អានតួអត្ថបទ
បទយកការណ៍

បញ្ហា​សុវត្ថិភាព​របស់​កម្មការនី​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ទីក្រុង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​​កម្ពុជា​ ​មាន​​កម្មករ​​កម្មការនី​​រោងចក្រ​​កាត់​ដេរ​​ប្រមាណ​​៥០​​ម៉ឺន​​នាក់​​ ដែល​​កំពុង​​បម្រើ​​ការងារ​​នៅ​តាម​​បណ្តា​​រោងចក្រ​​ផ្សេង​ៗគ្នា​​ ទាំង​​នៅ​ក្នុង​​ទីក្រុង​​និង​​ទី​ប្រជុំជន​​នៃ​​បណ្តា​​ខេត្ត​​មួយ​ចំនួន។​ នៅក្នុង​ចំណោម​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៥០ម៉ឺន​នាក់​ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​ប្រមាណ​ជាង​៨០​ទៅ​៩០%​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ទី​ជន​បទ​ដាច់​ស្រយាល ​មក​ធ្វើការ​នៅ​ក្នុង​ទីក្រុង។ ការ​ធ្វើ​ចំណាក​ស្រុក​នេះ​បាន​ធ្វើអោយ​មា​នការ​ចោទ​សួរ​ចំពោះ​បញ្ហា​សុវត្ថិភាព បញ្ហា​សុខភាព ​ក៏​ដូច​ជា​ការ​អប់រំរបស់​ស្រ្តី​ជា​កម្មការនី​រោងចក្រ​កាត់ដេរ​​​ ដែល​សម្រេច​ចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​របស់​ខ្លួន​។ កាលពីថ្ងៃ​អាទិត្យ​​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ វេទិកាកម្មករ​មួយ​ត្រូវបានគេ​រៀបចំធ្វើឡើង​ ​ដើម្បី​លើក​ឡើង​ពី​បញ្ហា​សុវត្ថិភាព​របស់​កម្មការនី​រោង​ចក្រកាត់​ដេរ​​នៅក្នុង​ទីក្រុង​៕

វេទិកាកម្មករស្តីពីបញ្ហា​សុវត្ថិភាព​របស់​កម្មការនី​រោង​ចក្រកាត់​ដេរ​​នៅក្នុង​ទីក្រុង​
វេទិកាកម្មករស្តីពីបញ្ហា​សុវត្ថិភាព​របស់​កម្មការនី​រោង​ចក្រកាត់​ដេរ​​នៅក្នុង​ទីក្រុង​ RFI/ Chan Lida
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ