អានតួអត្ថបទ
បទយកការណ៍

ដំ​ណើរ​វិវត្ត​វិស័យ​សំណង់​ក្នុង​ក្រុង​ភ្នំ​ពេញ ត្រូវ​បាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រូប​ភាព​…

ចុះផ្សាយ​នៅ​ថ្ងៃ៖

“ភ្នំ​ពេញ មាន​កាល​មួយ​នោះ...” ជា​ពិព័រណ៍​បង្ហាញ​ពី​ការវិវត្ត​នានា​របស់​ទី​ក្រុង​ភ្នំ​ពេញកាល​ពី​សម័យ​អា​ណា​ព្យាបាល​បារាំង និង សង្គម​រាស្រ្ត​និយម។ ពិព័រណ៍នេះ បាន​រៀប​ចំឡើង​នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា​កាល​រាត្រី​ថ្ងៃ​អង្គារ និង បន្ត​តាំង​បង្ហាញ​រហូត​ដល់​ខែ​វិច្ឆិកា ក្រោម​ការ​សហការ​រវាង​វិទ្យា​ស្ថាន​បារាំង និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា​។ ខ្សែ​ភាព​យន្ត​ឯកសារ និង​ផ្ទាំង​រូបភាព​ជា​ច្រើន​ផ្ទាំង​នៃ​ការ​វិវត្ត​របស់​ទី​ក្រុង​ភ្នំ​ពេញ ត្រូវ​បាន​ដាក់​តាំង​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ដោយ​សេរី​។ និស្សិត​ខ្មែរ​ដែល​ភាគ​ច្រើន​សិក្សា​ខាង​សំណង់ បាន​លើក​ឡើង​ថា តាម​រយៈ​ពិព័រណ៍​នេះ អាច​ឲ្យ​ពួក​គេ​យល់​ដឹង​បានច្រើន​ពី​វិស័យ​សំណង់​នៅ​ក្នុង​អតីត​កាល​។

ពិព័រណ៍បង្ហាញពីការវិវត្តនានារបស់ទីក្រុងភ្នំពេញកាលពីសម័យអាណាព្យាបាលបារាំង និង សង្គមរាស្រ្តនិយម។
ពិព័រណ៍បង្ហាញពីការវិវត្តនានារបស់ទីក្រុងភ្នំពេញកាលពីសម័យអាណាព្យាបាលបារាំង និង សង្គមរាស្រ្តនិយម។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ