ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

ល្បែងគំរាមលីបង់ កំពុងផ្ទាត់​មក​ត្រូវ​អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​វិញ​ឬ ?!

ល្បែងគំរាមលីបង់ កំពុងផ្ទាត់​មក​ត្រូវ​អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​វិញ​ឬ ?! នាយករដ្ឋមន្ត្រី​លីបង់ លោក Saad Hariri ប្រកាស​បញ្ជាក់​ថា​មិន​លាលែង​ពី​តំណែង​ទេ /REUTERS/Egyptian Presidency

    ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​របស់​អ៊ីរ៉ង់នៅ​ក្នុង​តំបន់ និង​ មក​លើ​លីបង់ អារ៉ាប៊ីសាអូឌីត មិន​ខ្លាច​នឹង​ចាត់​វិធានការខុសក្បួន​ខុស​ខ្នាត​ឡើយ។ កាលពី​មួយ​ខែ​មុន អារ៉ាប៊ីសាអូឌីត បាន​បង្ខំ​នាយករដ្ឋមន្ត្រី​លីបង់ លោក សាដ ហារិរី ដែល​ជា​កូន​អុក​របស់​ខ្លួន ឱ្យ​លាលែង​ចេញ​ពី​តំណែង​ យ៉ាង​ទីណាត់​ទីណែង ។ ប៉ុន្តែលទ្ធផល​គឺ​ផ្ទុយ​ស្រលះ​ពី​អ្វី​ដែល​គេ​សង្ឃឹម​ទុក។

    លោក ហារិរី មិន​ត្រឹម​តែ​បាន​ប្រកាស​​​ជា​ផ្លូវការ​នៅ​ថ្ងៃអង្គារ​ទី ៥ ធ្នូ មិន​លាលែងចេញ​ពី​តំណែង​ទេ តែ​ថែម​ទាំង​បាន​បង្ហាញ​សាមគ្គីភាព​ជាតិ​ជាធ្លុង​មួយ ដ៏​កម្រ ជាមួយ​គូប្រជែង​ក្នុង​ប្រទេស​ទាំង​អស់ ដើម្បី​បញ្ចៀសលីបង់​កុំ​ឱ្យធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ជា​ថ្មី​ទៀត។

    នា​ឱកាស​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ជា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិ​នាយក​រដ្ឋមន្ត្រី​ស្រែក​លា​លែង​ពី​តំណែង​ពីបរទេស​​ ថ្ងៃទី ៤ វិច្ឆិកា​មក ក្រុម​បក្សដឹក​នាំ​ដោយ​ចលនា​ហេស្បូឡា​ស្និទ្ធិ​អ៊ីរ៉ង់ និង​ក្រុម​បក្ស​ដឹកនាំ​ដោយ​លោក ហារិរី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​រួម​គ្នា​រក្សាជំហរ ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​ ជម្លោះ​ក្នុង​តំបន់។

    ពិត​ជា​ពិបាក​ខ្លាំងណាស់ ! វិបត្តិ​នយោបាយ​លីបង់ ដែល​រុញ​ច្រាន​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ហារិរី ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង ពីបរទេស ​កាលពី​ខែមុន គឺ​ជា​ផលវិបាក​ផ្ទាល់​នៃការ​ប្រកួត​ប្រជែង​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត ក្នុង​ជម្លោះ​តំបន់ រាប់​តាំង​ពី​វិបត្តិ​ស៊ីរី​ដល់​វិបត្តិ​នៅ​យេម៉ែន។

    លីបង់​ជា​ប្រទេស​មាន​ប្រវត្តិ​និ​ងប្រពៃណី​ប្រេះឆាផ្ទៃក្នុង​ខ្លាំងណាស់ ! ចលនា​ហេស្បូឡា អ្នក​កាន់​និកាយ​ឈីអ៊ីត មិនត្រូវ​បាន​ប្រទេស​អារ៉ាប៊ីសាអូឌីត​រាប់​រក​ទេ ព្រោះ​យល់​ថា​ក្រុម​នេះ​ជា​ដៃជើង​របស់​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​​លីបង់។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​២០១៦​មក ចលនា​ប្រដាប់​អាវុធ​នេះ បាន​ចូលមក​ធ្វើការ​ជាមួយ​រដ្ឋាភិបាលរបស់​លោក​ សាដ ហារិរី ដែល​​ជាកូន​សំណព្វចិត្តរបស់​ក្រុង​រីយ៉ាដ តាំង​ពីយូរយារមក​ហើយ។​​ ដូច្នេះ​ហើយ​បាន​ជា​អារ៉ាប៊ីសាអូឌីត មិន​អាច​នៅ​ស្ងៀម​បាន។

    បើ​តាម​ប្រភព​ស្និទ្ធ​នឹង​លោក​ហារិរី អារ៉ាប៊ីសាអូឌីត ត្រៀម​ដាក់ទណ្ឌកម្មហិរញ្ញវត្ថុ​លើ​​លីបង់​ខ្លាំងណាស់ កាលពី​មួយ​ខែមុន​នោះ ព្រោះ​លីបង់​រស់​រំពឹង​ខ្លាំង​លើ​​វិស័យ​ធនាគារ និង​ការ​ផ្ទេរ​ប្រាក់​របស់​ក្រុមគ្រួសារ​នៅ​អារ៉ាប៊ីសាអូឌីត។

    កាលពីដើម​ខែ​វិច្ឆិកា ​លោក​ ហារិរី បានទៅ​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​អំពី​ផែនការ​សេដ្ឋកិច្ច​ តែ​ពេល​ទៅ​ដល់​បែរ​ជា​​​ឮ​​ពាក្យ​ថា​លាលែង​ចេញ​ពី​តំណែង​ទៅ​វិញ។ រីយ៉ាដ​ បាន​ធ្វើ​បញ្ជី​​ដ៏​វែង​មួយ​សម្រាប់​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​លីបង់ ដោយ​គ្រោង​បណ្តេញ​ជនជាតិ​លីបង់ ១៦០០០០​នាក់​ចេញ​ពីតំបន់​ឈូង​សមុទ្ទពែក្ស បង្ខំ​អ្នក​វិនិយោគ​ឱ្យ​ដក​ខ្លួន​ចេញ​ពី​លីបង់ … គ្មាន​ជម្រើស លោក ហារិរី បាន​សរសេរ​ដោយ​ផ្ទាល់​ដៃ​លិខិត​លាលែង​ពី​តំណែង​ ក្នុង​​អត្ថន័យ​បំពេញ​ចិត្ត​អារ៉ាប៊ីសាអូឌីត។ នេះ​បើ​តាម​ប្រភព​ដដែល។

    មិនជាប់​ទោស​អ្វី​មែន ប៉ុន្តែ​ពេល​នោះ​លោក​ហារិរី រង​ពាក្យ​សម្លុត ថាបើ​ត្រលប់​ចូល​ស្រុក​វិញ គេនឹង​ចាត់​ទុក​លោក​ជា​ហេស្បូឡា រដ្ឋាភិបាល​លីបង់​នឹងក្លាយ​ជា​សត្រូវ​ ហើយ​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ដូច​កាតា !

    ម្យ៉ាង​វិញ​ទៀត ប្រភព​នៃជម្លោះ​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត នៅ​លីបង់ គឺបណ្តាល​មក​​មក​ពី​​ចលនា​អេស្បូឡាលីបង់​គាំទ្រ​របប​ក្រុង​ដាម៉ាស និង​ពួក​ឧទ្ទាម​យេម៉ែន​។​ អារ៉ាប៊ីសាអូឌីត បាន​ស្នើ​ធ្វើ​សម្បទាន ដោយ​ទាមទារ​ឱ្យ​ពួក​ហេស្បូឡា ដក​ទីប្រឹក្សា​យោធា​ចេញ​ពី​យេម៉ែន ដើម្បី​សន្តិភាព​លីបង់

    អញ្ចឹង​ហើយ​ជា​អារ៉ាប៊ីសាអូឌីតបង្ខំ​ឱ្យ​លោក​ហារិរី ចុះ​ចេញ​ពី​តំណែង ដោយ​គិត​ថា​នឹង​អាច​រុញ​ច្រាន​អ៊ីរ៉ង់​ចេញ​បាន​ និង​គិត​ថាលោក​ហារិរី​អាច​យក​ឈ្នះ​លើ​ពួក​ហេស្បូឡា​បាន តែបែរ​ឡង​មក​ត្រូវ​ខ្លួន​ឯង​វិញ ! សម្ពាធ​របស់​រីយ៉ាដ បាន​រុញ​ភាគីបក្សដិបក្សលីបង់​ឱ្យ​ខិត​ចូល​កាន់​តែ​ជិត​គ្នា​ និង​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​នៃ​សាមគ្គីភាព​ផ្ទៃក្នុង​ បើ​ទោះ​បី​ជា​មាន​លក្ខណៈ​ផុយស្រួយ​ បណ្តោះអាសន្ន ឬ​សប្បនិម្មិត្ត​យ៉ាងណា​ដោយ។

    ប៉ុន្តែ​ថ្វី​បើ​អារ៉ាប៊ីសាអូឌីត គិត​ខុស​​ ហើយ​សុខ​ចិត្ត​ដក​ថយ​ ក្រោមគំនាប​របស់​បារាំង​និង​អាមេរិកមែន ប៉ុន្តែ​រីយ៉ាដ​មិន​ទាន់​អស់​ផ្លូវដើរ​ទេ។ បើ​តាមការ​​​វិភាគ​ការទូត​បស្ចឹម​លោក ស្តេច​សាល់ម៉ាន អារ៉ាប៊ីសាអូឌីត គ្មាន​មនោសញ្ចេតនា​ទេ ! ជំហរ​ដាច់​ខាត​របស់​រីយ៉ាដ បាន​ធ្វើក្រុម​ជំនិត​នៅ​លីបង់​ ព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិហើយ ពួក​ហេស្បូឡា​នៅ​តែ​ខ្លាំង​ដដែល​ទៀត។

    បារាំង​អាច​ជួយ​បណ្តោះ​លោក​ហារិរី​ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ​ និង​រៀប​ចំ​ជំនួប​ប្រជុំ​គាំទ្រ​លីបង់​ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក​មែន ប៉ុន្តែ​ហើយ​បើ​អារ៉ាប៊ីសាអូឌីត នៅ​តែបន្ត​​ជំនះ​ សឹង​ថា​គ្មាន​អ្វី​អាច​ជួយ​ការពារ​លីបង់​ឱ្យ​គេច​ផុត​ពី​គ្រោះថ្នាក់​នៃ​វិបត្តិ​ក្នុង​តំបន់​នេះ​បាន​ទេ។ នេះ​បើ​តាម​អ្នក​វិភាគ​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​ក្រុង​ប៉ារីស៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • លីបង់-ដើមបូព៌ា

      ពេលត្រលប់ចូលស្រុក​វិញ នាយករដ្ឋមន្រ្តី​លីបង់ ​សម្រេច​ព្យួរទុក​ការ​លាលែង​ពី​តំណែង

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      នាយករដ្ឋមន្ត្រី​លីបង់​ មកដល់​ប៉ារីស ​តាម​ផែនការ​អន្តរាគមន៍​​របស់​​បារាំង

      ស្វែងយល់បន្ថែម

    • លីបង់

      នាយករដ្ឋមន្ត្រីលីបង់​ ផ្តល់បទ​សម្ភាសន៍​ ថា​នឹង​អាច​ត្រលប់​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៍ឆាប់

      ស្វែងយល់បន្ថែម

    • ប្រធានាធិបតី​លីបង់​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​ហារិរី ត្រូវ​គេ​ចាប់ខ្លួន

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ