អានតួអត្ថបទ

យន្តហោះ​​​​អ៊ីស្រាអែល ​ធ្វើការ​វាយប្រហារ​​បំផ្លាញ​​​​ កាំភ្លើងធំ​ ស៊ីរី ​​កាលពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ យន្តហោះ​​របស់​អ៊ីស្រាអែល បាន​ធ្វើការ​វាយប្រហារ​បំផ្លាញ​កាំភ្លើង​ធំ​របស់​ស៊ីរី​នៅ​ភាគ​ខាង​កើត​ទីក្រុង​ដាម៉ាស ដើម្បីឆ្លើយ​​តប​​ទៅ​នឹង​ការ​បាញ់​​មីស៊ីល​របស់​ស៊ីរី​​​​​សំដៅ​​​​ទៅ​លើ​​យន្តហោះ​របស់​អ៊ីស្រាអែល​។ យន្តហោះ​យោធា​​អ៊ីស្រាអែល​ដែល​​កំពុង​បំពេញ​​បេសកកម្ម​​ហោះ​​​ឈ្លប​​យក​ការណ៍​​នៅ​​ពី​​លើ​​ទឹកដី​​​លីបង់​-​នេះ ជា​ការ​គូស​បញ្ជាក់​របស់​​​អ្នកនាំពាក្យ​​ម្នាក់​​នៃ​​កងទ័ព​​អ៊ីស្រាអែល។

លោក​ Sergei Shoyguរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ដើរទន្ទឹមគ្នា​ជាមួយ​​រដ្ឋមន្ត្រី​ការពារជាតិ​​អ៊ីស្រាអែល ​លោក​​ Avigdor Lieberman ​
លោក​ Sergei Shoyguរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ដើរទន្ទឹមគ្នា​ជាមួយ​​រដ្ឋមន្ត្រី​ការពារជាតិ​​អ៊ីស្រាអែល ​លោក​​ Avigdor Lieberman ​ REUTERS/Gideon Markowicz
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​​របស់​អ៊ីស្រាអែល ពុំ​បាន​ទទួល​រងគ្រោះ​ដោយ​សារ​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​ស៊ីរី​ទេ​​និង​បាន​វិល​ត្រឡប់​ចូល​ទៅ​កាន់​មូលដ្ឋាន​​ខ្លួន​វិញ​​ដោយ​ពុំ​មានឧបសគ្គ​អ្វី​ឡើយ​-​នេះ​ជាការ​គូស​បញ្ជាក់​របស់​លោក​វរសេនីយ​ Jonathan Conricus អ្នក​នាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ីស្រាអែល​ដែល​បាន​គូស​បញ្ជាក់ទៀត​ថា ​“ប្រព័ន្ធ​កាំភ្លើង​ធំ​របស់​ស៊ីរី ត្រូវ​​បាន​យន្តហោះ​​អ៊ីស្រាអែល​ធ្វើការ​បង្រ្កាប​ទាន់​”។​

អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីស្រាអែល​​ បាន​លើក​បញ្ជាក់​ទៀត​ថា “គឹ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំងពី​ការ​ផ្ទុះ​សង្គ្រាម​លើក​តំបូង​នៅ​ស៊ីរី​ក្នុង​ឆ្នាំ​២០១១​មក ដែល​កងទ័ព​ស៊ីរី បាន​បាញ់​គ្រាប់​មីស៊ីល​តម្រង់​សំដៅ​ទៅ​លើ​យន្តហោះ​អ៊ីស្រាអែល​។ យន្តហោះ​អ៊ីស្រាអែល​ដែល​កំពុង​បំពេញ​បេសកកម្ម​ឈ្លប​យកការណ៍​នៅ​​ពី​លើ​ដែនដី​ប្រទេស​លីបង់។​​​

អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីស្រាអែល​ដដែល​ថែម​ទាំង​បាន​ព្រមាន​ប្រាប់​ទៀត​ថា "​គឺ​របប​ស៊ីរីនោះឯង​ដែលជា​អ្នក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​​នៅ​លើ​ហេតុការណ៍​បាញ់​គ្រាប់​មីស៊ីល​សំដៅ​ប្រឆាំង​ទៅ​លើ​យន្តហោះ​​អ៊ីស្រាអែល​​និង​រាល់​ការ​វាយប្រហារ​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​ទឹក​ដី​ស៊ីរី”​។​​​​​

លើសពីនេះ ឧត្តមសេនីយ​អ៊ីស្រាអែល ​បាន​អះអាង​ទៀត​​ថា​”ដើម្បី​ជា​ផល​ប្រយោជន៍​រួម​នៅ​ក្នុង​កិច្ច​ការពារ​ថែ​រក្សា​​ស្ថិរភាព​នៅ​ក្នុង​តំបន់ អ៊ីស្រាអែល​ពុំ​ដែល​មាន​ចេតនា​ណា​មួយ​ឡើយ​ ​​ក្នុងការ​​បង្ករ​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់​”។​

គួរបញ្ជាក់ដែរថា​ចាប់តាំង​ពី​សង្គ្រាម​ស៊ីវីល​ស៊ីរី​បាន​ផ្ទុះ​ឡើង អ៊ីស្រាអែល​​បាន​ធ្វើការ​វាយ​ប្រហារ​​តាម​អាកាស​​លើ​ទឹកដី​ស៊ីរី គឺ​ដើម្បី​ប្រឆាំង​ទៅ​លើ​ក្បួន​យាន្តយន្ត​ដែល​ដឹក​សព្វាវុធ​ទៅ​អោយ​ពួក​អ៊ីស្លាម​ Hezbollah លីបង់​តែ​ប៉ុណ្ណោះ។ ចលនា​អ៊ីស្លាម​លីបង់​ដែល​ប្រកាន់​និកាយ​អ៊ីស្លាម​ស៊ីអីត ជា​សម្ព័ន្ធ​យោធា​មួយ​របស់​របប​លោក Bachard al-Assad។​

ម្យ៉ាងទៀត ឧប្បតិហេតុ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល​​រដ្ឋមន្ត្រី​ការពារ​ជាតិ​​រុស្ស៊ី​​លោក Sergueï Shoïgu ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ។

ប្រទេស​រុស្ស៊ី​​ដែល​គាំទ្រ​របប​លោក Bachar al-Assad ​និងបាន​​​ចូល​រួមផងដែរ​​​ខាង​ផ្នែក​យោធា​​នៅ​លើ​ទឹក​ដី​ស៊ីរី​ចាប់​​តាំង​ពី​ឆ្នាំ ២០១៥មកម្ល៉េះ​ ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​​បះបោរ​ស៊ីរី​​និង​​ពួក​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ