ទំនៀមចាស់ ទំលាប់ថ្មីនៃច្បាប់ ( Vérité ici ici bas erreur au-delà )
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៧
នៅក្នុងនាទីខ្ញុំនិយាយពីរភាសារបស់យើង នៅសប្តាហ៍នេះ លោក ឆាយ ហុកផេង សូមធ្វើអត្ថាធិប្បាយជុំវិញប្រធានបទ គឺ “ទំនៀមចាស់ទំលាប់ថ្មីនៃច្បាប់ (Vérité ici bas ,erreur au-delà)។
១-ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ទោសប្រហារជីវិត ដែលនៅជាវិជ្ជមាននៅឡើយ នៅក្នុងរដ្ឋមួយចំនួននាប្រទេសអាមេរិក ប្រាកដចាបានទទួលការទិតៀនយ៉ាងខ្លាំងអំពីសំណាក់អ្នកនយោបាយបរទេសដែលគេបានអនុមត្តច្បាប់ ចាត់ទុកជាមោឃៈនូវទណ្ឌកម្មដ៏កំពូលនេះ សម្រាប់ប្រទេសគេរៀងៗខ្លួន ។ យើងចោទសួរថា ទោសប្រហារជីវិត អាចយកមកអនុវត្តន៍បាន នៅក្នុងករណីណាខ្លះ ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ត្បិតអីនៅក្នុងវដ្តសង្សារយើងនេះ គ្មានតាអីសីណាអាចមកជប់ឬ ប្រោសជីវិតអោយរស់ឡើងវិញ បានដូចរឿងនិទាន មានលេងជាល្ខោនបាសាក់ជាអាទិ៍។
En matière d’ erreur judiciaire, heureusement , récemment le dénommé Craig Coley âgé de 71 ans habitant aux Etats-Unis reconnu faussement coupble d’un double meurtre vient d’être innocenté grâce au test ADN. Afin de compenser les 39 années d’emprisonnement sans cause, Craig Coley perçoit à titre de dommages-intérêts une somme de 21 millions de dollars. Tabler sur une moyenne de vie de 85 ans, Coley devra profiter par année de la somme de 1,5 Millions de dollars sur les 14 années restant à vivre. C’est 10 fois moins que la rémunération de Carlos Ghosn. A propos de levée de boucliers a été constatée demandant la réforme du système japonais de la garde à vue. En effet, comparativement au système français de la garde à vue cumulant au maximum 96 heures, Ghosn aurait été « maltraité » .
២-ក្នុងករណីនេះ ក៏ដូចចាទោសប្រហារជីវិតដែរ សន្សឹមៗ ពួកបច្ចឹមប្រទេស ដាក់សម្ពាធលើប្រទេសដ៏ទៃ អោយបោះបង់ចោលទោសប្រហារជីវិត ។ នេះក៏ជាការល្អម្យ៉ាង បើអាស្រ័យលើការចាប់ចង ដាក់បទចោទ ភ័ន្តច្រឡំដូចក្នុងករណីលោក Craig Coley បើតុលាការកាត់ទោសប្រហារជីវិតគាត់ ទោះបីរដ្ឋអាមេរិកសងជម្ងឺចិត្តទៅក្រុមគ្រូសារគាត់ ក្រោយពេលរកភស្តុតាងតាម ADN ឃើញ ពេលវេលាបានឆក់យកជីវិតគាត់ ផុតទៅហើយ គ្មានអ្វីឡើយអាច ធ្វើឲ្យកាត់រស់ឡើងវិញបានទេ។
ប៉ុន្តែមានមតិខ្លះយល់ថា ក្នុងករណិពិសេសដែលគេឃើញជាក់ស្តែងនឹងភ្នែកថែម ទាំងមានថតរូប Vidéo ដែលធ្វើមិនឲ្យប្រកែកបានថា មនុស្សម្នាក់នេះ ជាឃាតករមែន អីចឹងគម្បី ឲ្យមានចែងក្នុងច្បាប់ថា ជនជាប់ចោទប្រភេទ ជាក់ស្តែងនេះ នឹងត្រូវទទួលទោសប្រហារជីវិត។ នេះ ជាមតិមួយដែលអាចជាជំនួយ ក្នុងការពិចារណា។
មតិមួយទៀតគឺថា ពួកបច្ចឹមប្រទេស មានគំនិតស្មុគស្មាញបន្តិច ត្រង់ថា ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងករណី Carlos Ghosn ដែលជាប្រធាននៃសម្ព័ន្ធក្រុមហ៊ុន Renault Nissan Mitsubishi ត្រូវបានអាជ្ញាធរជប៉ុន ឃុំខ្លួនរាប់ខែក្នុងពេលចាប់ផ្តើមស៊ើបអង្កេតភ្លាម។ ពួកគេហាក់ដូចជាយល់ថា ច្បាប់របស់គេគោរពសិទ្ធមនុស្ស ជាងច្បាប់ប្រទេសជប៉ុន ។ ចុះសិទ្ធិរបស់ប្រទេសឯករាជ្យនិមួយៗ ពួកបច្ចិមប្រទេសអស់នេះ មានចិត្តគោរពដែរឬទេ ?
La flagrance est un régime juridique spécifique aux délits évidents. Cependant, en matière criminelle nécessitant une ouverture d’information, la flagrance est inopérante. Mais force est de constater que sophistication procédurale au pénal pour ce cas précis prise parfois le ridicule. Est aussi ridicule voire contreproductif pour l’accusé le fait de garder le silence. A partir de là, l’on déduit que la société hésite de traduire le « criminel évident » en justice. Pour en finir , toujours placé dans le cas de crime et délit flagrants, j’éclate de rire quand j’entends quelqu’un dire « l’assassin présumé » ou « victime présumée ».
Extraordinaire précaution languasière . La force de la présomption en la matière rompt. L’équilibre factuel formant un lien de causalité incontestable.
៣- គេឃើញមានតែសិទ្ធិរាប់មិនអស់ បោះព័ទ្ធជុំវិញ ជនជាប់ចោទ ហ៊ុំជាព្រំស៊ីម៉ា ខ្លាចព្រះរាជអាជ្ញាប៉ះពាល់សសៃ សក់ឃាតករជាក់ស្តែង។ កម្រឮ កម្រឃើញណាស់ច្បាប់ការពារជនរងគ្រោះ។ គប្បីតែបើកលទ្ធភាព ឲ្យជនរងគ្រោះស៊ើបអង្កេតនិងការពារបទចោទផ្ទាល់របស់លោកនៅចំពោះមុខតុលាការដដែល។ បានន័យថា មេធាវីជនរងគ្រោះ ជាជំនួយ មួយដ៏សំខាន់ ចំពោះព្រះរាជអាជ្ញា ហើយវាក៏ជាតុល្យភាពថ្មីរវាងអ្នកផ្តើមរឿងទាំងពីរ គឺឃាតករនិងជនរងគ្រោះ។
A ce jour, 55 Etats dont la Thailande, le Vietnam, la Chine, l’Inde, appliquent la peine de mort. En revanche les Etats l’ont abolie. Quand je siègeris en Tribunal de Lille, la poste d’ entrée en verre de la salle d’audience comporte la partie haute qui rappelle la forme de la guillotine prête à tomber sur quicomqueK Aussi, l’architecte était-il un nostalgique de la pein de mort ?
៤-ការពិឃាដជីវិត ដោយប្រើដាវវែងជាអាវុធកាត់ករ កាលពីជំនាន់ដើម ពេជ្ឈឃាដ រាំតាមបទស្រងែពេនដៃកាន់ដាវវែងស្រួចមុត រាំពាត់ជុំវិញ អ្នកដែលគេត្រូវសម្លាប់ ធ្វើអោយការតក់ស្លុតឡើងខ្ពស់បំផុត ទោះបីមានបទភ្លេង បន្ទរក្តី ក៏វេលា ដែលដាវត្រូវមកផ្តាច់ក គេមិនដឹងថា នៅពេលណា១ ឡើយ នៅពេលដែលរាំ បាន១ជុំ កន្លះ ឬ ២ ជុំ?
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី Merci d'avoir écouté , au revoir et à bientôt.
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ