ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

កិច្ចចរចា​​រវាង​ភាគី​បដិបក្ខ​ស៊ីរី​ បើក​ថ្ងៃនេះ​ នៅ​រដ្ឋធានី​កាហ្សាក់ស្ថាន​

កិច្ចចរចា​​រវាង​ភាគី​បដិបក្ខ​ស៊ីរី​ បើក​ថ្ងៃនេះ​ នៅ​រដ្ឋធានី​កាហ្សាក់ស្ថាន​
 
កិច្ចចរចា​វិបត្តិ​ស៊ីរី នៅ​រដ្ឋធានី Astana ថ្ងៃ២៣មករា ២០១៧។ REUTERS/Mukhtar Kholdorbekov

ក្រោយពី​សង្គ្រាម​អស់សឹង​៦ឆ្នាំ​ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​អស់ជាង​៣សែននាក់​ទៅហើយ របប​ក្រុងដាម៉ាស​នៃ​លោក​ប្រធានាធិបតី​បាស្ហារ អាល់ អាសាដ ចាប់ផ្តើម​កិច្ច​ចរចា​ជាមួយ​នឹង​ក្រុម​ពួកឧទ្ទាម​ប្លែកៗ ដែល​ច្បាំង​នៅលើ​សមរភូមិ​ផ្ទាល់។ ស្របនឹង​របៀប​វារៈ កិច្ច​ចរចា​ដែល​បើកថ្ងៃ​២៣មករា​នេះ នៅក្រុង​អាស្តាណា រដ្ឋធានី​កាហ្សាក់ស្ថាន នឹង​ពន្យារទៅ​រហូត​ដល់​ថ្ងៃស្អែក។

 

កិច្ចចរចា​នេះ​ប្រព្រឹត្ត​ទៅ ក្រោមការ​ចាត់ចែង​​របស់​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់។ វា​រំលេច​ឲ្យឃើញ​ពី​ជ័យជំនះ​ការទូត​របស់​រុស្ស៊ី ដែលចេះ​បញ្ចុះបញ្ចូល​តួកគី​ឲ្យ​ឈប់​ទាមទារ​ការ​ចាកចេញ​នៃ​លោក​បាស្ហារ អាល់ អាសាដ ពី​តំណែង​ជា​ប្រមុខរដ្ឋ​ស៊ីរី និង​ដែល​បាន​កៀស​ស.រ.អា.​ឲ្យ​ឃ្លាត​ចេញទៅ​ពី​ដំណើរការ​ចរចា​នេះ ទោះបី​ជា​ផ្លូវការ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក៏ដោយ។

ប៉ុន្តែ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កាហ្សាក់ស្ថាន​ដែល​តំណាង​ឲ្យ​ស.រ.អា. វត្តមាន​ក្នុង​កិច្ចចរចា​នេះ​គឺ​គ្រាន់តែ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​ប៉ុណ្ណោះ។ ប្រាកដ​ណាស់ មាន​មុខ​ក្នុង​កិច្ចចរចា​នេះ គឺ​លោក Staffan de Mistura ជា​ប្រេសិត​វិសាមញ្ញ​របស់​អ.ស.ប.​ទទួល​​បន្ទុក​ខាង​បញ្ហា​ស៊ីរី​តែម្តង។ កិច្ចចរចា​នេះ​តាំង​គោលដៅ​ពង្រឹង​របប​ឈប់បាញ់​ នៅ​ផុយស្រួយ​នៅឡើយ ដែល​មាន​សម្រេច​បាន​ថ្ងៃ៣០ធ្នូ​កន្លងទៅ ហើយ​ស្វែងរក​ឲ្យឃើញ​ចំណុចណា​ដែល​គេ​អាច​និយាយ​ត្រូវគ្នា​ដើម្បី​ចាក់​ជា​គ្រឹះ​សម្រាប់​ការ​ពិភាក្សា​ស៊ីជម្រៅ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​វិបត្តិ​ស៊ីរី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហ្ស៊ឺណែវ ក្រោម​ការ​ឧបត្ថម្ភ​របស់​អសប នៅថ្ងៃ​ទី៨ កុម្ភៈ​ខាងមុខ។

តើ​គោលជំហរ​យ៉ាងណា ដែល​ប្រកាន់យក​ដោយ​ភាគី​ប្រឆាំង និង​ដោយ​គណៈប្រតិភូ​រដ្ឋាភិបាល​​លោក​ប្រធានាធិបតី បាស្ហារ អាល់ អាសាដ? ហេតុ​ដូចម្តេច​បានជា​មាន​ទៅហើយ​មតិ​ដែលថា​កិច្ចចរចា​នៅក្រុង​Astana ជា​ជ័យជំនះ​របស់​រុស្ស៊ី និង​របប​លោក​ប្រធានាធិបតី​​ស៊ីរី Bashar al Assad? 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ស៊ីរី

    ស៊ីរី៖​អង្គការ​​យូណេស្កូ​​បរិហារ​​ការ​បំផ្លិចបំផ្លាញ​​​បេតិកភណ្ឌ​​នៅ​ក្រុង​បុរាណ​​Palmyre​

    ស្វែងយល់បន្ថែម

  • រុស្ស៊ីចាប់ដកមកវិញ ក្រុមនាវាចម្បាំងខ្លួនដែលប្រចាំនៅសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរស៊ីរី

    ស្វែងយល់បន្ថែម

  • ស៊ីរី-រុស្ស៊ី

    តើ​​បទឈប់បាញ់​នៅ​ស៊ីរី​នឹង​មាន​អាយុ​រស់បាន​ប៉ុន្មាន​ថ្ងៃ?

    ស្វែងយល់បន្ថែម

  • តួកគី-រុស្ស៊ី-ស៊ីរី

    តួកគី​​និង​​រុស្ស៊ី​​​ព្រមព្រៀង​​គ្នា​​នៅ​​លើ​​បទ​​ឈប់​បាញ់​​គ្នា​​មួយ​​នៅ​​ទូទាំង​​ប្រទេស​​ស៊ីរី​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ