អានតួអត្ថបទ
កម្ពុជា-កូរ៉េ​ខាង​ត្បូង

អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា

ក្រោយ​ការ​បោះ​ឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ ហើយ​បើ​ទោះ​បី​ជា​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ មិន​ទាន់​ប្រកាស ក៏​ប៉ុន្តែ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា បាន​ផ្ញើ​លិខិត​សាទរ​ជា​ហូរហែ សាទរ​ដល់​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨​កក្កដា។

លោក លី ម្យុងបាក់ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង
លោក លី ម្យុងបាក់ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Saul Loeb/AFP
ផ្សាយពាណិជ្ជកម្ម

ចុង​ក្រោយ​គេ គឺ​លោក លី ម្យុងបាក់ អតីត​ប្រធានាធិបតី កូរ៉េ​ខាង​ត្បូង។ ក្នុង​លិខិត​ដែល​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​៨​សីហា​ម្សិលមិញ ក្រៅ​តែ​ពី​សាទរ​ដល់​ជ័យ​ជំនះ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨​កក្កដា អតីត​​ប្រធានាធិបតី​កូរ៉េ​​ខាង​ត្បូង មាន​សង្ឃឹម​ថា ភាព​ជា​ដៃ​គូ​ដ៏​ខ្លាំង​ក្លា រវាង​កូរ៉េ និង​កម្ពុជា នឹង​បន្ត​នាំ​មក​នូវ​សារៈ​ប្រយោជន៍ និង​ទទួល​លទ្ធផល​ផ្លែ​ផ្កា។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក លី ម្យុងបាក់ ក៏​ជឿ​ជាក់​ថា កម្ពុជា​នឹង​បន្ត​រីក​ចំរើន​លើ​គ្រប់​ទិដ្ឋភាព​ ប្រកប​ដោយ​ស្ថិរភាព និង​វិបុលភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ