អានតួអត្ថបទ
អ៊ីរ៉ាក់-អង្គការអ៊ីស្លាមជីហាត

កងទ័ព​អ៊ីរ៉ាក់​នៅ​តែ​បន្ត​វាយ​រុល​ទៅមុខ​ជាសន្សឹមៗ​ដើម្បី​តម្រង់​​ទៅ​កាន់​ក្រុង​Mossoul

កង​ទ័ព​អ៊ីរ៉ាក់​បាន​​ប្រកាស​​ឲ្យ​​ដឹង​​នៅ​​ថ្ងៃ​​ពុធ​​២៩​​មិថុនា​​ថា “កងទ័ព​​របស់​​ខ្លួន​ បាន​​បន្ត​​ការ​​វាយ​​រុល​​ទៅ​​មុខ​យ៉ាង​សន្យឹមៗ​​នៅ​​​ភាគ​​ខាង​​ជើង​​អ៊ីរ៉ាក់​ ដោយ​​​​បាន​​​សំដៅ​​​​ទៅ​​​កាន់​​​ទីវាល​​​​​សម្រាប់​​​យន្តហោះ​មួយ​​ ​ដើម្បី​​​​ទុក​ប្រើប្រាស់​ជា​មួលដ្ឋាន​ផ្នែក​ខាង​ក្រោយរបស់ខ្លួន​​នា​​ពេល​​ធ្វើការ​​វាយ​​លុក​​​តាម​​ការ​​​​​គ្រោង​​​ទុក​​​ប្រឆាំង​ទៅ​​លើ​​ទីក្រុង​​ Mossoul ​​ក្រុង​​ដ៏​​សំខាន់​​មួយ​របស់​អ៊ីរ៉ាក់​​ដែល​​​ត្រួត​ត្រា​​ដោយ​​អង្គការ​​រដ្ឋ​អ៊ីស្លាម។​

ទំនប់​វារីអគ្គិសនី​​ នៅ​​លើ​​ទន្លេ​Tigri​s​នៅ Mossoul.
ទំនប់​វារីអគ្គិសនី​​ នៅ​​លើ​​ទន្លេ​Tigri​s​នៅ Mossoul. AFP/Safin Hamed
ផ្សាយពាណិជ្ជកម្ម

កងទាហាន​និង​សមាជិក​នៃ​កង​កម្លាំង​ប្រឆាំងទល់នឹង​​អំពើ​ភេរវនិយម​​របស់​អ៊ីរ៉ាក់ បាន​វាយ​ដណ្តើម​​​​កាន់កាប់​​ទី​​ភូមិ​មួយកន្លែង​នៅ​ចម្ងាយ​ ២៦០គម​ ភាគ​ខាង​ជើងនៃ​ទីក្រុង​បាកដាតលើ​ផ្លូវហាយវ៉េ​ដ៏​សំខាន់​មួយពី​ជើងទៅត្បូង​នៅថ្ងៃអង្គារមុន។

 
នៅ​ខណៈ​នេះ កងទ័ព​អ៊ឺរ៉ាក់ កំពុង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៤៥​គម​ប៉ុណ្ណោះពីទីមូលដ្ឋាន​អាកាសចរណ៍​មួយនៅ Kayara។ គោលដៅ​មួយទៀត​​នៃ​ការ​វាយ​រុល​ទៅ​មុខ​របស់​កងទ័ព​អ៊ីរ៉ាក់ ​គឺដើម្បី ​​វាយ​ដណ្តើម​យកមក​វិញ ​រោងចក្រ​ចម្រាញ់​ប្រេង​មួយកន្លែង​នៅ​​ម្តុំ ​ Kayara ដែល​​អាច​​​ផលិត​​ប្រេងបានចំណុះ​ ​រហូត​ដល់ទៅ ១​ម៉ឺន​៦ពាន់​បារីល​ក្នុង​មួយ​ថ្ងៃៗ  ពីរ​សប្តាហ៍​បន្ទាប់​​ពី​​ការវាយដណ្តើម​យក​បាន​រោង​ចក្រ​ប្រេងមួយ​នៅ ​Baïdji រួច​មក។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់នៅ​ពេល​នេះ បាន​ទទួល​ផល​ចំណេញ​ច្រើន ដោយសារ​ជោគជ័យ​​ដ៏​​រុងរឿង​មួយ ក្រោយពី​ ​វាយ​ដណ្តើម​​​បាន ​មូលដ្ឋាន​ស៊ុយនីត​មួយកន្លែង​នៅ Falloudja។ ​នា​ពេល​នេះ ​​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ក៏ កំពុងតែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ​ ដោយ​​ហេតុ​​តែពួក​អ៊ីស្លាមជីហាត​នេះ អស់​សមត្ថភាពក្រៅតែ​ពីការខិតខំ​ទប់ទល់​ជាមួយ​កម្លាំង​ទ័ព​របស់អ៊ីរ៉ាក់តែប៉ុណ្ណោះ ​ពីរ​ឆ្នាំ​​​បន្ទាប់ពីអង្គការជីហាត​ ​វាយដណ្តើម​យក​​បាន​នូវ​តំបន់​ជាច្រើន​កន្លែង​ក្នុងប្រទេស​​អ៊ីរ៉ាក់​​និង​​ស៊ីរី​រួចមក​។

អង្គភាព​អ៊ីរ៉ាក់ផ្សេងៗទៀត ក៏​នៅតែធ្វើការវាយរុលទៅមុខ​ជាសន្សឺមៗជានិច្ច ដើម្បី​ឆ្ពោះ​ទៅ​កាន់​​​ទិសខាង​កើត​នៃទន្លេ Tigre ​ព្រមទាំង​​បានធ្វើ​ប្រតិបត្តិការដើម្បី​ការពារ​សន្តិសុខ​នៅ​តាម​ភូមិ​នានា​ជា​ច្រើន​កន្លែង​ទៀតផង។

ចំណែក​កងទ័ព​​អ៊ីរ៉ាក់់វិញ​ បាន​បាញ់​ផ្លោង​គ្រាប់​យ៉ាងសម្បើ់មប្រឆាំង​​ទៅ​លើ​ទីតាំង​នានា​នៅ Hadj Ali នៅ​​ថ្ងៃ​ពុធ​២៩​មិថុនា ដើម្បី​ត្រៀម​ការ​វាយ​រុល​ទៅ​មុខ​តាម​ជើង​គោគសំដៅ​ទៅដល់​ច្រាំង​​ទន្លេ Tigre ។ យ៉ាងណាមិញ ការ​​វាយលុក​​របស់​កងទ័ព​អ៊ីរ៉ាក់​ប្រឆាំង​​ទៅ​លើ​ពួក​ជីហាត​ប្រដាប់​​​​​អាវុធ​​​​​​ បានជំរុញ​​ឲ្យ​ប្រជាជនស៊ីវីលអ៊ីរ៉ាក់​ជាច្រើនពាន់នាក់​នាំ​គ្នា​រត់​គេច​ចេញ​ពី​តំបន់​សង្គ្រាម​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ