អានតួអត្ថបទ
បទយកការណ៍

អ្នក​រកស៊ី​ផ្លូវភេទ​ក្នុង​ខេត្ត​ព្រះសីហនុ​កើនឡើង​សម្រាប់​បម្រើ​ជន​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងខេត្តព្រះសីហនុ មិនមាន​ទេ​ផ្ទះ​បន ប៉ុន្តែ ចំនួន​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​មាន​ច្រើន​ក្នុង​ខេត្ត​ទេសចរណ៍​របស់​កម្ពុជា​មួយ​នេះ។​ មិនខុស​ពី​ខេត្ត ក្រុង​ដទៃទៀត​ ស្រ្តី​ប្រកប​របរ​លក់​ខ្លួន​ នៅក្នុង​ខេត្ត​ព្រះសីហនុ មិន​បើកទ្វារ​ផ្ទះ​ចំហ​លក់​ភេទ​ទៀត​ឡើយ។ ពួក​គេ​បាន​ជ្រក​ក្រោម​របរ​ជា​អ្នក​ម៉ាស្សា ជា​នារី​លក់​ស្រាបៀ​រ និង​ជា​ស្រ្តី​​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ ភោជនីយដ្ឋាន​បរទេស​ជាដើម។ ចំណែក​ស្រ្តី​លក់​ខ្លួន​មួយចំនួន​ទៀត​បាន​ចេញ​ទាក់ភ្ញៀវ​នៅ​តាម​សួនច្បារ តាម​ឆ្នេរ​សមុទ្រ​ នៅ​រៀងរាល់​រាត្រី។ អតិថជន​សំខាន់​របស់​ស្រ្តី​លក់ខ្លួន​ទំាងនោះ គឺ​ជា​ជន​បរទេស ពីព្រោះ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៤ពាន់នាក់​ក្នុង​មួយ​ខែៗ។

ឆ្នេរអូរឈើទាល​ពេលរាត្រី​សម្បូរ​ដោយ​ស្រ្តី​រកស៊ី​ផ្លូវភេទ
ឆ្នេរអូរឈើទាល​ពេលរាត្រី​សម្បូរ​ដោយ​ស្រ្តី​រកស៊ី​ផ្លូវភេទ ©ណាវិន/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ