អានតួអត្ថបទ

អ៊ីរ៉ាក់​កំពុង​ឈាន​ទៅដណ្តើម​បាន​ទីស្នាក់ការ​​​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​មូស៊ូលខាង​លិច

បន្ទាប់​ពី​បាន​បង្អង់សកម្មភាព​បន្តិច​ ដោយ​មូលហេតុ​អាកាសធាតុ​ កង​កម្លាំង​យោធា​អ៊ីរ៉ាក់ ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​បន្ត​យុទ្ធនាការសំរុក​​រំដោះ​ក្រុង​មូស៊ូលខាង​លិច។ ទីស្នាក់ការ​អភិបាល​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ត្រូវ​ដណ្តើម​យក​បាន​ទាំង​ស្រុង​យ៉ាង​យូរ​នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយ​ទាហាន​ជាន់​ខ្ពស់​​អ៊ីរ៉ាក់។​ តែ​សន្ធឹក​នៃ​ការ​ប្រយុទ្ធ​​នៅ បាន​បង្ក​ឱ្យ​មាន​​​ជន​ស៊ីវិល​ជា​ច្រើន​ពាន់​នាក់នាំ​គ្នា​រត់​ភៀស​ខ្លួន ដែល​ការ​នេះ បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​កាន់​ធ្លាក់​ដុនដាប​ខ្លាំង​។

ជន​ស៊ីវិល​អ៊ីរ៉ាក់ ទើប​រត់​គេចរួច​​ពី​សមរភូមិ​​នៅ​មូស៊ូល​ខាងលិច​
ជន​ស៊ីវិល​អ៊ីរ៉ាក់ ទើប​រត់​គេចរួច​​ពី​សមរភូមិ​​នៅ​មូស៊ូល​ខាងលិច​ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

កង​កម្លាំង​ប្រតិកម្ម​រហ័ស​របស់​ក្រសួង​មហាផ្ទៃ​​ បាន​សម្រុក​ចូល​ក្រុងមូស៊ូល​ខាង​លិច ចូល​ទៅ​កាន់​តែ​កៀក​សង្កាត់ដែល​មាន​ ទីស្នាក់ការ​ ​ជា​ការិយាល័យ​របស់​ក្រុមប្រឹក្សា​ និង​អភិបាល​ខេត្ត។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​យោធា ទីស្នាក់ការនេះ​​ នឹង​ត្រូវដណ្តើមបាន​ទាំង​ស្រុង​​ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ថ្ងៃ​ចន្ទ និង​កំពុង​បន្ត​វាយ​យ៉ាង​សន្ធាប់​សង្កាត់​បួន​ទៀត​របស់​ក្រុង​មូស៊ូល​ខាង​លិច។

 
ប៉ុន្តែសន្ធឹក​នៃ​ការ​ប្រយុទ្ធ​ បាន​និង​កំពុង​រុញ​ច្រាន​ ជន​ស៊ីវិលនៅ​​មូស៊ូលខាង​លិច ឱ្យ​​នាំ​គ្នាសម្រុក​​​រត់​ទៅចេញ​ កាន់តែ​ច្រើន​ឡើង​ៗ។ ​បើ​គិត​ត្រឹម​​ថ្ងៃអាទិត្យ ពោល​គឺ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ចំនួន​ជន​ភៀស​ខ្លួន​ បាន​ឡើង​ដល់ ជាង​២០០០០០​នាក់ ក្នុង​នោះ​មាន​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​អាច​រក​ជម្រក​នៅ​ក្រុង​មូស៊ូល​ខាង​កើត​​។ នេះ​បើ​តាម​អង្គការ​ជន​ភៀស​ខ្លួន​អន្តរជាតិ។

មួយ​ភាគ​ធំ​នៃ​​ជន​ស៊ីវិល​ទាំង​នោះ បាន​នាំ​គ្នា​ទៅ ជ្រក​កោន​នៅ​ក្នុង​ជំរំ​​មនុស្ស​ធម៌បណ្តោះ​អាសន្ន​ នៅ​តំបន់​វាល​រហោឋាន​​របស់​ក្រុង​ ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី ១៩​កុម្ភៈ​ ថ្ងៃ​បើក​ប្រតិបត្តិការ​អាជ្ញាធរ​អ៊ីរ៉ាក់ ដែល​បាន​ជំនួយ​ពី​សម្ព័ន្ធអន្តរជាតិ​ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។ ជំរំអង្គការ​សហប្រជាជាតិ​​ដែល​ក្រុង​បាតដាត​យល់​ថា​មិន​​គ្រប់គ្រាន់ សម្រាប់​ទទួល​ជន​ស៊ីវិល​អ៊ីរ៉ាក់​ឱ្យ​បាន​សក្តិសម​នឹង​កញ្ចប់​ថវិកា​មនុស្សធម៌​ដ៏​ធំ​សោះ។

សូម​បញ្ជាក់​ថា អ៊ីរ៉ាក់​បាន​បើក​យុទ្ធនាការ​វាយ​យក​ក្រុង​មូស៊ូល​ខាង​កើត​បាន​ កាលពី​ខែ​មករា បន្ទាប់​ពី​ចំណាយ​ពេល​អស់​១០០​ថ្ងៃ។ បាន​ជោគជ័យ​នៅ​ខាង​កើត អាជ្ញាធរ​​អ៊ីរ៉ាក់​​បានបន្ត​យុទ្ធនាការ​សម្រុក​ដណ្តើម​យក​ក្រុង​មូស៊ូល​ខាង​លិចទៀត ដែល​មាន​សុទ្ធ​ជា​ទីតាំងសំខាន់ៗ​របស់មេកើយ​ជីហាត។  ទេ​ប្រជាពលរដ្ឋ​ត្រូវ​រត់​ចេញ​ពី​ផ្ទះ​សម្បែង​ ដោយ​ប្រថុយ​ប្រថាន​ខ្លាំង​ ព្រោះ​ត្រូវ​​ប្រឈម​នឹង​ការ​បាញ់​ឆ្មក់​ប្រហារផងនិងជាន់​​គ្រាប់​មីន​បង្កប់​ពី​សំណាក់​ពួក​ជីហាត​រដ្​ឋ​អ៊ីស្លាម​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ