អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បង្ហាញ​ថា​ស្ថានភាព​ឧស្សាហកម្ម​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​ ប៉ុន្តែ​បង្ហាញ​ជំហរ​អភិវឌ្ឍ

សហគ្រាស​ខ្នាត​តូច ​មធ្យម បាន​គ្រប​ដណ្តប់​៩៩​ភាគរយ​ នៃ​ចំនួន​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា​។ វិស័យ​នេះ​កំពុង​តែ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ចជាតិ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។ នេះ​គឺ​ជាការ​លើកឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្នុង​ឱកាស​បើក​ទិវា​សប្តាហ៍​សហគ្រិន​ពិភពលោក​ក្រោម​ប្រធាន​បទស្ត្រី​ក្នុង​បរិបទ​ការងារ​ប្រកួត​ប្រជែង ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​CJCC​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២១​វិច្ឆិកានេះ​។ ប៉ុន្តែ​រដ្ឋលេខាធិកា​រូបនេះ ​ក៏​បាន​បង្ហាញ​ដែរ​ថា ​ស្ថានភាព​ឧស្សាហកម្ម​កម្ពុជា​នៅ​មានភាព​ទន់ខ្សោយ​នៅ​ឡើយ​។​ ​

ទិវាសប្តាហ៍សហគ្រិនពិភពលោកក្រោមប្រធានបទស្ត្រីក្នុងបរិបទការងារប្រកួតប្រជែង។
ទិវាសប្តាហ៍សហគ្រិនពិភពលោកក្រោមប្រធានបទស្ត្រីក្នុងបរិបទការងារប្រកួតប្រជែង។ @RFI
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ឧស្សាហកម្ម​កម្ពុជា​នៅ​មាន​ភាព​ទន់​ខ្សោយ​ ដែល​ឆ្លុះ​បញ្ចាំង​ពីរ​ចនា​សម្ព័ន្ធផលិត​កម្ម​សាមញ្ញ ​និង​តូច​ចង្អៀត ​ព្រម​ទាំង​ប្រមូល​ផ្តុំ​ជុំវិញ​ផលិត​ផល​សម្លៀក​បំពាក់​ និង​ការ​កែ​ច្នៃ​អាហារ ​មូលដ្ឋាន​ផលិតកម្ម​ ភាគ​ច្រើន​មាន​លក្ខណៈ​គ្រួសារ ​និង​កង្វះ​សហគ្រិនភាព ​ក៏​ដូច​ជាការ​ប្រើប្រាស់​បច្ចេក​វិទ្យា​នៅ​មាន​កម្រិត ​មិន​ទាន់​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​គឺ​ជាការ​បង្ហាញ​របស់​លោក​ស្រី ឡាយ ណាវីន​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។

លោក​ស្រីឡាយ ណាវីន​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​សហគ្រាស​ប្រមាណ​ជា​៥១​ម៉ឺន ​ដែល​បាន​ជំរឿន សហគ្រាស​ខ្នាត​ធំ​ជិត​ ៦៣% ជា​ការ​វិនិយោគ​បរទេស​ និង​សហគ្រាស​ខ្នាត​មធ្យម​មាន ​៣៧, ១៤ ​ភាគរយ​។ ដោយឡែក​កម្ពុជា​ជា​ម្ចាស់​កម្ម​សិទ្ធ​លើ​សហគ្រាស​ខ្នាត​មីក្រូ ​មាន​រហូត​ដល់​ ៩៩ ​ភាគរយ ​និង​ខ្នាតតូច​មាន​៩៤ ភាគរយ​។ ឧទាហរណ៍ ក្នុង​វិស័យ​កាត់ដេរ​ ដែល​អភិវឌ្ឍ​ជិត​២០​ឆ្នាំមក​ហើយ ប៉ុន្តែ​សហគ្រិន​កម្ពុជា​មាន​តិចតួច​នៅ​ឡើយ​។

ភាព​ទន់ខ្សោយ​នៃ​សហគ្រិនភាព​ ឆ្លុះ​បញ្ចាំង​តាម​រយៈ​ភាព​ក្មេង​ខ្ចី​ និង​កម្រិត​កម្មសិទ្ធ​លើ​សហគ្រាស​។ ជិតពាក់​កណ្តាល​សហគ្រាស​ទាំង​អស់ ​ដែល​មាន​ចំនួន ​៤២​ ភាគរយ​ ដែល​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា​ទើប​បាន​បង្កើត​ឡើង​ចាប់​ពី​ឆ្នាំ ​២០០៨ ​។ លោក​ស្រី​រដ្ឋលេខាធិការ ​បញ្ជាក់​ទៀត​ថា សហគ្រិន​កម្ពុជា នៅ​មិនទាន់​រៀបចំ​ខ្លួន​បាន​ល្អ​ ដើម្បី​ក្តាប់​យក​ឱកាស​សេដ្ឋកិច្្ច​កើត​ចេញ​ពី​ចរន្ត​ថ្មី​ៗ នៃ​ការ​វិឌ្ឍន៍​សេដ្ឋកិច្ច​ នយោបាយ​ពិភពលោក ​និង​តំបន់​។ បន្ថែម​ពីនេះ​ទៀត​ក៏​មាន ​កិច្ច​សហការ​ជាមួយ​និង​អ្នក​វិនិយោគ​ខាង​ក្រៅ ​ដើម្បី​ប្រើ​ប្រាស់​សក្តានុពល​ក្នុង​ស្រុក​ឲ្យ​បាន​ពេញ​លេញ ​នឹង​រួម​ចំណែក​ដល់​ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​ តាម​រយៈ​ការកៀរគរ​ទុន​វិនិយោគ​ ការ​រៀនសូត្រ​បទ​ពិសោធន៍​អន្តរ​ជាតិ​ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ។

លោក​ស្រីឡាយ ​ណាវីន​បាន​បង្ហាញ​ពី​គោល​ជំហរ​ ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​តាម​រយៈ​៤​ចំណុច​សំខាន់​ៗ ​ដែល​មាន​ដូច​ជា​ការ​ជំរុញ​ឧស្សាហកម្ម​កែច្នៃ​កសិផល​ សមាហរណកម្ម​ទៅ​នឹង​បណ្តាញ​ផលិតកម្ម​ក្នុង​តំបន់​ ក្នុង​ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ការ​តម្រង់​ទិសការ​អភិវឌ្ឍន៍​តំបន់​ឧស្សាហកម្ម​ ដើម្បី​ធានា​បាន​នូវ​ភាព​ប្រមូល​ផ្តុំ​ ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ប្រសិទ្ធ​ភាព​សេវា​ដឹក​ជញ្ជូន​ ឡូជីស្ទីក ​និង​ការ​ផ្គត់ផ្គង់​អគ្គិសនី ​ព្រមទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ និង​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ