អានតួអត្ថបទ
បទយកការណ៍

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា​ក្រពះ​គ្រូ​បង្រៀន​ស្ងួត​គឺ​បង្រៀន​មិន​កើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​រៀប​ចំ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅលើ​ទីលាន​ប្រជា ធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​តុលា។ ​ជា​ទិវា​ដើម្បី​ទាមទារ​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​បាន​១​លាន​​រៀល។ សមាគម​ដែល​ដឹក​នាំ​សកម្មជន​ល្បី​ឈ្មោះ​ លោក​ រ៉ុង​ ឈុន ​បាន​លើក​បដា​ជា​ច្រើន​ ដូច​ជា​ក្នុង​ន័យ​ថា​ “នៅ​ពេល​ក្រពះ​គ្រូ​បង្រៀន​ស្ងួត​ មាន​ន័យ​ថា​ហូប​មិន​គ្រប់ ​គឺ​ពួក​គាត់​មិន​អាច​បង្រៀន​កើត​ទេ។ ​ចំណែក​ គ្រូ​បង្រៀន​ដែល​ចូល​រួម​វេទិកា​នេះ​ក៍​ទទួល​ស្គាល់ ​ពី​ការ​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូ​បង្រៀន​របស់​រដ្ឋាភិបាល​ នា​ពេល​បច្ចុប្បន្ន ​ប៉ុន្តែ​ជា​ការ​ដំឡើង​នោះ​ មិន​បាន​ឆ្លើយ​តប​តម្រូវ​ការ​រស់​នៅ​ជាក់​ស្តែង​ទេ។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ រៀប​ចំ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ដើម្បី​ទាមទារ​ ប្រាក់​ខែគ្រូ​បង្រៀន​១​លាន​រៀល​ក្នុ​ងមួ​យខែ​។
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ រៀប​ចំ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ដើម្បី​ទាមទារ​ ប្រាក់​ខែគ្រូ​បង្រៀន​១​លាន​រៀល​ក្នុ​ងមួ​យខែ​។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ