ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT
មជ្ឈិមបូព៌ា

រុស្ស៊ី និង អាមេរិក គ្រោងចរចា អំពីវាសនា​ពួកឧទ្ទាមស៊ីរី នៃក្រុង​អាឡិប

media ទីក្រុង​អាឡិបរបស់​ក្រុមឧទ្ទាម​​ដែល​រងការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​រុស្សី និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី REUTERS/Abdalrhman Ismail

ស្របនឹងប្រភពម៉ូស្គូ ភាគីរុស្ស៊ីនិងអាមេរិកាំង ថ្ងៃអង្គារនេះ ឬ ថ្ងៃពុធស្អែក នឹង ពិភាក្សានៅក្រុងហ្ស៊ឺណែវ សំណើ​របស់ក្រុង​វ៉ាស៊ីនតោន ឲ្យ”គ្រប់តែ​ពួកឧទ្ទាម” ដកខ្លួនចេញទៅ ពីសង្កាត់ខា​ងកើត ក្រុងអាឡិប មកពី​កងទ័ព របបក្រុងដាម៉ាស ចេះតែច្បាំង​ដណ្តើមយក​បាន ជាបន្តបន្ទាប់ ទីតាំង​របស់ពួកគេ​នោះ ប៉ុន្តែសំណើនេះ ត្រូវបានច្រានចោល ភ្លាមភ្លែត ដោយ ក្រុម​ពួកឧទ្ទាម​ប្លែកៗ។

 

 

នៅសង្កាត់​ខាងកើត ក្រុងអាឡិប ជាក្រុងទី២ នៃប្រទេសស៊ីរី ពេញមួយ ថ្ងៃចន្ទម្សិលមិញ ការប្រយុទ្ធគ្នារាលដាល​កាន់តែ​ខ្លាំងក្លា ដោយកងទ័ព​រដ្ឋាភិបាល​ខំបោះពួយ សម្រុក​ទៅចាប់ យកសង្កាត់​យុទ្ធសាស្ត្រ Chaar ដែលបើ​វាធ្លាក់​ទៅ គឺមានន័យ​ថា ៧០%នៃ​សង្កាត់​ទាំងអម្បាល់ ម៉ាន ដែលពួកឧទ្ទាម​កាន់កាប់ តាំងពី​ឆ្នាំ​២០១២ នឹងរបូត​ពីដៃ​គេទៅ។ ពួកឧទ្ទាម ពីចំណែកខ្លួន បានវាយបក​វិញ ដោយ​ការបាញ់​គ្រាប់រ៉ុកែត ស្រោច​ទៅលើសង្កាត់​ខាងលិចនៃក្រុងនោះ ពុះ ចែកជាពីរទៅហើយ  ដែលស្ថិតនៅ​ក្រោមការគ្រប់គ្រង កងទ័ព​រដ្ឋាភិបាលស៊ីរី បណ្តាលឲ្យ ស្លាប់អ្នកស្រុក​ស៊ីរី​អស់៨នាក់ និងគិលានុបដ្ឋាយិកា​រុស្ស៊ីម្នាក់​ទៅ​ផង។

 
រុស្ស៊ីដែលជា​សម្ព័ន្ធមិត្ត នៃរបប​លោកប្រធានាធិបតី បាស្ហារ អាល់ អាសាដ បានប្រកាសថា កិច្ចចរចា រុស្ស៊ី-អាមេរិក ត្រូវចាប់ផ្តើម ថ្ងៃ៦ ឬ​៧ធ្នូនៅក្រុងហ្ស៊ឺណែវ។ តាមការពន្យល់​បំភ្លឺ នៃ លោកប្រមុខ​ការទូត​រុស្ស៊ីស៊ែរហ្គៃ ឡាវ៉្រូវ ៖សាច់រឿងគឺត្រូ​វដាក់ឲ្យដំណើរការ គ្រប់តែ​មធ្យោបាយ សម្រាប់​ការចាកចេញ​នៃ​ពួកឧទ្ទាម​ទាំងអស់ ពីសង្កាត់​ខាងកើត​ក្រុងអាឡិប ម៉្លោះហើយ ត្រូវ ព្រមព្រៀងគ្នា អំពីផ្លូវ​សម្រាប់​ដកចេញនោះ និង លម្អិតចំណុច​ខ្លះទៀត។ គាត់បង្ហើប​ឲ្យដឹង​ថា គ្រាន់​តែដោះស្រាយ​បានរួច អំពីច្រកផ្លូវ និងពេលវេលា សម្រាប់​ជម្លៀស​ចេញនោះ “បទឈប់ បាញ់នឹង​ចូលជា ធរមាន​ភ្លាម”។
 
គឹកាលពី​ថ្ងៃសុក្រ ដែលលោក ប្រមុខការទូត អាមេរិក ចន ឃែរី បានប្រកាសថា ក្នុងសប្តាហ៍នេះ នៅក្រុងហ្ស៊ឺណែវ ត្រូវប្រព្រឹត្តទៅ ជំនួប រកវិធីបញ្ឈប់ ភាពជាសត្រូវ នឹងគ្នា នៅក្រុង​អាឡិប។ រីឯ ក្រុមឧទ្ទាមខ្លះ បានថ្លែងទៅហើយ អំពីភាពប្តេជ្ញា​ចិត្ត មិនដកខ្លួន​ចេញសោះ​ឡើយ ពី សង្កាត់​ខាងកើត​ក្រុងអាឡិប។ គេថា ពួកអ្នកបដិវត្តន៍ នឹងបន្តប្រយុទ្ធ​ទល់នឹងការកាន់កាប់​របស់ យោធារុស្ស៊ី និងអ៊ីរ៉ង់ លុះរហូតដល់​ដំណក់ឈាម​ចុងក្រោយ។ ដ្បិត បើគេចាកចេញ​មែន គឺនឹង មានន័យជា ជ័យជំនះធំបំផុតសម្រាប់ របបលោកប្រធានាធិបតីអាសាដ ដែលក្នុង​សង្គ្រាមជាង ៥ឆ្នាំកន្លងទៅ បានផ្តាច់ជីវិត ពលរដ្ឋស៊ីរីអស់ ៣សែននាក់ទៅហើយ។
 
បើរុស្ស៊ីនិងអាមេរិក ចុះបានមែនជា កិច្ចព្រមព្រៀង វានឹងក្លាយជាឯកសារទី១​ប្រភេទនេះ តាំងពីនៅស៊ីរី មានផ្ទុះឡើងជា​សង្គ្រាម ពីព្រោះមកទល់ឥឡូវ កិច្ចចរចា បានប្រព្រឹត្តទៅ តែរវាង ភាគីបដិបក្ខស៊ីរី ប៉ុណ្ណោះ៕
 
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ