អានតួអត្ថបទ
រុស្ស៊ី-អាស៊ីប៉ាស៊ីហ្វិក

រុស្ស៊ី​ដែល​បាត់បង់​​​ទីផ្សារ​អាវុធ​ខ្លះ កំពុង​ងាក​ទៅ​រក​ទីផ្សារ​​នៅ​អាស៊ីប៉ាស៊ីហ្វិក

សេចក្តី​នេះ ថ្លែង ដោយ​អគ្គនាយករង នៃ ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាងលក់​អាវុធ​ទៅ​ក្រៅ ហៅកាត់ RosOboronExport ថ្លែង​ក្នុង​ពិព័រណ៍​អាវុធ ក្រោម​ឈ្មោះថា DSA-2012 ដែល​ថ្ងៃទី ១៩ មេសា​នេះ បិទ​បញ្ចប់​ការងារ​ខ្លួន នៅក្រុង Kuala Lumpur រដ្ឋធានី​ម៉ាឡេស៊ី។

ស្ថានការណ៍​នយោបាយ​ក្នុង​លោក​ប្រែប្រួល ទីផ្សារ​អាវុធ​រុស្ស៊ីរង​ផល​ប៉ះពាល់​
ស្ថានការណ៍​នយោបាយ​ក្នុង​លោក​ប្រែប្រួល ទីផ្សារ​អាវុធ​រុស្ស៊ីរង​ផល​ប៉ះពាល់​
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​បទអន្តរាគមន៍​ខ្លួន អគ្គនាយករង នៃក្រុមហ៊ុន RosOboronExport លោក Viktor Komardin បាន​ពន្យល់​បំភ្លឺ​ថា ដោយ​មក​ពី ស្ថានការណ៍​នយោបាយ​ក្នុង​លោក ប្រែប្រួល ទីផ្សារ​អាវុធ​រុស្ស៊ី ស្រាប់​តែ​រង​នូវផលប៉ះពាល់​យ៉ាងធ្ងន់ គឺថា ៖

-របូត​បាត់​ទៅ​ហើយ បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត ដែល​ក្រោយ​ពី​ចូល​ជា​សមាជិក បក្ស​សម្ព័ន្ធ អូតង់ ឆ្លង​ទៅ​ប្រើ​អាវុធ​របស់​បស្ចិម​លោក​តែ​ម្តង។

-រដ្ឋអំណាច​ថ្មី នៅ​ប្រទេស​លីប៊ី កំពុង​សើរើ​ឡើងវិញ កិច្ចសន្យា​ដែល​មាន​ចុះ​កាល​ពី​មុន ក្នុង តម្លៃ ៤.០០០លាន​ដុល្លារ ឯណោះ។

-អ៊ីរ៉ង់ ដែល​ជា​មធ្យម ទិញ​អាវុធ​ពី​រុស្ស៊ី​ក្នុង​មួយ​ឆ្នាំៗ ខ្ទង់១.០០០លាន​ដុល្លារ ក្រោយ​ពី​រុស្ស៊ី​ដោយ បំពេញ តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប.ឆ្នាំ​២០១០ ប្រកែក​មិនលក់​ទៅ​ឲ្យ ប្រទេស​នេះ នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ធុន S-300 ក្នុង​តម្លៃ​៨០០​លាន​ដុល្លារ ក៏​អន់ចិត្ត ឈប់​ទិញ អាវុធ​ពី​ម៉ូស្គូ។

-មហា​ប្រទេស​ចិន តាំង​ពី​ឆ្នាំ​២០០៥មក ឥត​ចុះ​កុងត្រា​អ្វី​ជា​ធំដុំ​ទៀត​ឡើយ ដើម្បី​ទិញ​អាវុធ​រុស្ស៊ី។

ប៉ុន្តែ បន្ត​ស្ថិត​នៅ​ជា ម៉ូយ​ដ៏​ហំហួន ចុះ​កិច្ចសន្យា​ទិញ​អាវុធ​រុស្ស៊ី សម្រាប់​អំឡុង​ពេល​យ៉ាងយូរ គឺ​ ប្រទេស​ឥណ្ឌា និង​វៀតណាម។

តំណាង​ក្រុមហ៊ុន RosOboronExport លើកឡើង​ត​មកទៀត ៖

-ការ​តាំង​បង្ហាញ​សព្វាវុធ​ខ្លួន ក្នុង​ពិព័រណ៍ DSA-2012 នៅរ​ដ្ឋធានី​ម៉ាឡេស៊ី គឺស​ឲ្យ​ឃើញថា រុស្ស៊ី ប្រាថ្នា​ទាក់​យក ម៉ូយថ្មីៗ​នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក តែម្តង។ នៅលើ​ផ្លូវនេះ មាន​សម្រេច​បាន លទ្ធផល​ខ្លះ​ជា​វិជ្ជមាន។ ក្នុង​ខែ​មេសានេះ រុស្ស៊ី​នឹង​ចុះ​កិច្ចសន្យា ដើម្បី​លក់​ទៅ​ឲ្យ​ឥណ្ឌូនេស៊ី នូវ រថពាស​ដែក​សម្រាប់​ទ័ព​ថ្មើរជើង ចំនួន​៣៧​គ្រឿង ក្នុង​តម្លៃ​ជាង ១០០​លាន​ដុល្លារ បន្ថែម​ទៅ លើ ១៧​គ្រឿង​ដែល​ឥណ្ឌូនេស៊ី បានទិញ​ពី​រុស្ស៊ី​ទៅហើយ។ មុន​ពេល​នេះ ឥណ្ឌូនេស៊ី បាន​ទិញ ឧទ្ធម្ភាគចក្រ​រុស្ស៊ី ធុន Mi-17 , Mi-35 ព្រម​ទាំង​សព្វាវុធ​សម្រាប់​បំពាក់​នៅនឹង យន្តហោះ​ចម្បាំង សរុប​ទៅ ក្នុង​ទឹក​ប្រាក់ ៣០០​លាន​ដុល្លារ។

-រុស្ស៊ី កំពុង​ស្នើ​ឲ្យ​ហ្វីលីពីន ទិញ ទៅ​តាម​តម្រូវការ​របស់​ប្រទេសនេះ គឺ​យន្តហោះ​៦​គ្រឿងធុន Yak-130 សម្រាប់ ប្រយុទ្ធ​ផង ហោះ​ហ្វឹកហាត់​ផង ទោះបី​ប្រទេសនេះ តែង​និយម​ទិញ អាវុធ​អាមេរិកាំង​ក្តី។

រុស្ស៊ី ដែល​ធ្លាប់​លក់​យន្តហោះ​ប្រដេញ​ធុន Sukhoi-30 ចំនួន​រាប់សិប​គ្រឿង ទៅឲ្យ​ម៉ាឡេស៊ី ទៅហើយ ក្នុងឆ្នាំនេះ ក៏​ចូលរួម​ដែរ ប្រជែង​ជាមួយ យន្តហោះ​ចម្បាំង​របស់​បារាំង ស៊ុយអែដ អាមេរិកាំង ដើម្បី​ឲ្យ​ម៉ាឡេស៊ី​ទិញ​យន្តហោះ​ប្រដេញ​របស់ខ្លួ​ន ចំនួន ១៨គ្រឿង​ទៀត។

តាម​សំដី​តំណាងរុស្ស៊ី តំបនអាស៊ីប៉ាស៊ីហ្វិក មាន​ចំណែក​ដល់​ទៅ​៤៣% ​នៃ​ទីផ្សារ​រុស្ស៊ី ខាង​លក់​អាវុធ​ទៅក្រៅ ទីផ្សារ​នេះ​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ បាន​វាត់​ជា​លើកទី១​ ដល់​ទឹក​ប្រាក់
១២.០០០លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ