ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស
 
ស្ពាន London Bridge កន្លែង​កើត​ហេតុ​ LUKE POULTON via REUTERS

នៅក្រុងឡុងឌ្រឺ ប្រទេសអង់គ្លេស​ ថ្ងៃសុក្រ​ ទី២៩វិច្ឆិកា មានការ​វាយ​ប្រហារ​ដោយ​កំាំបិត​សម្លាប់​មនុស្ស​ពីរនាក់ ហើយ​៣នាក់​ទៀត​រងរបួស។ បុរស​ខ្មាន់​​កាំបិត ត្រូវ​ប៉ូលីស​អង់គ្លេស​បាញ់​ស្លាប់ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា «អំពើ​វាយ​ប្រហារចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​របស់​ជន​​នេះ គឺជា​សកម្មភាព​ភេរវកម្ម»​​។ ក្រុង​ឡុងឌ្រឺ ដែល​កំពុងតែ​កកកុញ​ដោយ​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ថោក​បញ្ចុះ​តម្លៃ ក្នុង​ឱកាស​ Black Friday ក៏បែរ​ជា​ត្រូវរកការភ័យព្រួយពីរឿង​អសន្តិសុខ។ ពេលនេះ នគរបាលអង់គ្លេស​និងសមត្ថកិច្ចគ្រប់ផ្នែកកំពុងតែបង្កើន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ពស់។

តើហេតុការណ៍​ចាក់​សម្លាប់​មនុស្ស​នេះ កើត​ឡើង​ដូចម្តេច​​​?

រឿង​ហេតុ​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​២រៀល ម៉ោង​នៅ​ក្រុង​ឡុងឌ្រឺ។ បុរសម្នាក់​កាន់​កាន់​កំាបិត​សស្ញាច់​ដើរ​ចាក់​មនុស្ស​ម្នា។ ឧប្បតិ្ត​ហេតុ​នេះ កើតឡើង​នៅលើ​​ស្ពាន​ London Bridge កណ្តាល​រាជាធានី​ឡុងឌ្រឺ ដ៏​ល្បាញល្បី ផ្តុំ​ដោយ​ចរាចរណ៍​​មនុស្ស​និងទេសចរ​យ៉ាង​កកកុញ​។ ហេតុ​ការណ៍វាយ​ប្រហារ​នេះ​ បា​នបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ពីរនាក់ និង​របួស​បីនាក់។ នៅពេល​មុន​ប៉ូលីសអន្តរាគមន៍​​មក​ដល់​ គឺ​មាន​អ្ន​កទេសចរណ៍ និង​មគ្គុទេសចរម្នាក់​ផង ខំ​ប្រឹង​ប្រតាយ​ប្រតំ ប្រឹងប្រយុទ្ធតទល់​ទៅតាម​លទ្ធភាព ធ្វើយ៉ាងណា ឱ្យ​បុរស​នោះ​ទម្លាក់​កាំបិតចេញ​ពីដៃ​។ ​នៅពេល​ដែល​សមត្ថកិច្ច​អន្តរាគមន៍​មកដល់ គឺ​បុរស​នោះ ត្រូវ​គេ​វាយ​ដួល​នឹង​ដី​ ប៉ុន្តែ​រូប​គេ​នៅ​តែ​តដៃ​នឹង​សមត្ថកិច្ចទៅទៀត រហូត​ដល់​ត្រូវ​ប៉ូលីស​បាញ់​ស្លាប់តែម្តង ព្រោះថា ​ខ្នាន់​កាំបិត​នេះ បាន​ពាក់​អាវបំពាក់​ដោយ​គ្រឿង​ផ្ទុះ​ផង។ នេះបើ​តាម​ប៉ូលីស​​អង់គ្លេស។

​ខ្មាន់​កាំបិត​ ជាអតីត​អ្នក​ទោស​។ ទើបតែ​ចេញពី​ ​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំងសោះ ​ហេតុអ្វី​អាច​ឆ្លៀតទៅ​ធ្វើ​ភេរវកម្ម​បាន​ទៀត​?​

ខ្មាន់​កាំបិត​សម្លាប់​មនុស្ស​នេះ ត្រូវ​ប៉ូលីស​ទម្លាយ​អត្ត​សញ្ញាណ​ ថា​មាន​ឈ្មោះថា Usman Khan អាយុ​២៨ឆ្នាំ មាន​ប្រភពកំណើត​កើត​​នៅ​អង់គ្លេស​នេះ​ ​និង​ធ្លាប់​រស់​នៅ​ភាគ​ខាង​លិ​ច ក្រុង​ឡុងឌ្រឺ។ តាម​ពិត​ទៅ ជន​នេះ គឺ​ជាអតីត​អ្នក​ទោស ដែល​រង​បទ​ចោទ​ថា បាន​ចូលរួម​សកម្មភាព​ភេរវកម្ម​ និង​ត្រូវ​តុលាការអង់គ្លេស​​កាត់ទោស​ឱ្យ​ជាប់​គុក កាលពី​ឆ្នាំ២០១២។ ក្រោយ​ទទួល​ទោស​ជាប់​ឃុំ​៦ឆ្នាំរួច​មក ​រូប​គេក៏​ត្រូវ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ រស់​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​ កាលពី​ឆ្នាំ​មុន​នេះ​ ក៏ប៉ុន្តែគឺត្រូវ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ត្រួត​ពិនិត្យរបស់​សមត្ថកិច្ច​ ព្រ​ម​​ទាំង​ដាក់​បំពាក់​ខ្សែ​ដៃ កងដៃ​កង​ជើង​អេឡិចត្រូនិច សម្រាប់​ផ្តល់​សញ្ញា​ដល់​ប៉ូលីស​ផង។ មាន​បំពាក់​ឧបករណ៍​តាម​ដាន​ត្រួត​ពិនិត្យ​ដូច្នេះ​ទៅហើយ ក៏​ជន​នេះ ទៅតែ​អាច​ឆ្លៀត​ទៅ​ធ្វើ​ការ​វា​យប្រហារ​ចាក់​សម្លាប់​មនុស្ស​បា​ន​ទៀត។ នេះជា​ចម្ងល់​មួយ​ដែល​សមត្ថកិច្ច​និង​សាធារណជន​ កំពុងតែ​ឆ្ងល់​ និងជជែក​រក​ហេតុផល​ដែរ​។ ប៉ូលីស​អង់គ្លេស បាន​ប្រកាស​ថា នឹង​ស៊ើបអង្កេត​ឱ្យ​ដឹង​ឫសគល់​ក្នុង​រឿងនេះ​ និងជម្រាប​ដំណឹង​ជាបន្ត​។

ចម្ងល់​មួយ ទៀត​ ដែល​សមត្ថកិច្ច​ស៊ើប​អង្កេតអង់គ្លេស ក៏​កំពុង​រក​​ឫសគល់​ដែរនោះ គឺ​នៅត្រង់​ថា កាលពីថ្ងៃទី​២៧វិច្ឆិកា កន្លងទៅនេះ គឺប៉ុន្មានតែ​ជា​២​ថ្ងៃប៉ុណ្ណោះ​ ​មុន​ហេតុការណ៍​វាយប្រហារ​ចាក់​សម្លាប់​មនុស្ស​បាន​កើតឡើង​នៅលើ​​ស្ពាន​ London Bridgeនេះ​ គឺ តុលាការ​អង់គ្លេស បា​ន​កាត់ទោស​ជន​ជាប់​ចោទ​​ម្នាក់ ដែល​បាន​វាយ​ប្រហារ​​ភេរវកម្ម ដោយ​យក​កាំបិត​ចាក់​សម្លាប់​មនុស្ស​ដែរ​ ​ ក្នុង​អំឡុង​បុណ្យឆ្លង​ឆ្នាំ​ កាលពី​ឆ្នាំ​មុន។ តុលាការ​សម្រេច​ឱ្យ​ជ​នអ៊ីស្លាម​ជ្រុល​និយម​នេះ​ជាប់​ទោស ដេក​ពន្ធនាគារ​ រយៈ​ពេល​១១ឆ្នាំ។ នៅក្នុង​ពេ​លនេះ​ ប៉ូលីស​អង់គ្លេស កំពុង​សង្ស័យ​ និង​កំពុង​រក​មើល តើ​ហេតុការណ៍​ទាំងពីរ​នេះ វា​អាច​មាន​ជាប់​ពាក់ព័ន្ធ ឬ​ក៏​អាច​ជាការ​សងសឹក​ពី​ពួក​ខ្សែ​បណ្តាញ​ភេរវជន​ ឬក៏យ៉ាងណា។

ពេ​លនេះ ក្រុង​ឡុងឌ្រឺ ត្រូវ​យាមកាម​យ៉ាង​តឹង​រឹង ហើយ​ប្រទេស​អឺរ៉ុប​ ក៏​កំពុងតែ​ពង្រឹង​សន្តិសុខខ្លាំង​ដែរ

គេ​ធ្វើ​ដូច្នេះ ព្រោះថា​នៅទ្វី​បអឺរ៉ុប​ពេលនេះ កំពុងតែ​មាន​សញ្ញាណ​ហានិភ័យ​ និងអសន្តិសុខ​ច្រើន និង​មាន​រឿង​ហេតុ​ដែល​គេ​សង្ស័យ បាន​​កើត​មាន​ជាប់​ៗគ្នាតែម្តង​។

នៅ​យប់​ថ្ងៃ​សុក្រ​ឈាន​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​ហូឡង់ ក៏​មាន​ហេតុ​ការណ៍​ដើរ​ចាក់​មនុស្ស​ប្រុង​សម្លាប់​កើត​ឡើង​ដែរ។ នៅ​កណ្តាល​ផ្លូវ​ ក្នុង​ទីផ្សារកណ្តាល​ក្រុង​ឡាអេ ​ បុរស​ម្នាក់ ក៏​បាន​យក​កាំបិត​ដើរ​ចាក់​មនុស្ស​​ បណ្តាល​ឱ្យ​រស់​ក្មេង​ៗ​៣នាក់​។ តែ​ប៉ូលីស​មិន​ទាន់​បញ្ជាក់​ថា ជា​ការ​វាយប្រហារ​ភេរវនិយម​ ឬយ៉ាងណាទេ​។

ថ្ងៃ​សុក្រ​ទី​២៩វិច្ឆិ​កា កណ្តាល​ក្រុង​ប៉ារីស​ប្រទេស​បារាំង​វិញ វ៉ាលីស​មួយ​ ដែល​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះផង​ ក៏ត្រូវ​សមត្ថកិច្ច​ឆែក​ឆេរ​ឃើញ នៅ​ស្ថានីយរថភ្លើង​ La Gare du Nord ហើយ​ប៉ូលីស​បារាំ​ងបាន​ស្រាវជ្រាវ​រាវ​រក​មនុស្ស​ម្ចាស់​វ៉ាលីស និង​ឃាត់​ខ្លួន​បុរស​ម្នាក់។ ចំណែក​នៅ​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​វិញ ក្នុង​ថ្ងៃ​ដដែលនេះ បុរស​ម្នាក់​ បាន​លួច​ឡាន​របស់​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់ យកទៅជិះ ហាក់​មាន​ចេតនា​បើក​សំដៅ​បុក​គេឯង ហើយ​ក៏ត្រូវ​បុក​គល់​ឈើ និង​ត្រូវ​ប៉ូលីស​ចាប់​ឃាត់​បាន។​ រឿង​ហេតុ​ទាំង​កើត​ឡើង​ជួន​ៗគ្នា ក្នុង​ឱកាស​ដែល​មនុស្ស​ម្នា​កំពុងតែកកកុញដោយព្រឹត្តិការណ៍ទិញទំនិញថោកបញ្ចុះតម្លៃ ក្នុងឱកាស Black Friday។​

រឿង​ទាំងអស់​នេះ ជា​ក្តី​ព្រួយ​បារម្ភ​មួយ គឺ​ព្រឹត្តិការណ៍​បែបនេះ កើត​ឡើង​ផ្ទួនៗគ្នា គឺនៅ​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ដែល​អង្គការ​អូតង់ ត្រូវ​រៀបចំ​ចំនួបប្រជុំ​​កំពូល​ នៅ​ក្នុង​ប្រទេស​អង់គ្លេស គឺ​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ខាងមុខ​នេះ ជា​ឱកាស​អបអរ​ខួប​កំណើត​៧០ឆ្នាំ​របស់​អង្គការ​សម្ពន្ធ​អូអង់នេះ​ផង​។ នៅពេល​នេះ សមត្ថកិច្ច​អង់គ្លេស គ្រប់​ផ្នែក​ កំពុងតែ​ដើរ​ល្បាត​ និង​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ខ្លាំងណាស់។ ព្រោះ​ម្យ៉ាង ការ​រៀបចំ​បោះឆ្នោត​សភា​អង់គ្លេស ក៏​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ នៅ​មិន​ដល់​ពីរ​សប្តាហ៍​ទៀត​ផង​ទេ​! ដូច្នេះ ក្រុង​ឡុង​ឌ្រឺ កំពុង​តែ​រវល់​មហាញឹក​ណាស់ បញ្ហាអសន្តិសុខដោយ​ប្រការណាមួយ​នោះ ក៏​ជា​ក្តីបារម្ភ​មួយ​ផងដែរ​៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អង់គ្លេស​ចាប់​បាន​ជនសង្ស័យ​ម្នាក់ តែ​នៅ​រក្សា​​កំរិត​អាសន្ន​ភេរវកម្ម​​កំពូល​ដដែល

    ស្វែងយល់បន្ថែម

  • អង់គ្លេស

    ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅក្នុង​រថភ្លើង​ក្រោមដី នៅទីក្រុង​ឡុងដ៍

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ភេរវកម្ម​ក្រុង​ឡុងដ៏៖​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ភេរវជន​ទាំង ៣នាក់ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ចម្រើន​ទៅ​មុខ

    ស្វែងយល់បន្ថែម

  • បារាំង-អង់គ្លេស-ភេរវកម្ម

    នាយករដ្ឋមន្ត្រី​អង់គ្លេស​មក​ជួប​ប្រធានាធិបតី​បារាំង មើល​ការ​ប្រកួត​បាល់ទាត់ និង​និយាយ​ពីបញ្ហា​ភេរវកម្ម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ