អានតួអត្ថបទ

អ៊ីស្រាអែល រង​ការ​វាយប្រហារ​ដោយ​បើក​ឡាន​កិន​ស្លាប់​ទាហាន​អស់បួន​នាក់

មាន​ស្លាប់​យ៉ាង​ហោចណាស់ទាហាន​អ៊ីស្រាអែល​ ៤​នាក់ និង​របួស​ជាង​១០​នាក់ នៅក្នុងការ​វាយប្រហារ​​ ដោយ​ បើក​ឡាន​កិន​មនុស្ស​ដើរ នៅ​ក្រុង​ហ្សេរ៉ុយសាឡិម តាម​បណ្តោយ​ផ្លូវ​ថ្នើរ​ជើង ឆ្ពោះ​ទៅ​កាន់​ទីលាន​កំសាន្ត​សាធារណៈ។ ទីលាន​ដែល​គេ​អាច​គយគន់​​ជញ្ជាំង​ក្រុង​ចាស់​របស់​ហ្សេរុយសាឡិម។ នេះ​បើ​តាម​ប្រភព​ប៉ូលិស​អ៊ីស្រាអែល។

កងកម្លាំង​រក្សា​សន្តិសុខ​អ៊ីស្រាអែល នៅ​កន្លែង​កើត​ហេតុនាក្រុង​ហ្សេរុយសាឡិម ថ្ងៃទី ៨ មករា ២០១៧
កងកម្លាំង​រក្សា​សន្តិសុខ​អ៊ីស្រាអែល នៅ​កន្លែង​កើត​ហេតុនាក្រុង​ហ្សេរុយសាឡិម ថ្ងៃទី ៨ មករា ២០១៧ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ប៉ូលិស​អ៊ីស្រាអែល បាន​ប្រកាស​ភ្លាម ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម ! ដែល​ជា​ស្នាដៃ​របស់​អ្នក​បើក​ឡាន​កាមីញ៉ុង ជាតិ​ប៉ាឡេស្ទីន ធ្វើ​ដំណើរ​មក​ពី​ក្រុង​ហ្សេរុយសាឡិម​ខាង​កើត។ ប៉ុន្តែ​ប៉ូលិស​អ៊ីស្រាអែល ពុំ​បង្ហាញ​អត្តសញ្ញាណ​លម្អិត​របស់​អ្នក​បើក​ឡាន​នោះ​ទេ។

សាក្សី​អ៊ីស្រាអែល​ម្នាក់​ទៀត ជាបាន​រៀបរាប់​ប្រាប់​វិទ្យុ​ជាតិ​ថា ឡានកាមីញ៉ុង​ បាន​បើក​សំរុក​ទៅ​បុក​ក្រុម​ទាហាន​អ៊ីស្រាអែល​ ដែល​កំពុង​ចុះ​ពី​ឡាន​ក្រុង ឈប់​នៅ​ក្បែរ​ទីលានសាធារណៈ​របស់​ក្រុង​ហ្សេរុយសាឡិម។ ទាហាន​ក៏​បាន​លើក​កាំភ្លើង​បាញ់​តប​វិញ​ភ្លាម តែ​តៃកុង​ឡាន​បាន​បើក​ថយ​ ហើយ​ជាន់​លេខ​​រុល​មក​កិន​ក្រុម​ទាហាន​អ៊ីស្រាអែល​ជា​ថ្មី។ ក្រុមទាហាន​នាំ​គ្នា​បាញ់​លើ​ឡាន​ ​រហូត​ទាល់​តែ​សម្លាប់​អ្នក​បើក​បាន។

ដោយ​សារ​សកម្មភាព​បែប​នេះ​ហើយ បាន​ជា​ប៉ូលិស​អ៊ីស្រាអែល​យល់​ថា​មិន​មែន​ជា​គ្រោះ​ថ្នាក់​ទេ។

សូម​បញ្ជាក់​ថា ការ​វាយប្រហារជា​លក្ខណៈ​ទោស ដោយ​ចាក់​នឹង​កាំបិត ឬ​ដោយបើក​ឡាន​កិន​សម្លាប់ ពី​សំណាក់​​​ជន​ប៉ាឡេស្ទីន ប្រឆាំង​នឹងអ៊ីស្រាអែល បាន​កើត​ឡើង​​ច្រើន​ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១៥​មក​ មិន​ថា​នៅ​ស៊ីហ្សកដានី ឬ​នៅ​តំបន់​ហ្កាហ្សា ឬ​នៅ​ហ្សេរុយសាឡិម​​ទេ។
អំពើ​ហិង្សា​មួយ​ខ្សែ​កន្លង​មក​នេះ បាន​សម្លាប់​ជីវិត​អ៊ីស្រាអែល​អស់​ជាង​៣០​នាក់​ អាមេរិក​ពីរ​នាក់​ ហ្សកដានី​ម្នាក់ ... និង​ប៉ាឡេស្ទីន​ជាង​២៣០​នាក់ ក្នុងចំណោម​​នោះ​ជាង​១៥០​នាក់ ជា​ជន​ដៃ​ដល់​ ជា​ជន​ជាប់​សង្ស័យ​ធ្វើ​ការ​ប្រហារ​ប្រឆាំង​នឹង​អ៊ីស្រាអែល តាម​រយៈ​សកម្មភាព​ប្រើ​កាំបិត​​ចាក់មនុស្ស​ជា​ដើម។

ហេតុការណ៍​បើក​ឡាន​កិន​សម្លាប់​មនុស្ស​ថ្ងៃ​អាទិត្យ​នេះ ប្រព្រឹត្ត​ទៅ​តែ​ប្រាំ​ថ្ងៃ​ក្រោយ​ ការ​កាត់ទោសទាហាន​​អ៊ីស្រាអែល​ម្នាក់​ ពី​បទធ្វើ​ឃាត​មនុស្ស​ដោយ​ចេតនា ដោយ​​បាន​បង្ហើយ​ជីវិត​ជន​ដៃដល់​​ប៉ាឡេស្ទីនម្នាក់​កំពុង​​រង​របួសស្រាប់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ