ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
មជ្ឈិមបូព៌ា

វិបត្តិ​កាតា នៅក្នុង​​ជំនួបកំពូល​ក្រុម​ប្រទេស​ឈូងសមុទ្រពែក្ស​

media  
រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស​ជួបប្រជុំ​គ្នា នៅមុន​ជំនួបកំពូល នៅកូវ៉ែត នៅថ្ងៃទី ៤​ធ្នូ ២០១៧ ©REUTERS/Assad Hani

ជំនួបកំពូល ប្រចាំ​ឆ្នាំ នៃ ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស ដែល​មាន​ ប្រទេស ចំនួន ៦ ជា​សមាជិក (អារ៉ាប៊ី សាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា កូវ៉ែត បារ៉ែន និង​អូម៉ង់) នឹង​បើក​ធ្វើ​នៅថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក នៅក្នុង​ទឹកដី​កូវ៉ែត។ ជំនួបកំពូល​នេះ រៀបចំ​ឡើង នៅក្នុង​បរិបទ ដែល សមាជិក​របស់​ក្រុមប្រឹក្សា កំពុង​តែ​ប្រេះឆាគ្នា ក្នុង​វិបត្តិ​ជាមួយ កាតា។

ចាប់តាំង​ពី​កកើតឡើង នៅ​ឆ្នាំ ១៩៨១ នេះ​ជា​លើកទី​១​ដែល​ក្រុមប្រឹក្សា សហ​ប្រតិបត្តិការ​​ឈូងសមុទ្រ​ពែក្ស ប្រឈមនឹង​វិបត្តិ​រង្គោះរង្គើ មិនធ្លាប់​មាន ដោយសារ​តែ​ការប្រេះឆា គ្នា រវាង​ប្រទេស​សមាជិក ពោល​គឺ​រវាង​កាតា ហើយ​និង​ប្រទេស​សមាជិក​ដទៃទៀត ដែល​នាំ​មុខ​ដោយ​អារ៉ាប៊ីសាអូឌីត។

នៅក្នុង​ជំនួបកំពូល រយៈពេល​២ថ្ងៃ អេមៀររបស់​កាតា​Cheikh Amim Ben Mamad Al Thani បាន​យល់ព្រម​ចូលរួម តាម​ការអញ្ជើញ​របស់​កូវ៉ែត ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ។ ប៉ុន្តែ ពីខាងអារ៉ាប៊ីសាអូឌីត គេ​នៅ​មិនទាន់​ដឹងច្បាស់​ថា តើ​ព្រះចៅ​សាល់ម៉ាន់ នឹង​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ដែរឬ​យ៉ាងណា​នោះទេ។

តាំង ពី​ថ្ងៃ​ទី ៥​មិថុនា គឺ​មានរយៈពេល ៦ខែ​គត់ អារ៉ាប៊ី សាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន កាត់ផ្តាច់​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ជាមួយ​កាតា ប្រទេស​មហាសេដ្ឋី​ឧស្ម័ន ក្នុង​បទចោទប្រកាន់​ថា កាតា​បាន​ជួយ​ផ្តល់ ហិរញ្ញវត្ថុ ដល់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ហើយ​និង​មាន​ជំហរ​អធ្យាស្រ័យ ជាមួយ អ៊ីរ៉ង់ ដែល​ដឹកនាំ​ដោយ​ក្រុម​និកាយ ស៊្ហីអ៊ីត។ បារ៉ែន ផ្ទាល់​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​គេ​ផ្អាកព្យួរ​ការចូលរួម​របស់​កាតា នៅក្នុង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស។ កាតា វិញ បាន​បដិសេធ ការចោទប្រកាន់ និង​រិះគន់​តប​វិញ ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីក្រុមប្រទេស​អារ៉ាប់​ជិតខាង។

កន្លងមក កាតា​បាន​អំពាវនាវ​ឲ្យ​បើក​ការចរចា ដើម្បី​បិទបញ្ចប់​ជម្លោះ​លើកនេះ ប៉ុន្តែ អារ៉ាប៊ីសាអូឌីត ដែល​ដឹកនាំ​ក្រុម​ប្រទេស​អារ៉ាប់ដទៃទៀត រួម​ទាំងអេហ្ស៊ីប​ផងដែរ នោះ បាន​ដាក់​លក្ខខណ្ឌ​​ចំនួន ១៣ ដែល​នៅក្នុង​មានតាំង​ពីការបិទ​បណ្តាញ​ទូរទស្សន៍ អាល់ហ្សាហ្សីរ៉ា បិទ​មូលដ្ឋានទ័ព​តួកគី ក្នុងទឹកដី​កាតា ហើយ​និង​ការដកខ្លួន ឃ្លាតឆ្ងាយ ពី​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ប្រជែង​ឥទ្ធិពល​របស់​អារ៉ាប៊ីសាអូឌីត។

សម្រាប់​អ្នកជំនាញ​មួយចំនួន វិបត្តិ​រវាង​កាតា​ជាមួយ​ក្រុមប្រទេស​មហាសេដ្ឋី​ប្រេង​ផ្សេងទៀត កំពុង​ធ្លាក់​កាន់តែ​ផុងជ្រៅ និង​ស្មុគស្មាញ ដែល​គេ​មិនអាច​ដោះស្រាយ​ចេញ រួច តែ ក្នុង​រយៈពេល ២​ថ្ងៃ​នៃ​ជំនួបកំពូល​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស​នោះទេ។ វិបត្តិកាតា ដែល​បាន​ស្តែង​ឲ្យ​ឃើញ ពីការបែកបាក់​គ្នា រវាង​ក្រុម​ប្រទេស​សមាជិក នឹង​គំរាមកំហែង ដល់​អាយុជីវិត និង​វត្តមាន​របស់​ក្រុមប្រឹក្សា ដែល​តាមពិតទៅ ត្រូវ​បាន​បង្កើតឡើង កាលពី ៣៨​ឆ្នាំ មុន ដើម្បី ធានា ការពារ ផល​ប្រយោជន៍ សេដ្ឋកិច្ច និង​នយោបាយ​របស់​ក្រុមប្រទេស​មហាសេដ្ឋីប្រេង នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ