ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

នាយករដ្ឋមន្ត្រី​បារាំង​យក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​អឺរ៉ុប​ទៅ​បញ្ចុះ​បញ្ចូល​អាល្លឺម៉ង់

media  
នាយក​រដ្ឋមន្ត្រី​បារាំង និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ធ្វើ​សន្និសីទ​កាសែត​រួម​នៅ​ទី​ក្រុង​បែរឡាំង ថ្ងៃទី ២២​កញ្ញា ២០១៤ © Reuters

លោក ម៉ាណុយអែល វ៉ាល្ល (Manuel Valls) នាយករដ្ឋមន្ត្រី​បារាំង កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ (២២និង​២៣​កញ្ញា) នៅ​ប្រទេស​អាល្លឺម៉ង់។ វិញ្ញាសា​ដែល​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​ជម្នះ​ឱ្យ​បាន​នៅ​ជើង​នេះ គឺ​ស្វែង​រក​ការ​គាំទ្រ​ជំហរ​បារាំង​ ក្នុង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដល់​អឺរ៉ុប ពី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី អង់ហ្គឺឡា មែរកិល (Angela Merkel)។

ជំនួប​ជាមួយ​សមភាគី​អាល្លឺម៉ង់ នៅ​ទីក្រុង​បែរឡាំង ថ្ងៃ​នេះ មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​សម្រាប់​លោកម៉ាណុយអែល វ៉ាល្ល។ លោកនាយករដ្ឋមន្ត្រី​ដែល​បាន​កាន់​យក​សំណើ​ ចង់​បង្វិល​ទិស​នយោបាយសហភាព​អឺរ៉ុប ត្រូវ​រក​ឱ្យ​ឃើញ​នូវ​អំណះអំណាង​សមស្រប​និងគួរ​ឱ្យ​ជឿជាក់​ទៅ​បញ្ចុះ​បញ្ចូល​​​​ លោកស្រី អង់ហ្គឺឡា មែរកិល ដែល​ល្បី​ខាង​មាន​ចរិត​និង​គោលនយោបាយ​ដឹកនាំ​មិនងាយ​ទោរទន់។ លើស​ពីនេះ​ទៀត ពេលវេលា​ហាក់​មិន​អំណោយ​ទាន​សោះសម្រាប់​ភាគី​បារាំង ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​ទើប​បានប្រកាស​មិន​គោរព​ពាក្យ​សន្យា​​កាត់​បន្ថយ​ឱនភាព​សាធារណៈ​បារាំង​ឱ្យ​ចុះ​មកត្រឹម​៣%​នៅ​ឆ្នាំ​២០១៥។ សេចក្តី​សម្រេច​ចិត្ត​ដែល​របប​ក្រុង​បែរឡាំង មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។​

 
មិន​តែ​ប៉ុណ្ណោះ​ លោក ម៉ាណុយអែល វ៉ាល្ល ​ត្រូវ​​មាន​ភារកិច្ច​ទៅ​បញ្ចុះ​បញ្ចូល​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ សម្ព័ន្ធមិត្ត​របស់​លោកស្រី អង់ហ្គឺឡា មែរកិល​ និង​ពិភព​អ្នក​ឧស្សាហកម្ម​អាល្លឺម៉ង់ ដែល​មាន​ការ​យោគយល់​តិច​តួច​ចំពោះ​រដ្ឋាភិបាល​សង្គម​និយម​បារាំង។

ដូច្នេះ​ដំណើរ​ទស្សនកិច្ច​​នេះ គឺ​ជា​វិញ្ញាសា​សាកល្បង​នយោបាយ​ដ៏​សំខាន់មួយ​សម្រាប់​លោក​ម៉ាណុយអែល វ៉ាល្ល។ ប្រសិន​បើ​​លោក​មិន​អាច​អូស​ទាញ​​ក្រុង​បែរឡាំង​ឱ្យ​ស្វាគមន៍​ឬ​​បង្ហាញ​សញ្ញា​វិជ្ជមាន​ដាក់ ឬ​ប្រសិន​បើ​អាល្លឺម៉ង់​បែរ​ខ្នង ប្រជាប្រិយភាព​និង​ភាព​ជឿជាក់​លើ​រូប​នាយករដ្ឋមន្ត្រី​នឹង​ត្រូវ​ខូច​ខាត​យ៉ាង​ខ្លាំង។ នាយក​រដ្ឋមន្ត្រី​ដែល​ប្រមូល​បាន​សំឡេង​គាំទ្រ​យ៉ាង​ប្រផុត​ប្រផើយ​ពី​សភា​នៅ​ក្នុង​បង្កើត​រដ្ឋាភិបាល និង​ដែល​កំពុង​ដាំ​ក្បាលធ្លាក់​ប្រជាប្រិយភាព ត្រូវ​តែ​សម្រេច​ទាក់ទាញ​អាល្លឺម៉ង់​ឱ្យ​ប្តូរ​ជំហរ​គាំទ្រ​បារាំង​ឱ្យ​ខាន​តែ​បាន។

ដើម្បី​សម្រេច​កម្មវត្ថុ​នេះ លោក ម៉ាណុយអែល​ វ៉ាល្ល ត្រូវ​បង្ហាញ​ឆន្ទៈ​បារាំង​ ថា​ពិត​ជា​បន្ត​ធ្វើ​កំណែទម្រង់។ កម្មវិធី​កំណែទម្រង់​ដែល​លោកស្រី​មែលកិល បាន​លាន់​មាត់​ថា « សម្បើមក្រៃ » ! តែ​វិធានការ​ខ្លះ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់ៗ​ ដែលសម្រេច​សម្រួច​ទៅ​ត្រូវ​តែបារាំង​ខំ​​ប្រកួត​ប្រជែងជា​មួយគេ។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ