អានតួអត្ថបទ

សម្ព័ន្ធយុទ្ធជនស៊ីរីគាំទ្រដោយអាមេរិកចោទ​រុស្ស៊ី​ថា​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​ខ្លួន

សម្ព័ន្ធ​យុទ្ធជន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត នៅ​ស៊ីរី គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃសៅរ៍​នេះ ថា​របប​ក្រុង​ដាម៉ាស និង​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត បាន​ដឹកនាំ​ប្រតិបត្តិការ​ផ្លូវអាកាស​វាយប្រហារ​លើ​ទី​តាំង​របស់​ពួក​នៅ​ក្នុង​ភាគ​កើត​នៅ​ប្រទេស។ ការ​បរិហារ​នេះ​ធ្វើ​ក្នុង​ខណៈ​ដែល​កង​កម្លាំង​សម្ព័ន្ធ​យុទ្ធជន​ស៊ីរី ​កំពុង​យក​ឈ្នះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ កាន់​តែ​ច្រើន​ឡើងៗ។

សម្ព័ន្ធយុទ្ធជនអារ៉ាប-គួដនៃ​កង​កម្លាំង​ស៊ីរីប្រជាធិបតេយ្យ​ប្រកាស​បើក​ប្រតិបត្តិការ​នៅ​Dier Ezzor
សម្ព័ន្ធយុទ្ធជនអារ៉ាប-គួដនៃ​កង​កម្លាំង​ស៊ីរីប្រជាធិបតេយ្យ​ប្រកាស​បើក​ប្រតិបត្តិការ​នៅ​Dier Ezzor REUTERS/Rodi
ផ្សាយពាណិជ្ជកម្ម

​សម្ព័ន្ធ​យុទ្ធជន​នៃ​កង​កម្លាំង​ស៊ីរី​ប្រជាធិបតេយ្យ​ធ្លាប់​ធ្វើ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាលថា​ទម្លាក់​គ្រាប់​បែក​លើទី​តាំងខ្លួន​នៅ​​ខេត្ត​រ៉ាកា តែ​នៅ​ថ្ងៃ​នេះ ជា​លើក​ទី​មួយ​សម្ព័ន្ធ​អារ៉ាបគួដប្រឆាំង​ពួក​ជីហាត​ បាន​ប្រកាស​ខ្លួន​ជា​ជនរងគ្រោះ- ជា​ផ្ទាំង​ស៊ីប នៃ​ការ​វាយប្រតិបត្តិការ​ផ្លូវ​អាកាសរបស់​កងទ័ព​រុស្ស៊ី។​

នៅពេល​កង​កម្លាំង​យុទ្ធជន​យើង​កំពុងដណ្តើម​បាន​ជោគជ័យ​ធំៗ​ យក​ឈ្នះ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅ​រ៉ាកា និង​នៅ​ Deir Ezzor ភាគី​ខ្លះ​បែរ​ជា​ប៉ុនប៉ង​រារាំង​ដំណើរ​របស់​ពួក​យើង​ទៅ​វិញ ! នេះ​ជា​ពាក្យ​ចោទ​ប្រកាន់ដោយ​ចំៗ​​របស់​​កងកម្លាំង​ស៊ីរី​ប្រជាធិបតេយ្យ ដោយ​​បាន​​អះអាងបន្ថែម​ទៀត​​ថា នៅ​ពេល​ពួក​គេ​ប្រកាស​​បើក​ប្រតិបត្តិការ​វាយប្រហារ​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ​ខាង​​រដ្ឋាភិបាល​ស៊ីរី​គ្មាន​ផ្តល់​សញ្ញា​សហការ​អ្វី​បន្តិច​ទេ​ មាន​តែ​ការ​បាញ់​រារាំង​​សំណាក់​កងទ័ព​អាកាស​រុស្ស៊ី​និង​ស៊ីរី រហូត​បង្ក​ឱ្យ​មាន​យុទ្ធជន​រង​របួស​៦​នាក់​ទៅ​វិញ។

សម្ព័ន្ធ​យុទ្ធជន​អារ៉ាប-គួដ​ប្រឆាំង​នឹង​ជីហាត បាន​ការ​គាំទ្រ​ផ្លូវ​អាកាស​ពី​​សហរដ្ឋ​អាមេរិក ​កំពុង​ប្រយុទ្ធ​បណ្តេញ​បំបែក​ជំរំ​ចុងក្រោយរបស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​​ខេត្ត Deir Ezzor ​ ​ភាគ​ខាង​កើត ឯ​ចំណែក​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ ការពារ​ដោយ​រុស្ស៊ី វាយ​នៅ​​ទិស​ខាងលិច នៃខេត្ត​នេះ​ដែរ​​។ តាម​ធម្មតា បើ​តាម​សម្ព័ន្ធ​អន្តរជាតិ ក្នុង​តំបន់​សង្គ្រាម​មាន​គំនូស​ខណ្ឌ​ចែក​​តំបន់​គ្នា ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​ប៉ះទង្គិច​គ្នា​នៅ​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម។ ជា​ទូទៅ ឧប្បត្តិហេតុ​​​ប៉ះទង្គិចរវាង​កង​កម្លាំង​យុទ្ធជន​សម្ព័ន្ធ​អារ៉ាប-គួដ និងកងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​​ជា​​គូប្រជែង កម្រ​កើត​មាន​ឡើង​ណាស់។

កាលពី​ខែ​មិថុនា យន្តហោះ​របស់​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​មួយ​គ្រឿង ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​កងកម្លាំង​សម្ព័ន្ធអន្តរជាតិ នៅ​ខេត្ត​រ៉ាកា ប៉ុន្តែ​វ៉ាស៊ីនតោន​បាន​អះអាង​ការ​បាញ់​នោះ គ្រាន់​តែ​ការ​តបត​ការពារ​ខ្លួន ព្រោះ​យន្តហោះ​នោះ​បាន​បាញ់​​លើ​កង​​​​កម្លាំង​​​យុទ្ធជន​អារ៉ាប​-គួដមុន។

ផ្ទុះ​ឡើង​នៅ​ខែ​មីនា ២០១១ ដោយ​ការ​បង្ក្រាប​បាតុករ​អ្នក​ប្រជាធិបតេយ្យ និង​បក្សប្រឆាំង​ វិបត្តិ​ស៊ីរី​បានរាលដាល​ពី​ជម្លោះពីរភាគី​​រវាង​ទាហាន​និង​ពួក​ឧទ្ទាម​ប្រឆាំង​ ទៅ​ជា​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ និង​ស្មុគស្មាញ ចូល​រួម​ដោយតួអង្គនយោបាយ​​ច្រើន នៅ​ក្នុង​តំបន់​ផង អន្តរជាតិ​ផង និង​ក្រុមជីហាតទៀត​ ​ ពុះ​ច្រៀក​ប្រទេស​ជា​ចំរៀកៗ និង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៣៣០០០០​នាក់ និង​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ