អានតួអត្ថបទ
បទយកការណ៍

បណ្ណាល័យចល័ត​កំពុង​ទាក់ទាញ​អ្នកអាន​តាម​ភូមិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​អភិវឌ្ឍន៍​​អំណាន​សាធារណៈ​របស់​អង្គការ ស៊ី​ប៉ា ( SIPAR ) មាន​បំណង​លើក​តម្កើង​​អំណាន​​សាធារណៈ​នៅ​តាម​សហគមន៍​។ កម្មវិធី​នេះ​រួម​មាន រថយន្ត​បណ្ណាល័យ​ចល័ត​ដែល​ដឹក​ជញ្ជូន​សៀវភៅ និង​ល្បែង​សិក្សា​ទៅ​កាន់​កុមារ​ជាង ២០.០០០ នាក់ និង​គ្រួសារ​របស់​គេ​នៅ​តាម​តំបន់​ជនបទ​ក្រីក្រ និង​តំបន់​ជាយក្រុង តាម​មន្ទីរពេទ្យ​មណ្ឌល​កុមារកំព្រា មណ្ឌល​សង្គ្រោះ​កុមារ នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ក្នុង​ខេត្ត​ចំនួន ២ គឺ​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ​។ អង្គការ​ស៊ី​ប៉ា ដែល​ផ្តួចផ្តើម​បង្កើត​ដោយ​ជនជាតិ​បារាំង នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩១ ក៏​មាន​គម្រោង​បង្កើត​បណ្ណាល័យ និង​បណ្តុះបណ្តាល​មន្ត្រី​ពន្ធនាគារ ឲ្យក្លាយ​ទៅ​ជា​បណ្ណារក្ស នៅក្នុង​ពន្ធនាគា​រទាំង​២៦ នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ផង​ដែរ៕

បណ្ណាល័យចល័ត​កំពុង​ទាក់ទាញ​អ្នកអាន​តាម​ភូមិ
បណ្ណាល័យចល័ត​កំពុង​ទាក់ទាញ​អ្នកអាន​តាម​ភូមិ ©លី ម៉េងហួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ