អានតួអត្ថបទ
អាឡិប-បារាំង

Hollande ​គាំទ្រ​ការ​ដឹក​ជំលៀស​ប្រជាជន​នៅ​​អាឡិប​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​​​​​​អន្តរជាតិ​​

នៅ​ប្រទេស​បារាំង កាលពី​ម្សិលមិញ លោក​ប្រធានាធិបតី​​François Hollande បាន​ថ្លែង​គាំទ្រ ឲ្យ​មាន​ការ​ដឹក​ជំលៀស​ប្រជាជន​នៅ​អាឡិប​​ក្រុង​ធំ​ទីពីរ​របស់​ប្រទេស​ស៊ីរី​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ផង​ ក៏ទាំង វត្តមាន​​​របស់​ក្រុម​អង្គការ​មនុស្សធម៌​​ផងដែរ។ 

ប្រធានាធិបតី​បារាំង  Francois Hollande
ប្រធានាធិបតី​បារាំង Francois Hollande RFI
ផ្សាយពាណិជ្ជកម្ម

ពីបញ្ហាដឹកជំលៀស​ប្រជាជន​អាឡិប​ពីក្រុង​អាឡិប​​ លោក​ប្រធានាធិបតី​បារាំង ​François Hollande ​នៅ​​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ស្នើសុំ​​​ឲ្យ​​មាន​ការ​ដឹក​ជំលៀស​ប្រជាជនស៊ីវីល​​ស៊ីរី​​ចេញ​ពី​​​អាឡិប ​ដោយស្ថិត​​​នៅ​​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​​ក្រុម​អ្នកសង្កេត​ការណ៍​អន្តរជាតិ​និង​ដោយ​មាន​​​វត្តមាន​​របស់​​អង្គការ​មនុស្សធម៌នានា​។


ប្រធានាធិបតីបារាំង បាន​គូសបញ្ជាក់ទៀតថា​​ ​ចំណែក​ជំនួយ​មនុស្សធម៌វិញ ក៏ត្រូវ​រៀប​ចំ​ឡើង​​​ជា​បន្ទាន់ដែរ ​ដើម្បីយកទៅ​ជួយ​ដល់​​ប្រជាជន​​ដែល​កំពុង​រងគ្រោះ​ជាប់​កុន​នៅ​អាឡិប។

ក្រោយ​ពី​កិច្ច​​រួម​ប្រជុំ​​​មួយ​របស់​ក្រុមប្រឹក្សា​ការពារជាតិ​និង​សន្តិសុខ​ជាតិរួចមក លោក​ ប្រធានាធិបតី​​បារាំង​ ​បាន​​ស្នើ​ ​​ឲ្យ​ចាត់​​​វិធានការសព្វគ្រប់​ ដើម្បី​​អាចធ្វើការ​​​​ដឹក​ជំលៀស​​ប្រជាជន​​នៅ​អាឡិប​​​ដោយ​​​សេចក្តី​​ថ្លៃថ្នូរ​និង​​​​ដោយ​​សុវត្ថិភាព​។​

វិមាន​ប្រធានាធិបតី​បារាំង l’Elysée បាន​ជូន​ជា​យោបល់ទៀត​​ថា ​​ជំនួយ​​និង​​កិច្ច​ការពារ​​ជា​បន្ទាន់​​ ត្រូវ​​ពាំនាំ​​យក​ទៅ​​ជួយ​ប្រជាជន​ស៊ីរី​ទាំង​អស់ ដែល​រស់​នៅ​ភាគ​ខាង​កើត​ក្រុង​អាឡិប​ដោយ​​ឥត​រើសអើង​​និង​ដោយ​ស្រប​ទៅ​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ លើសពីនេះ កិច្ច​ចរចា​​ស្តីពី​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ជាការ​ចាំ​បាច់បំផុត​មួយ​ ​ដើម្បី​ឲ្យ​​​បាន​​​ទទួល​​​ជោគជ័យ​​មួយ​​ជាស្ថាពរ​​នៅ​​ក្នុង​​ការប្រយុទ្ធ​ប្រឆាំងទល់​​នឹង​ភេរវនិយម​នៅប្រទេស​​​ស៊ីរី​។​

ស្របគ្នានេះ ​អ្ន​កនាំពាក្យ​របស់​រដ្ឋាភិបាល​បារាំងលោក  Stéphane Le Foll  បាន​​ទាមទារ​ឲ្យ​​មាន​​ការ​​​បើក​ច្រក​​របៀង​ ​ដើម្បី​​​​អនុញាត​ឲ្យ​ប្រជាជន​ស៊ីវីល​​ ​អាច​ជំលៀស​ចេញ​ពី​ក្រុង​អាឡិប​ផង​​និង​​ ​អនុញ្ញាត​ផងដែរ ដល់​អង្គការមនុស្សធម៌​នានា ​ក្នុងការ​​ចូល​ទៅ​ដល់​ក្រុង​អាឡិប​។

ចំណែក​លោកស្រី​ Anne Hidalgo ​ចៅហ្វាយទីក្រុង​ប៉ារីសវិញ  ក្នុងគោលបំណងដើម្បី​សាមគ្គី​ភាព​​​ជួយ​​គាំទ្រ​​ដល់​ប្រជាជន​ស៊ីវីល​នៅ​អាឡិប បាន​សម្រេចចិត្ត​បិទ​ភ្លើង​មិនបំភ្លឺ​Tour Eiffel ក្នុង​យប់​ថ្ងៃ​ពុធ​ម្សិលមិញដែរ​​ចាប់​ពី​ម៉ោង​២០​យប់​។​

វិធានការ​ជា​និមិត្តរូបដោយមិនបំភ្លឺ​​ភ្លើង​នៅ​ Tour Eiffel​​ កាលពីយប់​ម្សិលមិញនេះ គឺ​​ជា​សញ្ញា​មួយ​ដើម្បីធ្វើការ​​​​​អំពាវនាវ​ផងដែរ​​​​ដល់​​សហគមន៍​អន្តរជាតិ​ក្នុងការ​​​​ជួយជ្រោមជ្រែង​ជាបន្ទាន់​​​ដល់​​ប្រជាជន​រង​គ្រោះស៊ីរី​​នៅ​អាឡិប-នេះ​ជាការបញ្ជាក់បន្ថែមរបស់​ចៅហ្វាយ​​ក្រុង​​បារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ