អានតួអត្ថបទ
ហ្វីល្លីពីន-បារំាង

ហ្វីល្លីពីន​ទិញ​នាវាចម្បំាង​បារំាង​ដើម្បី​ប្រឈម​ទប់​នឹង​វត្តមាន​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង

នៅ​ថ្ងៃ​សៅរ៍ ទី៣ សីហា រដ្ឋាភិបាល​នៃ​ប្រទេស​ហ្វីល្លីពីន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ទិញ​នាវាចម្បំាង​ពី​កងទាហានជើងទឹក​បារំាង។ គោលដៅ​នៃ​ការ​ទិញ​បន្ថែម​នាវាចម្បំាង​របស់​ហ្វីល្លីពីន​ពេល​នេះ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​កំណើន​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ គួរ​ជម្រាប​ជូន​ថា សព្វ​ថ្ងៃ ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ី​មួយ​ចំនួន​ទាក់ទង​នឹង​ទីប្រជុំកោះ​នៅ​សមុទ្រខាងកើត និង​ខាង​ត្បូង ក្នុង​នោះ​ក៏​មាន​ប្រទេស​ហ្វីលីពីន​មួយ​ដែរ។

"la tapageuse" នាវាចម្បំាង​បារំាង
"la tapageuse" នាវាចម្បំាង​បារំាង
ផ្សាយពាណិជ្ជកម្ម

« La tapageuse » នេះ​ជា​ឈ្មោះ​នាវាចម្បំាង​របស់​កងទ័ពជើងទឹកបារំាង​ដែល​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​កងទ័ពជើងទឹក​ហ្វីល្លីពីន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ « La tapageuse » ជា​នាវាចម្បំាង​បារំាង​ដែល​មាន​ប្រវែង​ជិត ៥៥ម៉ែត្រ និង​ដែល​កងទ័ពជើងទឹកបារំាង​បាន​ប្រើប្រាស់​វា​អស់​រយៈពេល ២៦ឆ្នំា​មក​ហើយ។ តែ​បើ​យោង​តាម​ឆ្មំាសមុទ្រ​ហ្វីល្លីពីន នាវា​នេះ​មាន​អាយុ​ច្រើន​មែន តែ​វា​មាន​តម្លៃថោក គឺ ៦លានអឺរ៉ូ និង​ដែល​គេ​អាច​បន្ត​ប្រើប្រាស់​វា​បាន​ប្រមាណ ២០ឆ្នំា​បន្ថែម​ទៀត។

យោង​តាម​ឆ្មំាសមុទ្រ​ហ្វីលីពីន​ដដែល « La tapageuse » ជា​នាវាចម្បំាង​ដែល​មាន​បំពាក់​ដោយ​កាណុងកំាភ្លើង ២ដើម និង​កំាភ្លើងយន្ត ២ដើម។ ម្យ៉ាង​ទៀត នាវាចម្បំាង​បារំាង​ចំណាស់​មួយ​នេះ​ក៏​អាច​ប្រើប្រាស់​នៅ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​ជួយសង្រ្គោះ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដែរ។

ក្រៅ​ពី​ការ​ទិញ​នាវាចម្បំាង« La tapageuse » រដ្ឋាភិបាល​ហ្វីល្លីពីន​ក៏​កំពុង​ចរចា​ទិញ​បន្ថែម​នូវ​នាវាចម្បំាង​ថ្មី​ប្រវែង ២៤ម៉ែត្រ​ចំនួន ៤គ្រឿង និង​មួយ​គ្រឿង​មាន​ប្រវែង ៨២ម៉ែត្រ។ ប្រភព​កងទ័ពជើងទឹក​ហ្វីល្លីពីន​ឲ្យ​ដឹង​ថា តាម​គម្រោង កងទ័ព​ជើងទឹកហ្វីល្លីពីន​នឹង​ទទួល​បាន​នាវាចម្បំាងថ្មី​ទំាង​នេះ​នៅ​ក្នុង​ត្រីមាសទីមួយ​ឆ្នំា ២០១៥ តែ​ដោយ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​សរុប​ទេ។ គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ការ​ទិញ​នាវាចម្បំាង​ពី​ប្រទេស​បារំាង ហ្វីល្លីពីន​ក៏​បាន​ទិញ​ពី​បណ្តា​ប្រទេស​ផ្សេង​ដែរ ដូច​យ៉ាង​ពី​ប្រទេស​ជប៉ុន​ចំនួន ១០គ្រឿង។

អ្វី​ជា​ការ​កត់សម្គាល់ កងទ័ព​ហ្វីល្លីពីន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កងទ័ព​ដែល​មាន​បំពាក់​អាវុធទំនើប​ទាន់សម័យ​តិច​ជាង​កងទ័ព​នៃ​បណ្តា​ប្រទេស​ជិត​ខាង។ មួយ​វិញ​ទៀត ការ​បង្កើន​បំពាក់​នាវាចម្បាំង​របស់​កងទ័ព​ជើងទឹកហ្វីល្លីពីន​ពេល​​នេះ​បាន​ធ្វើ​ឡើង គឺ​ដើម្បី​ប្រឈម​ទប់​នឹង​កំណើន​វត្តមាន​របស់​នាវាចម្បំាង​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ចិន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ី​មួយ​ចំនួន​ទាក់ទង​នឹង​ទីប្រជុំកោះ​នៅ​សមុទ្រចិន​ខាងកើត និង​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ