អានតួអត្ថបទ
មេរៀនភាសាបារាំង៖ Parlez-vous Paris?

រៀនជិះ​មេត្រូ​ក្រោម​ដី​នៅ​ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

រៀន​ភាសា​បារាំង​ជាមួយ ​កញ្ញា Anja ​ដែល​ជា​ជនជាតិ​ស៊ែប៊ី។ Anja ​មាន​អាយុ​១៨​ឆ្នាំ ​ហើយ​មក​រស់នៅ​ក្រុង​ប៉ារីស​នេះ​ ៣ឆ្នាំ​ហើយ។ ទៅ​ថ្ងៃ​មុខ​ Anja ចង់​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ​រឺក៏​វិស័យ​សារព័ត៌​មាន។ មក​នៅ​ប៉ារីស​នេះ​ យូរ​ក្រែល​ដែរ ​ប៉ុន្តែ ​នៅ​មិន​ទាន់​ស្ទាត់​ក្នុង​ការ​ជិះ​មេត្រូ​ក្រោមដី​សោះ ​ចេះ​តែ​ឧស្សាហ៍​វង្វេង ​ព្រោះ​ថា ​មេត្រូ​ក្រោមដី​នៅ​ប៉ារីស​នេះ ​មាន​ច្រើន​ខ្សែរ ​ហើយ​ពេល​ចុះ​ម្តងៗ ​មាន​ផ្លូវ​ដើរ ខ្វាត់ខ្វែង​ ពិបាក​ចំណាំ​ណាស់។ ថ្ងៃនេះ ​ជា​មួយ​កម្មវិធី​យើង Anja ចង់​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ អំពី​វិធី​ធ្វើ​យ៉ាង​ណា​ ក្នុងការ​ចំណាំ​ផ្លូវ ហើយ​ពេល​ជិះ​មេត្រូ​ទៅ​មិន​វង្វេង។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចម្ងល់​របស់​ Anja ​កម្មវិធី​យើង​បាន​ទទួល​ការ​ចូលរួម​ ពី​លោក​ Patrick Ung ​ដែល​ជា​ស្ថាបនិក​ កម្មវិធី​ទូរសព័្ទ​មួយ​ឈ្មោះ​ថា Paris-ci La sortie du métro។ កម្មវិធី​ទូរស័ព្ទ​នេះ ​ធ្វើ​ឡើង​ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់ ​ជ្រើសរើស​ផ្លូវ​ជិះ​មេត្រូ​ណា ​ដែល​ឆាប់​ដល់ ហើយ​មិន​ចំណាយ​ពេល​ច្រើន។

កញ្ញា Anja សិស្ស​​វិទ្យាល័យ​ មក​ពី​ប្រទេស​ស៊ែប៊ី ដែលមក​នៅប៉ារីស​បាន៣​ឆ្នាំ​ហើយ។​ កញ្ញាចង់ស្វែង​យល់ពីវិធី ជិះមេត្រូក្រោមដី​​នៅ​ប៉ារីស​ មិន​ឲ្យវង្វេង​ និងចំណាយ​ពេលតិច
កញ្ញា Anja សិស្ស​​វិទ្យាល័យ​ មក​ពី​ប្រទេស​ស៊ែប៊ី ដែលមក​នៅប៉ារីស​បាន៣​ឆ្នាំ​ហើយ។​ កញ្ញាចង់ស្វែង​យល់ពីវិធី ជិះមេត្រូក្រោមដី​​នៅ​ប៉ារីស​ មិន​ឲ្យវង្វេង​ និងចំណាយ​ពេលតិច
ផ្សាយពាណិជ្ជកម្ម

តួលេខ​មួយ​ចំនួន​ស្តីពី មេត្រូ​ក្រោមដី​នៅ​ប៉ារីស
 
Date de création                                  1900
Style architectural                                Art nouveau
Nombre de lignes                                16
Nombre de stations                             300
Longueur du réseau                             213 km
Vitesse maximale                                70 km/h
Nombre de voyageurs par jour             Plus de 4,5 millions
Nombre de voyageurs par an               Environ 1,4 milliard

ខ្សែរ​មេត្រូ​សំខាន់ៗ​មួយ​ចំនួន ​ដែល​អ្នក​ទេសចរណ៍ ​ត្រូវតែ​ជិះ ​ដើម្បី​ដើរ​កម្សាន្ត​មើល​ទីក្រុង​ប៉ារីស
 

 
du Nord au Sud

Ligne 4            : Porte de Clignancourt – Montrouge (couleur : rose fuchsia)

  • Porte de Clignancourt (Marché aux Puces)
  • Cité (Notre-Dame)
  • Saint Michel, Odéon, Saint-Germain-des-Prés (Quartier latin)
  • Montparnasse Bienvenue (Gare)
  • Denfert-Rochereau (Catacombes)

 

Ligne 5            : Bobigny Pablo Picasso – Place d’Italie (couleur : orange)

  • Bastille
  • Gares du Nord, Gare de L’Est, Gare d’Austerlitz
  • Place d’Italie (Quartier chinois)

 

Ligne 12 : Aubervilliers Front populaire – Mairie d’Issy (couleur : vert foncé)

  • Abesses, Pigalle (Montmartre)
  • Madeleine (Place de la Madeleine)
  • Concorde (Place de la Concorde)
  • Solférino (Musée d’Orsay)

 

de l’Est à l’Ouest
 
Ligne 1 : Château de Vincennes – La Défense (couleur : jaune)
·         Gare de Lyon
·         Saint-Paul (Le Marais)
·         Hôtel-de-Ville (Centre Georges-Pompidou)
·         Châtelet (Les Halles)
·         Louvre-Rivoli, Palais Royal-Musée du Louvre (Musée du Louvre)
·         Champs-Elysées-Clémenceau (Grand Palais)
·         Georges V (Champs-Elysées)
·         Charles-de-Gaulle-Etoile (Arc de Triomphe)
 
 
Ligne 2 : Nation – Porte Dauphine (couleur : bleue)

  • Père-Lachaise (Cimetière du Père-Lachaise)
  • Anvers, Pigalle (Montmartre)
  • Charles-de-Gaulle Etoile (Arc de Triomphe)

 

Ligne 6 Nation – Charles-de-Gaulle Etoile (couleur vert clair)

  • Place d’Italie (Quartier chinois)
  • Bir Hakeim (tour Eiffel)
  • Trocadéro (Esplanade du Trocadéro, Palais de Chaillot)

 

Ligne 8 Créteil – Balard (couleur : mauve)

  • Grands boulevards (sorties)
  • Opéra (Galeries Lafayette)
  • Invalides (tombeau de Napoléon)

 
 
វិធី​ធ្វើឲ្យ​ចំណេញ​ពេល​វេលា​ ពេល​ជិះ​មេត្រូ

-       Faire le moins de correspondances possible
-       Eviter les grandes stations comme Châtelet et Montparnasse
-       Regarder le plan du quartier pour trouver la sortie la plus proche de l’adresse de votre destination.

ចម្ងល់របស់ Anja
 
Anja : Comment fonctionnent les lignes du métro parisien ?
Patrick Ung : Alors, oui, en fait il y a 16 lignes de métro dans Paris qui sont numérotées de 1 à 14, mais il y a des lignes bis, la 3bis et la 7bis. En fait chacune des lignes a une direction et un sens… Par exemple, si on prend la ligne 5 entre Bobigny-Pablo Picasso jusque Place d’Italie, les stations de terminus en fait correspondent aux directions que vous retrouvez sur les quais du métro.
 
វេបសាយតិ៍​ទាក់ទង​​នឹង ប្រធាន​បទ​នេះ
La Ratp :http://www.ratp.fr
L’application Paris-ci la sortie du métro : http://www.paris-cilasortiedumetro.fr/

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ