អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល និង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ភ្លើង​​អគ្គីសនី​ដល់​តំបន់​ហ្កាហ្សា

អាជ្ញាធរ​អ៊ីស្រាអែល ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ​ភ្លើង​អគ្គីសនី​ទៅ​ឲ្យ​ដែនដី​ប៉ាឡេស្ទីន​តំបន់​ហ្កាហ្សា។ ការ​កាត់​បន្ថយ​នេះ ​គឺធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​កណ្តាល​ប៉ាឡេស្ទីន ​ដែល​មាន​មូលដ្ឋាន​នៅ ​តំបន់​ស៊ីហ្សកដានី ​បាន​សម្រេច​កាត់​បន្ថយ​ក្នុង​កំរិត​ខ្ពស់ ​នូវ​ការ​បង់​ប្រាក់​ថ្លៃ​ភ្លើង​អគ្គីសនី ​ ឲ្យ​អ៊ីស្រាអែល ​ចំពោះ​ការ​ប្រើប្រាស់​នៅ​តំបន់​ហ្កាហ្សា។

ស្ត្រីូ​ជនជាតិ​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា អង្គុយនៅមុខផ្ទះ ក្រោម​​ពន្លឺ​​ភ្លើ់ងទៀន
ស្ត្រីូ​ជនជាតិ​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា អង្គុយនៅមុខផ្ទះ ក្រោម​​ពន្លឺ​​ភ្លើ់ងទៀន Reuters
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ចចាមអារ៉ាម ​ដែល​ថា​អ៊ីស្រាអែល ​និង​ផ្តាច់ភ្លើង​នៅ​តំបន់​ហ្កាហ្សា ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ​ក្នុង​ចំណោម​ប្រជាជន​ប៉ាឡេស្ទីន​ប្រមាណ​២លាន​នាក់​​ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ។ បើ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​កងទ័ព​អ៊ីស្រាអែល​ បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​ ១១​ មិថុនា ​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អ៊ីស្រាអែល​ បាន​សម្រេច ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អគ្គីសនី ​ទៅ​ឲ្យ​តំបន់​ហ្កាហ្សា ​ចំនួន​៣ភាគ​៤។ មាន​ន័យ​ថា ​ក្នុង​មួយ​ថ្ងៃ ​តំបន់​ហ្កាហ្សា ​នឹង​មាន​ភ្លើង​អគ្គីសនី​ប្រើ ​តែ​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ។

 
លោក​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​អ៊ីស្រាអែល ​បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ​ពិត​ជា​មាន​សេចក្តី​សម្រេច​នេះ​មែន។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង ​ ដោយសារ​តែ​អាជ្ញាធរ​កណ្តាល​ប៉ាឡេស្ទីន​ នៅក្រុង​ហាម៉ាស ​ បាន​សម្រេច​កាត់​បន្ថយ​ ក្នុង​កំរិតខ្ពស់​ នូវ​ការ​បង់​ប្រាក់​ថ្លៃ​ប្រើ​ប្រាស់​អគ្គីសនី​របស់​តំបន់​ហ្កាហ្សា។

គួរបញ្ជាក់ថា ​ដែន​ដី​ប៉ាឡេស្ទីន ​ត្រូវ​ពុះ​ចែក​ជា​ពីរ​ដាច់​ពីគ្នា​ ដោយ​ដែនដី​អ៊ីស្រាអែល។ ម្ខាង​គឺ​តំបន់​ហ្កាហ្សា ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ៊ីស្លាម​ហាម៉ាស ​និង​ម្ខាងទៀត​គឺ​តំបន់​ស៊ីហ្សកដានី ​ដែល​ស្ថិត​ក្រោម​អំណាច​កណ្តាល​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ ដែល​មាន​លោក​ម៉ាមូដ ​អាបាស​ ជា​ប្រមុខ​ដឹកនាំ។ ថ្វីបើ​ជា​ផ្លូវ​ការ ​តំបន់ទាំង​ពីរ​ស្ថិត​ក្រោម​អំណាច​រដ្ឋបាល​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន​ក៏ដោយ​ ក៏​ប៉ុន្តែ​តំបន់​ហ្កាហ្សា ​ត្រូវ​បាន​គ្រប់គ្រង​ចាត់ចែង​​ទាំង​ស្រុង​ ​ដោយ​ក្រុម​ហាម៉ាស។ ក្រុម​នេះ ​បាន​បណ្តេញ​អាជ្ញាធរ​ប៉ាឡេស្ទីន ​ចេញ​ពី​ហ្កាហ្សា​នៅ​ឆ្នាំ​២០០៧ ​ដើម្បី​គ្រប់គ្រង​តែ​ម្នាក់​ឯង។ ​តែយ៉ាង​ណា ​អាជ្ញាធរ​ប៉ាឡេស្ទីន ​បាន​បន្ត​ផ្តល់​ថវិកា​ ចំណាយ​ទូទៅ ​ដល់​មន្ត្រី​រដ្ឋការ​ និង​បង់ប្រាក់​ថ្លៃ​ភ្លើង​អគ្គីសនី​ជាដើម។

ក៏ប៉ុន្តែ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ អាជ្ញាធរ​កណ្តាល​ប៉ាឡេស្ទីន​ បាន​កាត់​បន្ថយ​ការ​ចំណាយ​ទាំងអស់​នៅ​តំបន់​ហ្កាហ្សា ​ដើម្បី​ដាក់​គំនៀប​លើ​ក្រុម​ហាម៉ាស ​ដែល​មាន​គោល​នយោបាយ​រឹង​ទទឹង​ខ្លាំង។ យ៉ាងណាមិញ​ អ៊ីស្រាអែល​ ចាត់ទុក​ក្រុម​ហាម៉ាស​នៅ​ហ្កាហ្សា ​គឺ​ជា​ក្រុម​ភេរវកម្ម ​ស្រប​ពេល​ដែល​នៅ​តំបន់​ស៊ីហ្សកដានី​ឯនោះ ​អ៊ីស្រាអែល​បាន​បន្ធូរបន្ថយ​ ផ្តល់​ការ​សហការ​ច្រើន ​ ជាមួយ​នឹង​អាជ្ញាធរ​ប៉ាឡេស្ទីន។

លោក ​Tareq Rechmaoui ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ប៉ាឡេស្ទីន​ក្រុង​រ៉ាម៉ាឡា ​បាន​និយាយ​ថា ​ក្នុង​មួយខែៗ ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​ប៉ាឡេស្ទីន ​ត្រូវ​បង់​ថ្លៃ​ភ្លើង​ដែល​តំបន់​ហ្កាហ្សា​ប្រើប្រាស់​ ទៅ​ឲ្យ​អ៊ីស្រាអែល ​ចំនួន​ជាង​១១​លាន​អឺរ៉ូ ​ និង​ទៅ​ឲ្យ​អេហ្ស៊ីប ​ចំនួន​១,៨​​លាន​អឺរ៉ូ ។ កំហុស​គឺ​មក​ពី​ក្រុម​ហាម៉ាស ​ដែល​រឹង​ទទឹង​មិន​ព្រម​ចរចា​ មិន​ព្រម​ធ្វើ​សម្បទាន។ លោក​សង្ឃឹម​ថា ​ប្រជាជន​ប៉ាសឡេស្ទីន ​នៅ​តំបន់​ហ្កាហ្សា ​នឹង​បាន​យល់​ដឹ​ង​ពី​គ្រោះថ្នាក់​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ហាម៉ាស​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ