អានតួអត្ថបទ
កម្ពុជា

លោកសម រង្ស៊ីនៅ​តែ​រំពឹង​ថា​បាន​ចូលរួម​បោះឆ្នោត

ប្រធានគណបក្ស​សង្គ្រោះជាតិ​ លោកសម រង្ស៊ី​នៅតែ​រំពឹង​ថា​លោក​នឹង​បាន​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​បើឆ្នោតតំណាងរាស្ត្រ​នៅឆ្នាំ​ក្រោយ​នេះ។ លោកសម រង្ស៊ី​ដែល​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី​ដែរ​នោះ បាន​ថ្លែងយ៉ាងនេះ​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិមនុស្ស​តាម​រយៈ​Video Conference ដែលលោក​តែងតែធ្វើ​ជា​ញឹកញាប់។

លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី Radio Australia
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ប្រកាស​ទទួលស្គាល់​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​សម រង្ស៊ី​ធ្វើ​ប្រធាន​នោះ ការ​រៀបចំ​ជួបជុំ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី​បាន​និយាយ​មក​កាន់​អ្នកគាំទ្រ។ ដូច​រាល់​លើក​អ៊ីចឹង លោកសម រង្ស៊ី​បាន​និយាយ​មក​កាន់​អ្នកគាំទ្រ​តាម​រយៈ Video Conference។​ នៅក្នុង​ឱកាស​នោះ​ហើយ​ដែល​លោក​សម រង្ស៊ី​បាន​អះអាង​ឡើងវិញ​ថា លោក​នឹង​អាច​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

មូលដ្ឋាន​នៃ​ក្តី​សង្ឃឹម​របស់​លោកសម រង្ស៊ី​ក្នុង​ការ​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​នោះ គឺ​អន្តរាគមន៍​របស់​សហគម​បរទេស ដែល​មិនមែន​ជា​ចំណូល​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​អះអាង​ដដែល​ថា លោកសម រង្ស៊ី​ត្រូវ​អនុវត្តទោសដែល​បានចូល​ជាស្ថាពរ​ហើយ​សិន មុន​អាច​ប្រកប​សកម្មភាព​នយោបាយ​ឡើងវិញ​បាន។ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​គណបក្ស​សម រង្ស៊ី និងគណបក្ស​សង្គ្រោះជាតិ​នោះ​បាន​ថ្លែង​ថា លោក​នឹង​បាន​មក​ដឹកនាំការ​ឃោសនា​រកសំ​ឡេងឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នីតិកាលទី៥ ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៣​ក្រោយ​នេះទៀត​ផង។

នៅ​ក្នុង​សន្និសីទ​នាព្រឹកថ្ងៃ​អង្គារ​នេះ​ដូចគ្នា លោក​កែវ រ៉េមី រដ្ឋលេខាធិការ​ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រីបាន​អត្ថាធិប្បាយ​ថា លោកសម រង្ស៊ី​មិន​មែនជា​តំណាងគណបក្សប្រឆាំង​តែ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ។ លោក​កែវ រ៉េមី​ក៏​បាន​រិះគន់ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ីដែល​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​អោយ​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ាប្រើប្រាស់​ឥទ្ធិពល​របស់​លោក​មកលើកម្ពុជា។ លោកសម រង្ស៊ី​ចង់​អោយ​លោក​ប្រធានាធិបតី​អាមេរិក​ប្រើប្រាស់​ឥទ្ធិពល​នេះ​ក្នុង​ការ​ធានា​អោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅឆ្នាំ​ក្រោយ​នេះ ប្រព្រឹតិ្តទៅ​ដោយ​សេរី និង​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ