អានតួអត្ថបទ
លីបង់

អង្គការ​សិទ្ធិមនុស្ស​ ជំរុញ​ឲ្យ​លីបង់បញ្ចប់​ការ​រំលោភបំពានចំពោះ​អ្នក​បម្រើការងារ​តាម​ផ្ទះ​

នៅ​លីបង់, អ្នក​បម្រើការងារ​តាម​ផ្ទះ ដែល​ភាគច្រើន​ជានារីភេទ​​ ត្រូវ​រង​ការ​រំលោភបំពាន​សិទ្ធិ​យ៉ាង​ធ្ងន់ធរ។ អ្នក​ខ្លះ​ត្រូវ​បង្ខាំង​នៅក្នុង​ផ្ទះ, មិនឲ្យ​​ចេញទៅក្រៅឬចេញពីប្រទេស​លីបង់ ​បើគ្មាន​ការអនុញ្ញាត​ពីម្ចាស់ផ្ទះ, ហើយ​ត្រូវ​ធ្វើ​ការងារ​យ៉ាង​ទម្ងន់, គ្មាន​កំណត់​ម៉ោង​ពេល, និង​គ្មាន​បាន​សម្រាកទទួល​ទាន​បាយ​ទឹកអី​​ស្រួល​បួល​ឡើង រហូត​ដល់​ ស្ត្រី​បម្រើការងារតាម​ផ្ទះ​ មួយ​ចំនួន​ ស្ទើរ​តែ​ទ្រាំនឹង​ទុក្ខវេទាន​មិន​បាន ហើយ​នឹក​ចង់​ធ្វើ​អត្តឃាត​ទៀត​ផង។

នារី​អាហ្រិកម្នាក់​កំពុង​បោះ​សម្អាត​នៅ​មុខ​ហាង
នារី​អាហ្រិកម្នាក់​កំពុង​បោះ​សម្អាត​នៅ​មុខ​ហាង @AFP
ផ្សាយពាណិជ្ជកម្ម

​នេះបើ​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty International ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ ពី​ទីក្រុង​ឡុង ហើយ​អង្គការ​នេះ ទាមទារ​ឲ្យ​ លីបង់ រក​ដំណោះស្រាយ បិទបញ្ចប់​ការ​បំពាន​សិទ្ធ​របស់​ពលករទាំង​នោះ។

របាយការណ៍ គឺផ្អែកលើការសម្ភាស​ស្ត្រី​ចំនួន​៣២នាក់ នៅ​តំបន់​ Beyrouth ហើយ​រកឃើញថា ស្ថានភាព​ការងាររបស់ពួកគេ គឺគួរ​ឲ្យ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ដោយសារតែ​មាន​រំលោភសិទ្ធិ​ជា​ប្រព័ន្ធ​តែម្តង។​ ក្នុង​ចំណោម​អ្នក​ផ្តល់​សម្ភាសនោះ គឺមាន​៦នាក់ ឆ្លើយថា នាង​ត្រូវ​ម្ចាស់ផ្ទះ​បង្ខាំ​ង​មិន​ឲ្យ​ចេញក្រៅ ហើយ​៦នាក់​ សារភាព​ថា ពួក​នាង​មាន​គំនិត​សម្លាប់​ខ្លួន​ឯង​។ នារីម្នាក់​ផ្តល់​សក្ខីកម្មថា «ពេល​ខ្លះ ខ្ញុំឃ្លាន​ស្ទើរ​ស្លាប់។ ខ្ញុំ​លាយ​ទឹក​និង​ស្ករ​ផឹក។»

គួរ​បញ្ជាក់​ដែរថា លីបង់ បា​នទទួល​ពលករបម្រើ​ការ​តាម​ផ្ទះ​ ចំនួន​ជាង​ ២៥០ ០០០ នាក់  ភាគច្រើន​ជា​ស្ត្រី មកពី​អាហ្វ្រិក និងអាស៊ី។

នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ដោយបាន​ឃើញ​ពី​ទុក្ខវេទនាបែប​នេះ​ ប្រទេសអេត្យូពី និង​ហ្វីលីពីន បាន​សម្រេច​ហាម​ឃាត់​ពលរដ្ឋ​ខ្លួន មិន​ឲ្យ​ចេញទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​លីបង់​ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ