ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អឺរ៉ុប

បញ្ហា​ជម្ងឺ​ផ្លូវចិត្ត​ត្រូវ​គេ​មើល​រំលង​នៅក្នុង​ប្រទេស​អ្នកមាន

media  
RFI/Charlotte Cosset

អ្នកកើត​ជម្ងឺផ្លូវចិត្ត មួយ​ភាគបី ឬ​ពាក់កណ្តាល នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​មិន​បាន​ទទួល​ការយក​ចិត្ត​ទុកដាក់ ឬ​ព្យាបាល​ទាល់តែសោះ​។ តាមរបាយការណ៍​របស់​អង្គការ​ដើម្បី​សហការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​OCDE ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ សេវា​សម្រាប់​ព្យាបាល​អ្នកជម្ងឺ​ផ្លូវចិត្ត​មាន​ការខ្វះខាត​ច្រើន​ នៅក្នុង​បណ្តា​ប្រទេស​សមាជិក​របស់​OCDE​។

 

ប្រជាជន​សកម្ម​​ប្រមាណ​១៥​ភាគរយ រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ កំពុង​​មាន​ជម្ងឺ​សរសៃ​ប្រសាទ ​ធ្ងន់ ឬ​ស្រាល​។ តាមរបាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​ ដើម្បី​សហការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​OCDE មនុស្ស​ម្នាក់ ក្នុង​ចំណោម​ពីរនាក់​ធ្លាប់​ជួប​វិបត្តិ​ផ្លូវចិត្ត កើត​ជម្ងឺ​ផ្លូវចិត្ត​ម្តង ក្នុង​មួយ​ជីវិត​របស់គេ។ ជារួម មាន​អ្នកជម្ងឺ រង​វិបត្តិ​ផ្លូវចិត្ត ​ប្រមាណ ៥៦,៣​ភាគរយ​ ​ មិន​ដែល​បាន​ទទួល​ការព្យាបាល​ទាល់​តែសោះ។ គ្មាន​ការព្យាបាល​គ្រប់គ្រាន់ ប៉ុន្តែ ផ្ទុយ​ទៅវិញ ជម្ងឺ​នេះ​ត្រូវ​គេ​វាយតម្លៃ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មិន​ត្រឹម​ ​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស ដូចជា​ស្លាប់​​មុន​អាយុ ចុះថយ​កម្លាំង​ធ្វើការ ឬ​បាត់បង់​ការងារ​ធ្វើ ប៉ុន្តែ ជម្ងឺ​ផ្លូវចិត្ត​ជា​មេរោគ​សំខាន់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​ប្រទេស​ជាតិ។

 
តាមការប៉ាន់​ប្រមាណ​របស់​អង្គការ​​OCDE ជម្ងឺផ្លូវចិត្ត​បាន​បណ្តាល​ឲ្យ​គេ​ខាតបង់ ដោយ​ផ្ទាល់ ​ឬ​ប្រយោល​ប្រមាណ ២៤៩៣ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១០។ នៅ​កាណាដា និង​អង់គ្លេស ដែល​ជា​ប្រទេស​សមាជិក​របស់​​OCDE ការខាតបង់​​ប្រាក់​ដោយសារ​ជម្ងឺផ្លូវចិត្ត មាន​តម្លៃ​ស្មើ​៤ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប​។

នៅក្នុង​ប្រទេស​សមាជិក​របស់​​OCDE គេ​ឃើញ​មាន​សេវា និង​អ្នកជំនាញ ព្យាបាល​ជម្ងឺ​ផ្លូវចិត្ត ប៉ុន្តែ សេវា និង​ជំនាញ​របស់​គ្រូពេទ្យ​ រួម​ទាំង​បុគ្គលិក​ពេទ្យ​នៅ​មាន​កំណត់​នៅឡើយ។ បញ្ហា​នៅត្រង់ថា នៅពេល​រកឃើញ​ថា មនុស្ស​ម្នាក់​ជួប​រោគសញ្ញា​​ជម្ងឺផ្លូវចិត្ត ឬ​សរសៃប្រសាទ ប៉ុន្តែ មន្ទីរពេទ្យ​នៅ​ខ្វះ​អ្នកជំនាញ ឬ​ឧបករណ៍​ថ្នាំ ដើម្បី​ព្យាល​។

ជារួម អ្នកសរសេរ​របាយការណ៍​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់ទុក​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​មើល​មិនឃើញមួយ​នេះ​ជាអាទិភាព និង​សុំ​ឲ្យ​រដ្ឋាភិបាល សមាជិក​របស់​​OCDE​យក​ចិត្ត​ទុកដាក់​បន្ថែម ដើម្បី​កែលម្អ​​កម្មវិធី​ព្យាបាល​អ្នកកើត​ជម្ងឺ​ផ្លូវចិត្ត ឬ​រោគ​សរសៃប្រសាទ។ “វិនិយោគ​បន្ថែម ដើម្បី​ព្យាបាល​អ្នកជម្ងឺ ទាន់​នៅស្រាល គឺ​ជា​វិធីសាស្រ្ត​មួយ​ដ៏មាន​ប្រសិទ្ធិភាព​”។ នេះ​បើ​តាម​អ្នកសរសេរ​របាយការណ៍៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ