អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​ប្រារព្ធ​ខួប​៦៥ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​រៀបចំ​ក្បួនដង្ហែយោធា​មួយ​ នៅថ្ងៃចន្ទ​ទី​៩ កញ្ញា​នេះ រំលឹកដល់​ខួប​៦៥ឆ្នាំ​​​​នៃ​ការបង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ។ ក្រុងព្យុងយ៉ាង​ធ្លាប់​ធ្វើ​ក្បួនដង្ហែ​យោធា​ម្តង​រួចហើយ កាលពី​ថ្ងៃ​២៧កក្កដា​ រំលឹកខួប​៦០ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​ឧបទ្វីបកូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣។​ ​ ជាជាង​​គិតទៅដល់​​បណ្តា​​ប្រទេស​សត្រូវ​​ ក្បួន​ដង្ហែ​យោធា​កូរ៉េ​ខាងជើង​​​លើកនេះ​ ​ផ្តោត​សំខាន់​ទៅលើ​​​ការលើកតំកើង​ភាពអស្ចារ្យ​នៃ​បណ្តា​មេដឹកនាំ​​ខ្លួន។ ដោយឡែក នៅពេល​​ថ្មីៗនេះ​ ភរិយា​​​មេដឹកនាំ​​គីម ជុងអ៊ុន​ ក៏ទើបតែ​បាន​​ផ្តល់​កំណើត​​កូនស្រី​​ម្នាក់ ឈ្មោះ​ថា Ju-Ae អោយ​ដល់​លោកគីម​ផងដែរ។

ក្បួនយោធា​ដ៏​អស្ចារ្យ​នៅទីក្រុងព្យុងយ៉ាង ថ្ងៃ​ចន្ទ​ទី​៩កញ្ញា​នេះ
ក្បួនយោធា​ដ៏​អស្ចារ្យ​នៅទីក្រុងព្យុងយ៉ាង ថ្ងៃ​ចន្ទ​ទី​៩កញ្ញា​នេះ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​នេះ ក្នុង​ពិធី​រំលឹក​​ខួប​៦៥ឆ្នាំ​​​​នៃ​ការប្រកាស​បង្កើត​​សាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ទាហាន​កូរ៉េ​ខាងជើង​រាប់ម៉ឺននាក់ បានដើរ​ក្នុង​ក្បួន​ដង្ហែ​ ជាជួរ​យ៉ាង​ត្រង់ភ្លឹង ក្នុង​​ទីក្រុង​ព្យុងយ៉ាង នៅ​ពីមុខ​ប្រជាជន​រាប់​ពាន់នាក់ ដែល​កាន់ផ្កា​បញ្ចេញជា​​ពណ៌​ទង់ជាតិ​។ មានវត្តមាន​នៅទីនោះ អគ្គមគ្គុទេស៍​កូរ៉េ​ខាងជើង គីម ជុងអ៊ុន ដែល​ត្រូវបាន​មហាជន​អបអរសាទរ​និងស្រែក​ជូនពរ​អោយ​​មាន​អាយុយឺនយូរ។

​ក្បួនដង្ហែ​យោធា​ថ្ងៃនេះ ខុសពីក្បួន​ដង្ហែ​​លើកមុន។ គេ​មិន​បាន​​ឃើញ​វត្តមាន​​សម្ភារៈ​យោធា​ធុនធ្ងន់​ បែបយ៉ាង​រថក្រោះ​ រឺ​ក៏​មីស៊ីល​នោះទេ។ ហើយ​សន្ទរកថានានា​ដែល​បាន​ថ្លែង​ចេញមក​​​​ទៀតសោត ​ក៏​មាន​លក្ខណៈ​បែបជាតិនិយម ​មិនសូវជា​បង្ហាញ​​ហិង្សា​ប៉ុន្មាន​នោះឡើយ។ គួររំលឹក​ថា នៅពេល​នេះ ស្ថានភាព​ទំនាក់ទំនង​កូរ៉េ​ខាងជើង និង​កូរ៉េខាងត្បូង បាន​ចូលដល់​ដំណាក់​កាល​​​ធូរស្រាល​បន្តិច​ហើយ។ គួររំលឹក​ថា ក្រុងព្យុងយ៉ាង​ធ្លាប់​បាន​ធ្វើ​​ក្បួនដង្ហែ​យោធា​ម្តង​មកហើយ កាលពី​ថ្ងៃ​២៧កក្កដា​ រំលឹកខួប​៦០ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាម​នៅឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។

ដោយឡែក ថ្មីៗនេះដែរ ភរិយា​លោក គីម ជុងអ៊ុន ទើបតែ​​ប្រសូត​បានកូនស្រី​ម្នាក់។ នេះបើ​យោងតាម​​អ្នកកីឡា​​បាល់បោះ​​អាមេរិក​ដ៏​ល្បី​​ម្នាក់ គឺលោក​ ដឺនីស រ៉ុដម៉ាន់។ លោក​រ៉ុដម៉ាន់​ទើបតែ​បាន​ទៅ​កំសាន្ត​​កាយ​​ក្បែរ​សមុទ្រ​​​កូរ៉េ​ខាងជើង ជាមួយ​គ្រួសារគីម ជុងអ៊ុន នាពេល​ថ្មីៗ​នេះ។ លោករ៉ុដម៉ាន់ បាន​ប្រាប់ថា លោកគីម គឺ​ជា​ឳពុកដ៏ល្អមួយរូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ