អានតួអត្ថបទ
បទយកការណ៍

មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​បង្កើត​សកម្មភាព​គំាទ្រ​លោក​ម៉ម សូណង់ដូ​ទាល់តែ​មាន​​ថ្ងៃ​ដោះលែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មក​ដល់​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​ឆ្នាំ​២០១៣ នេះ លោក​ម៉ម សូណង់ដូ បាន​ជាប់​ពន្ធនាគារ ចំនួន​២២១​​ថ្ងៃ​មក​ហើយ។ ចំនួន​ថ្ងៃ​ជាប់​ឃុំ​របស់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ មិន​បាច់​រាប់​ម្រាម​ដៃ​ក៏​ដឹង​ដែរ ប្រសិន​បើគេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីស្នាក់ការ​មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​របស់​លោក​អ៊ូ វីរៈ ។ នៅ​​ទីនោះ​មាន​ដាក់​ផ្ទំាង​ប៉ាណូ​មួយ​ឈ្មោះ​ថា ប្រតិទិន​យុត្តិធម៌។ ប្រតិទិន​យុត្តិធម៌ បង្ហាញ​ពី​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ជាប់ឃុំ។ ប្រតិទិន​យុត្តិធម៌ ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​មួយ​ចំនួន​ទៀត រៀបចំ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​មាន​ការ​ចងចំា​ករណី​​លោ​ក​​ម៉ម សូណង់ដូ និង​ទាមទារ​ដល់​អាជ្ញាធរ​ឲ្យ​ដោះលែង​គាត់​ឲ្យ​មាន​សេរី​ភាព​​ឡើង​វិញ​។ មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ខ្លួន​នឹង​បន្ត​សកម្មភាព​ដើម្បី​គំាទ្រ លោក​ម៉ម សូណង់ដូ​ រហូត​ទាល់​តែ​មាន​ការ​ដោះលែង សកម្មជន​សិទ្ឋិ​មនុស្ស​រូប​នេះ នៅ​ក្រៅ​ឃុំ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដាក់​ផ្ទំាង​ប៉ាណូ​មួយ​ឈ្មោះ​ថា​ប្រតិទិន​យុត្តិធម៌ដែល​​បង្ហាញ​ពី​ចំនួន​ថ្ងៃ​ដែល​លោក​ម៉ម​ សូណង់ដូ​ ជាប់​ឃុំ​
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដាក់​ផ្ទំាង​ប៉ាណូ​មួយ​ឈ្មោះ​ថា​ប្រតិទិន​យុត្តិធម៌ដែល​​បង្ហាញ​ពី​ចំនួន​ថ្ងៃ​ដែល​លោក​ម៉ម​ សូណង់ដូ​ ជាប់​ឃុំ​ RFI/Im Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ