ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
មជ្ឈិមបូព៌ា

អេហ្ស៊ីប​​រិះគន់​អាមេរិក​​​​​​​ដែល​​អំពាវនាវ​​​​​អោយ​​ពលរដ្ឋ​​​ខ្លួន​​​​​​​ប្រយ័ត្ន​​សុវត្ថិភាព​​​ នៅ​ក្រុង​​គែរ​​​​

media ទីក្រុងគែរ​ ប្រទេស​អេហ្ស៊ីប Wikimedia/Avjoska

កាលពីថ្ងៃ​សុក្រ​ ស្ថានទូត​អាមេរិក​​ប្រចាំ​​​នៅ​ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប​ បាន​ចេញ​សេចក្តី​ប្រកាស​​អោយ​ពលរដ្ឋ​អាមេរិក​​ចៀសវាង​ដើរកំសាន្ត នៅ​សារមន្ទីរ ទីផ្សារ រឺ​ទីប្រជុំជនផ្សេងៗ​ ក្នុង​ទីក្រុង​គែរ នៅ​ថ្ងៃសម្រាក​ចុងសប្តាហ៍​៨-៩តុលា​នេះ​ ដើម្បី​សុវត្ថិភាព​សន្តិសុខ​របស់​ពួកគេ។ ​ក្រសួងការ​បរទេស​អេហ្ស៊ីប​បាន​ប្រតិកម្ម​រិះគន់​​​ទង្វើ​របស់​ស្ថានទូត​អាមេរិក ដែល​អាច​ផ្តល់​ផលប៉ះពាល់​​ដល់​សេដ្ឋកិច្ច​អេហ្ស៊ីប។ ​

 

ក្រសួងការបរទេសអេហ្ស៊ីប​មិនយល់​សោះថា ហេតុអ្វី​បានជា​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​គែរ ​អំពាវនាវ​​​​អោយ​ពលរដ្ឋ​អាមេរិក​ ចៀសវាង​​ចេញទៅ​កំសាន្ត​តាម​ទីប្រជុំជន​នានា នៅ​ទីក្រុងគែរ នៅ​ថ្ងៃសម្រាក​ចុងសប្តាហ៍​៨-៩តុលានេះ។ ​ដោយសារ​រឿងនេះ ​កាណាដា អូស្ត្រាលី​ និង​អង់គ្លេស​ក៏បាន​ជូន​ដំណឹង​​ដល់ពលរដ្ឋ​ពួកគេ​អោយ​ប្រុងប្រយ័ត្ន​ដូចគ្នា ដោយ​សំអាង​លើ​​​សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាមេរិក។

ក្រសួងមហាផ្ទៃ​អេហ្ស៊ីប​លើកឡើង​ថា ​មិនបាន​ទទួលដំណឹង​អ្វី​ពាក់ព័ន្ធ​​ការ​​គំរាមកំហែង​សន្តិសុខ​នៅ​ទីក្រុង​គែរ​ទាល់តែសោះ។ ​យោងតាម​​អ្នកនាំពាក្យ​ក្រសួងការ​បរទេ​សអេហ្ស៊ីប ស្ថានទូត​អាមេរិក​បាន​ឆ្លើយថា ​សេចក្តីប្រកាស​អោយ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​បែបនេះ គ្រាន់តែ​​ជា​សេចក្តី​ប្រកាសធម្មតា ​​​ដែល​​ស្ថានទូត​តែង​ធ្វើ​ជាប្រចាំ​​ សម្រាប់​​ថ្ងៃសម្រាក​ចុងសប្តាហ៍​ប៉ុណ្ណោះ។ អេហ្ស៊ីប​រិះគន់​ទង្វើ​​ស្ថានទូត​អាមេរិក​ថា គ្មា​នប្រយោជន៍​ តែ​ថែមទាំង​​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​​អេហ្ស៊ីប​ទៀតផង។ ​

ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃ​ខួប​នៃ​​ការធ្វើដំណើរ​របស់លោក ​​គ្រីស្តុហ្វ កូឡុំ ទៅដល់​ទ្វីបអាមេរិក កាលពី​​ចុង​សតវត្ស​ទី១៥។ ​ប្រហែល​អាមេរិក​ខ្លាច​មា​នអ្វីកើតឡើង ចំពោះ​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន​នៅ​អេហ្ស៊ីប ទើប​បានជា​ធ្វើសេចក្តី​ប្រកាស​នេះឡើង។ ​

តាំងពិ​ខែកក្កដា​ឆ្នាំ២០១៣ ក្រោយ​​កងទ័ព​អេហ្ស៊ីប​ទំលាក់​ប្រធានាធិបតី​ម៉ូហាមេត មរស៊ី​ ​មាន​ភេរវកម្ម​ជាច្រើន​បាន​កើតឡើង​នៅ​អេហ្ស៊ីប​ វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ។ ប៉ូលិស​និង​ទាហាន​រាប់រយ​នាក់​បាន​ស្លាប់​ក្នុង​ភេរវកម្ម ពិសេស​នៅ​តំបន់​ស៊ីណៃ ដែល​ជា​ជង្រុក​​ក្រុមភេរវជន​ជីហាត​រដ្ឋអ៊ីស្លាម។ ​

កាលពី​ចុងខែតុលា​ ឆ្នាំ២០១៥ យន្តហោះ​ដឹកអ្នកទេសចរ​រុស្ស៊ី​មួយគ្រឿង បាន​ធ្លាក់​ក្រោយហោះ​ចេញ​ព្រលាន​​​​​តំបន់​ទេសចរ​អេហ្ស៊ីប ឆាំ អែល ឆេក ​ឆ្ពោះ​ទៅ​ក្រុង​សាំង ភីតថឺស្បួរ។ ​មនុស្ស​២២៤នាក់​ក្នុង​យន្តហោះ​បាន​ស្លាប់។ ​កាលនោះ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ប្រកាស​ថា ខ្លួន​ជា​អ្នក​បានដាក់​គ្រាប់បែក​បង្ក​ភេរវកម្ម​ប្រឆាំង​យន្តហោះ​រុស្ស៊ី៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ