងប្រទេស​កម្ពុជា ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហាដីធ្លី​ជូន​ដល់​ប្រជា​សហគមន៍ ដែលមាន​បញ្ហា។

ក្រុម​ប្រជា​សហគមន៍ ដែល​តវ៉ា​នៅមុខ​សាលាខេត្ត​ព្រះសីហនុ បាន​អះអាងថា កន្លងមក ពួក​គាត់ ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង ដាក់​ញត្តិ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាច្រើន​ដង​ពី​សំណាក់​​​ស្ថាប័ន​​ពាក់​ព័ន្​ធផ្សេងៗ ក្នុង​ខេត្ត ដើម្បី​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ការជួយ​ដោះស្រាយ​ជូន​ពួកគេ តែ​មិនមាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ដល់​ប្រជាពលរដ្ឋ កំពុង​រងគ្រោះ​ក្នុង​អំពើ​អយុត្តិធម៌ ដែល​ត្រូវ​ឈ្មួញ មន្ត្រី​មានអំណាច និងក្រុមហ៊ុនឯកជន រំលោភ​យកដី​​ធ្លី​​របស់​​ពួក​គាត់​។

ក្នុង​ញត្តិ​ ប្រជា​សហគមន៍​ បាន​ជំរុញ​ដល់​លោក​អភិបាល​ខេត្ត​ព្រះ​សីហនុ​ មេត្តា​អន្ត​រាគមន៍​​ដល់​​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ធ្វើ​ការ​អន្តរាគមន៍​ ដោះ​ស្រាយ​បញ្ហា​​ដី​​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ ដែល​កំពុង​រស់នៅ ​ទាំង​ ១១​ សហគមន៍​។

លោក​ ស៊ុន សុផាត​ តំណាង​សហគមន៍​ សេអ៊ីប្រាំ​ ដែល​ចូលរួម​តវ៉ា ​ដាក់​ញត្តិ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​ប្រមូល​ផ្តុំ​នៅ​ព្រឹក​នេះ​ ក្រុម​ប្រជា​សហគមន៍​ បាន​បិទ​ក្លោង​ទ្វារ​ និង​ផ្លូវ​មុខ​​សាលា​​ខេត្ត​​ ដើម្បី​ឲ្យ​អាជ្ញាធរ​ ចេញ​មក​ទទួល​ញត្តិ​របស់​ប្រជា​សហគមន៍។​ មួយ​សន្ទុះ​ក្រោយ​មក​ តំណាង​ប្រជា​សហគមន៍​ បាន​ចូល​ជួប​ដាក់​ញត្តិ​ ជូន​លោក ​ឈិត​ សុខុន​ អភិបាល​​ខេត្ត​
ព្រះ​​សី​ហនុ​។

ចំពោះ​មុខ​ប្រជា​សហគមន៍​ លោក​អភិបាល​ខេត្ត​ បាន​ទទួល​ញត្តិ​ ហើយ​សន្យា​ថា ​នឹង​ប្រឹង​​ប្រែង​ដោះ​ស្រាយប​ញ្ហា​ដី​ធ្លី​ទាំង​នោះ ​តាម​ដំណាក់​កាល ​និង​តាម​សហគមន៍​និមួយៗ​ ឲ្យ​បាន​​ឆាប់​។

ការ​សន្យា​ដូច្នេះ​ ត្រូវ​បាន​តំណាង​សហគមន៍​ដី​ធ្លី​ នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​ទេចរណ៍ ​ព្រះ​សីហនុ ​លោក​​ ស៊ុន សុផាត​ អះអាង​ថា​ ប្រជា​សហគមន៍​រង់ចាំ​មើល​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ ហើយ​បើ​នៅ​តែ​ស្ងាត់ស្ងៀម​ទៀត​ នោះ​ប្រជា​សហគមន៍​ នឹង​លើក​គ្នា​ឡើង​មក​ភ្នំពេញ​ ដាក់​​ញត្តិ​ ទៅ​រដ្ឋ​សភា ​ដើម្បី​ជួយ​អន្តរាគមន៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ