អានតួអត្ថបទ
កម្ពុជា-ជម្ឡោះដីធ្លី

ពលរដ្ឋ​ជួបជុំ​និង​ហែក្បួន​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​

ក្រុម​ស្ត្រី​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ​អ្នកភូមិ​បឹងកក់​និង​សហគមន៍​៣៤៧ ​នៅ​រាជធានី​​ភ្នំពេញ ​ជាង ​១០០ ​នាក់​ដឹកនាំ​ដោយ​លោក​ រ៉ុង ឈុន ​ប្រធាន​សមាគម​​គ្រូបង្រៀន​​ បាន​ជួប​ជុំ​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ជិត​វត្តភ្នំ​មុន​នឹង​ដើរ​ហែក្បួន​ដើម្បី​យក​​ញត្តិ​​ដាក់​​ជូន​​លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦​មេសា។​

ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក
ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

 

ក្រុមស្ត្រីប្រជាពលរដ្ឋសហគមន៍បុរីកីឡា អ្នកភូមិបឹងកក់ និងសហគមន៍៣៤៧ នៅរាជធានី​ភ្នំពេញ ជាង ១០០ នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគម​គ្រូបង្រៀន​ បានជួប​ជុំ​នៅទីលានប្រជាធិបតេយ្យ ជិតវត្តភ្នំ មុននឹងដើរហែក្បួន ដើម្បីយក​ញត្តិ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦មេសា។

ពលរដ្ឋសុំឲ្យលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ នៅបុរីកីឡា នៅបឹងកក់ និងនៅសហគមន៍ ៣៤៧។

ការជួប និងការដើរហែក្បួនបាតុកម្មដីធ្លីដោយអហិង្សា អមដោយបដាជាច្រើននោះ មិនមាន​ការរារាំង ពីអាជ្ញាធរប៉ូលិសឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ