អានតួអត្ថបទ
កម្ពុជា

លោក យ៉ែម  បុញ្ញាឫទ្ធិ៖ ប្រសិន​បើ​អាជ្ញាធរ​បា​នអានសៀវភៅ​របស់​លោក ច្បាស់​ជា​មិន​ចាប់​ឃាត់​សៀវភៅ​នេះទេ

កាលពីពេល​ថ្មីៗនេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ឃាត់​សៀវភៅ​មួយ​ចំនួន​ដែល​ជា​ទស្សនៈ​របស់​អ្នក​វិភាគ គឹម សុខ និង​សៀវភៅ​ចង​ក្រង​ដោយ លោក យ៉ែម  បុញ្ញាឫទ្ធិ អតីត​អ្ន​កតំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង។ លោក យ៉ែម  បុញ្ញាឫទ្ធិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​បារាំង​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​អាជ្ញាធរ​បា​នអានសៀវភៅ​របស់​លោក ​ច្បាស់​ជា​មិន​ចាប់​ឃាត់​សៀវភៅ​នេះទេ ពីព្រោះថា​ខ្លឹម​សារ​សៀវភៅ​របស់​លោក គឺ​សរសេរ​​ស្តីពី​ការ​ផ្សះផ្សា​ជាតិ ដោយ​មិន​បាន​គិតតែ​ពីរិះគន់​ ឬសរសេរឡើង​ដើម្បី​​តតាំង​ដណ្តើម​អំណាច​នោះទេ។ ​លោក យ៉ែម  បុញ្ញាឫទ្ធិ បន្ត​ទៀត​ថា ខ្មែរគួរ​តែ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន មិន​ថា​សៀវភៅ​របស់​លោក ឬ​សៀវភៅ​របស់​អ្នកនិពន្ធ​ផ្សេងទៀតឡើយ ដើម្បី​មាន​ពហុគំនិត​។ គួរ​ជ្រាបថា សៀវភៅ​​របស់អតីត​អ្នក​តំណាង​រាស្ត្រ​រូបនេះ មា​នចំណង​ជើង​ថា «ចក្ខុវិស័យ​ក្នុងការ​ផ្សះផ្សាជាតិ និង​ការ​រៀបចំ​សង្គមជាតិ» ដែល​ចំនួន​ជាង​២០ក្បាល ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់ទុក និង​បញ្ចូន​ទៅ​តម្កល់ទុក​​នៅ​ក្រសួង​វប្បធម៌​។ អាជ្ញាធរ​យល់ថា ការ​ចេញ​ផ្សាយ​សៀវភៅទាំង​​នេះ គឺគ្មាន​ច្បាប់​អនុញ្ញាត។​ លោក យ៉ែម  បុញ្ញាឫទ្ធិ ដែល​ជា​អ្ន​កចង​ក្រង​សៀវភៅនេះ បាន​ថ្លែង​សេចក្តី​សោកស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខ្មែរ​ យ៉ាង​ដូច្នេះ ៖

លោក យ៉ែម  បុញ្ញាឫទ្ធិ អតីតអ្នកតំណាងរាស្ត្ររបស់បក្ស​សង្គ្រោះជាតិ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង
លោក យ៉ែម បុញ្ញាឫទ្ធិ អតីតអ្នកតំណាងរាស្ត្ររបស់បក្ស​សង្គ្រោះជាតិ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង Oudom Heng
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ