ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT
មជ្ឈិមបូព៌ា

រដ្ឋាភិបាល​ស៊ីរី​ត្រៀម​ខ្លួន​​រួច​រាល់​​​ដើម្បី​​​ធ្វើការ​​ដោះដូរ​​​អ្នកទោស​​ជាមួយ​​ក្រុម​​ឧទ្ទាម​​

media  
ចលនា​ឧទ្ទាម​​ស៊ីរី​​​​នៅ​​ម្តុំ​ជំវិញ​​​ក្រុង​​ d'al-Bab, ដែល​កាន់កាប់​ដោយ​ចលនា​​អ៊ីស្លាម​ជីហាត​​ REUTERS/Khalil Ashawi

នៅ​ស៊ីរី កាលពី​​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល បាន​គូស​បញ្ជាក់​ប្រាប់​ថា ​ខ្លួន​បាន​ត្រៀម​​ជា​ស្រេច​​ដើម្បី​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​ចលនា​ឧទ្ទាម​ស៊ីរី​។ ​ការ​អះអាង​មួយ​ប្រកប​ដោយ​សុច្ឆន្ទៈ​​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​បក្ស​ព័ន្ធ​ជម្លោះ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស ​មាន​លទ្ធភាព​នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ចរចា​សន្តិភាព។​

 

យោង​តាម​កាសែត​ផ្លូវការ​ស៊ីរី ទីក្រុង​ដាម៉ាស បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើការ​ដោះ​ដូរអ្នក​ទោស​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​​ជាមួយ​នឹង​បណ្តា​ជន​ដែល​ត្រូវ​បាន​ពួក​ភេរវករ​ចាប់​ពង្រត់។

 
ខាង​ក្រុម​ឧទ្ទាម​ស៊ីរី​វិញ ជា​ច្រើន​លើក​មក​ហើយ ធ្លាប់​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ស៊ីរី​ធ្វើការ​ដោះលែង​អ្នក​ទោស​នៅ​ក្រោម​វិធានការ​មនុស្ស​ធម៌​មួយ​​នា​មុន​ពេល​​ចាប់​បើក​កិច្ច​ចរចា​សន្តិភាព។
 
យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ខាង​ចលនា​ឧទ្ទាម​ សំណើ​សុំ​ដោះ​ដូរ​អ្នក​ទោស​នេះ ធ្លាប់​ត្រូវ​បាន​លើក​ម្តង​​មក​ហើយ​​នៅ​ក្នុង​​ការ​ពិភាក្សា​គ្នា​ដោយ​ប្រយោល​ជាមួយ​ក្រុម​អ្នក​តំណាង​នៃ​របប​លោក Bachar al Assad ។ កិច្ច​ពិភាក្សា​គ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ​​កាល​ពី​ថ្ងៃ​ទី​២៣​និង​២៤​មករា​មុន​​នៅ​ទីក្រុង Astana រដ្ឋធានី​​ប្រទេស​kazakhstan ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​ប្រទេស​រុស្ស៊ី តួកគី​និង​អ៊ីរ៉ង់។
 
នៅ​ពេល​​នោះ អ្នក​តំណាង​ម្នាក់​ខាង​ចលនា​ឧទ្ទាម បាន​ទាត់​ចោល​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ស៊ីរី ដោយ​បាន​បរិហារ​ដែរ​ថា គឺ​ជា​ល្បិចកល​មួយ​របស់​អាជ្ញាធរ​ស៊ីរី។ អ្នក​តំណាង​​ចលនា​ឧទ្ទាម បាន​សង្កត់​ពាក្យ​ទៀត​ថា ​អ្នក​ទោស​ដែល​របប​ក្រុង​ដាម៉ាស​ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ មាន​ចំនួន​ដ៏​​ច្រើន​លើស​លុប​​ជាង​ចំនួន​អ្នកទោស​ដែល​ខាង​ចលនា​ឧទ្ទាម​បាន​ចាប់​ទុក។
 
តំណាង​ចលនា​ឧទ្ទាម​នោះ​ ​ថែម​ទាំង​​គូស​បញ្ជាក់​ទៀត​ថា ​សំណើ​របស់​ដាម៉ាស​នៅ​ក្នុង​ការដូរដោះ​អ្នកទោស​នោះ ​គឺ​គ្រាន់​តែ​ជា​ល្បែង​នយោបាយ​មួយ​ប៉ុណ្ណោះ​ដែល​ដាម៉ាស​ ខិតខំ​ព្យាយាម​ចង់​បង្ហាញ​នូវ​រូបភាព​បើក​ចំហរ​មួយ​របស់​ខ្លួន​នៅ​ខណៈ​ពេល​ខិត​ជិត​មក​ដល់​នៃ​កិច្ច​ប្រជុំ​ការទូត​ថ្មីៗ​នា​ពេល​ខាង​មុខ។
 
ស្របគ្នានេះ ដំណើរ​ការ​ចរចា​សន្តិភាព​ដែល​ស្ថិត​នៅ​ក្រោម​កិច្ចឧត្ថម្ភ​របស់​អសប​វិញ នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២០​កុម្ភៈ​ខាង​មុខ​ក្នុង​ទីក្រុង Genève ។​
គួរ​រំលឹក​ដែរ​ថា កន្លង​មក​នេះ​រដ្ឋាភិបាល​ស៊ីរី​និង​ចលនា​ឧទ្ទាម បាន​ធ្វើការ​ដោះដូរ​​អ្នក​ទោស​ដែល​ជា​ស្ត្រី​ភេទ​និង​ចំណាត់​ខ្មាំង​ក្នុង​នោះ​​ភាគ​ច្រើន​ជា​កុមារ​នៅ​ក្នុង​ខេត្ត Hama ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ស៊ីរី៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ