អានតួអត្ថបទ
ម៉ាឡេស៊ី

យន្តហោះ​ម៉ាឡេស៊ី​បាត់ ៖ អ្នក​បើកបរ​​​​មានឧបករណ៍​ហោះហើរ​គំរូ​​នៅផ្ទះ

មហា​សមុទ្ទ​ឥណ្ឌា​ទាំង​មូល បាន​ក្លាយ​ជា​តំបន់​ស្វែង​រក​យន្តហោះ​ប៊ូអ៊ីន​ម៉ាឡេស៊ី​បាត់​ខ្លួន​កាល​ពី​៨​ថ្ងៃ​មុន កញ្ចក់​ពី​រ៉ាដា។ ជា​អ្នក​ដំណើរ ជា​អ្នក​បំរើ​ការងារ​តាម​យន្តហោះ និង​ ជា​អ្នក​បើកបរ ​មនុស្ស ២៣៩​នាក់ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដូច​គ្នា​ពី​អ្នក​អង្កេត ... ព្រោះ​សេចក្តី​សន្និដ្ឋាន​ផ្លូវការ​ចុងក្រោយ យល់​ថា យន្តហោះ​បាត់​ ជា​ស្នាដៃ​ និង​ចេតនា​របស់​ម​នុស្ស​... ជន​សង្ស័យ​ដំបូង​គេ គឺ​អ្នក​បើក​បរ ! ក្នុង​ពេល​ឆែកឆេរ​ ប៉ូលិស​បាន​រក​ឃើញ​ឧបករណ៍​បញ្ជា​ហោះហើរ​គំរូ ជា​ល្បែង​ហោះ​លេងក្នុង​ផ្ទះអ្នក​បើកបរ​យន្តហោះវ័យ​ចំណាស់ ជា​មេ​បញ្ជាការ​បើក​បរ។

បើ​តាម​អ្នក​កាសែត ប៉ូលិស​ម៉ាឡេស៊ី​ចុះ​ឆែក​ឆេរ​​ផ្ទះ​ មេ​បញ្ជាការ​បើក​យន្តហោះ លោក Zaharie Ahmad Sha អាយុ​៥៣​ឆ្នាំ រយៈពេល​ពីរ​ម៉ោង
បើ​តាម​អ្នក​កាសែត ប៉ូលិស​ម៉ាឡេស៊ី​ចុះ​ឆែក​ឆេរ​​ផ្ទះ​ មេ​បញ្ជាការ​បើក​យន្តហោះ លោក Zaharie Ahmad Sha អាយុ​៥៣​ឆ្នាំ រយៈពេល​ពីរ​ម៉ោង REUTERS/Samsul Said
ផ្សាយពាណិជ្ជកម្ម

ការ​អង្កេត​បាន​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គលិក​លក្ខណៈ​និង​ប្រវត្តិ​របស់​អ្នក​ដំណើរ​ និង​បុគ្គលិក​បំរើ​ការ​យន្តហោះ និង​ជាពិសេស​ទៅ​លើ​​​អ្នក​បើក​បរ​ទាំង​ពីរ​។ សេណារីយោ ធ្លាក់​យន្តហោះ​ដោយ​ហេតុ​បញ្ហា​បច្ចេកទេស មិន​អាច​យក​ជា​បាន​ការ​ទៀត​ទេ ព្រោះ​ប្រព័ន្ធ​ទាក់ទង​ ត្រូវ​បាន​កាន់​គេ​កាច់​បិទ​ដោយ​ចេតនា ១២​នាទី​ មុន​យន្តហោះ​បាត់​ពី​កញ្ចក់​រ៉ាដា។

សម្រាប់​អ្នក​អង្កេត​ មាន​លទ្ធភាព​ពីរ ៖ ទី​មួយ​គឺ​ជា​ការ​បង្វែរ​ដាន ? ដែល​យើង​មិន​អាច​ដឹង​បុព្វហេតុ​បាន​ឡើយ​ប្រសិន​បើ​រក​ដាន​យន្តហោះ​មិន​ឃើញ ឬ​គ្មាន​នរណា​ប្រកាស​ទទួល​ស្គាល់​ជា​អ្នក​បញ្ជា​ពី​ក្រោយ។ មួយ​ទៀត អាច​ជា​ប្រតិបត្តិការ​សម្លាប់​ខ្លួន របស់​អ្នក​បើកបរ?
ហេតុផល​នយោបាយ សាសនា ជំនឿ គ្រួសារ​ចិត្តសាស្ត្រ ត្រូវ​បាន​លើក​យក​វិភាគ​លម្អិត​ទាំង​អស់។ ក្រុម​អ្នក​អង្កេត​បាន​ទៅ​ឆែក​ឆេរ​ផ្ទះ​អ្នក​បើក​បរ​ទាំង​ពីរ រក​ឃើញ​ឧបករណ៍​បញ្ជា​ហោះហើរ​គំរូ​ សម្រាប់​ជា​ល្បែង​ជិះ​លេង​​កំសាន្ត នៅ​ក្នុង​ផ្ទះ​អ្នក​បើកបរ​ធំ វ័យ​ចំណាស់​ ប្រកបដោយ​បទ​ពិសោធន៍។ វា​មិន​មែន​ជា​ការ​កម្រ​ទេ ដែល​អ្នក​បើក​យន្តហោះ​មានជំនក់​ចិត្ត​ផលិត​​​ល្បែង​កំសាន្តដោយ​ខ្លួន​បែប​នេះ​ទុក​នៅក្នុង​ផ្ទះ។ ពេល​នេះ​ប៉ូលិស​ដែល​មិន​បាន​បញ្ជាក់​ថា​រឹប​អូស​ឬ​អត់​ទេ កំពុ​ង​វិភាគ​ឧបករណ៍​យ៉ាង​ហ្មត់ចត់​បំផុត។

​បើ​តាម​សារព័ត៌មាន​អង់គ្លេស Daily Mail ចាប់​អារម្មណ៍​ខ្លាំង​នឹង​ជីវិត​នយោបាយ​របស់​អ្នកបើកបរធំ ព្រោះ​​​ជា​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដ៏​មុះមុត ... មេបញ្ជការ​យន្តហោះ​ MH៣៧០ បាន​ចេញ​ទៅ​បើក​យន្តហោះ​ទាំង​ទឹក​ចិត្ត​មួរ​ហ្មង ព្រោះ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម​ ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​។ ប៉ុន្តែ​ការ​វិភាគ​នេះ ត្រូវ​បាន​បដិសេធ​​ដោយ​បក្ស​ប្រឆាំង​ និងអះអាង​ថា​គ្មាន​ហេតុផល​នយោបាយ​​លាយ​លំ​ទេ​អ្នក​បើក​បរ​យើង​ទេ ព្រោះ​ជា​មនុស្ស​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​បំផុត។

នៅ​សល់​ចំណុច​​​ចុងក្រោយ ដែល​មិន​គួរ​បំភ្លច គឺ​អ្នក​ដំណើរ​ពីរ​នាក់ លួច​លិខិត​ឆ្លង​ដែន​គេ​ ដែល​ពេល​នេះ​អ្នក​អង្កេត​មិន​បាន​បង្ហើប​អ្វី​ឱ្យ​ដឹង​សោះ​ ទាក់ទង​នឹង​ជន​សង្ស័យ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ