អានតួអត្ថបទ
ថៃ

នាយករដ្ឋមន្ត្រីថៃសន្យាឲ្យមានក្រុមប្រឹក្សាកំណែទម្រង់ជាតិថៃ

លោក​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធចាន់ អូចា នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​ធានា​អះអាង​ថា គណកម្មការ​ដែល​មាន​សមាជិក​២៥០​នាក់​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំការ​បង្កើត​កំណែ​ទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​។ ​គណៈកម្មការ​នេះ​នឹង​ ​​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្រទាប់​វណ្ណៈ​សង្គម ហើយ​នឹង​ធ្វើការតាក់តែង​រដ្ឋធម្មនុញ្ញថ្មីមួយ។

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា(Prayuth Chan-Ocha) មេដឹកនាំរបបសឹកថៃ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា(Prayuth Chan-Ocha) មេដឹកនាំរបបសឹកថៃ។ RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​រដ្ឋាភិបាល​កាលពី​២​សប្តាហ៍​ មុន​មក មេ​ដឹកនាំ​របប​យោធា​ថៃ បានចាប់ផ្តើម​ជំរុញដំណើរ​និតិវិធី​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាជាតិ​ទទួល​ បន្ទុក​រៀប​ចំ​កណែ​ទម្រង់​(CNR)។

 
ក្រុមប្រឹក្សាជាតិ​នេះ ​និង​ត្រូវរិះគិតពិចារណាជាពិសេស​នៅ​លើ​បញ្ហាន​យោបាយ​ផ្នែកឋាមពល ផ្នែក​អប់រំ​ជាតិ សុខភាពសាធារណៈ​និង​ផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយឃោសនាមហាជន។ លោក ប្រាយុទ្ធចាន់ អូចា បាន​ថ្លែង​បន្តទៀតថា “រដ្ឋាភិបាលថៃ ក្នុង​ពេល​នេះ ត្រូវការ​ប្រជាជន​​​ណា​ដែល​មាន​លទ្ធភាព​អាច​ចាប់​​ផ្តើម​ធ្វើ​ការងារបាន​​ ភា្លមៗ ​ជាពិសេស ប្រជាជនដែល​​ចេញ​មក​ពី​គ្រប់​​ស្រទាប់​វណ្ណៈក្នុងសង្គម”។

ឥឡូវនេះ ប្រជាជន​ជាង​៧០០០​នាក់ ហើយ ​បាន​ចុះ​ឈ្មោះ​ដើម្បី​ធ្វើ​ជា​បេក្ខជន​សំរាប់​ការ​ចូលរួម​​ក្នុងក្រុមប្រឹក្សាជាតិ​ដែលទទួល​​បន្ទុក​រៀប​ចំ​កណែ​ទម្រង់​(CNR)​។ ក្រុមប្រឹក្សា​ជាតិ​ដែលនឹងអនុម័ត​ផងដែរ​លើ​រដ្ឋធ្មនុញ្ញថ្មី​មួយ​នៅ​ ឆ្នាំ​ក្រោយ។

ម្យ៉ាងទៀត “​ក្រុមប្រឹក្សាជាតិ​ ក៏​នឹង​ត្រូវ​រៀបចំ​បង្កើត​ឡើង ចាប់ពីពេលនេះទៅដល់ថ្ងៃទី​២​តុលា​ខាង​មុខ ។​ ចំណែក ឯ​​ការ​បោះឆ្នោត​សភា​ប្រហែល​ជា​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​​ ខែ​តុលា​​ឆ្នាំ​​២០១៥ ដើម្បី​គេ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​កំណែ​ទម្រង់​ដែល​ទាមទារ​ ដោយ​បាតុករ។

 មហា​បាតុកម្ម​ថៃ ដែល​មាន​រយៈពេល​អស់​ជាច្រើន​ខែ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​នាយក​រដ្ឋមន្ត្រី​​យីងឡាក់​លាលែង​ពី​មុខតំណែង​រហូត ​ដល់​មាន​រដ្ឋប្រហារ​យោធា​ទមា្លក់​លោកស្រី យីងឡាក់​នៅ​ខែ​ឧសភា​មុននេះ។

នៅទីបញ្ចប់​លោកនាយករដ្ឋមន្ត្រីថៃ បាអះអាទៀតថា “នៅពេលណាដែល​បញ្ហា​ពុករលួយ សេដ្ឋកិច្ច​ ពន្ធដា ការប្រយុទ្ធប្រឆាំងទល់នឹង​គ្រឿងញាន​និង​ការកាប់បំផ្លាញព្រៃឈើ ត្រូវបាន​ដោះស្រាយ​រួចរាល់ហើយ នោះ​ខ្ញុំនឹងមិនបន្ត​កាន់​តំណែង​នេះទៀតទេ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ