ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
មជ្ឈិមបូព៌ា

អារ៉ាប៊ីសាអូឌីត៖​រដ្ឋអំណាច​​បញ្ជាក់​ពី​ការ​ចាប់ខ្លួន​ក្រុម​គ្រួសាររាជវង្ស ១១អង្គ​ពី​បទ​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ

media  
ស្តេច​ស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត Mohammed ben Salmane FAYEZ NURELDINE / AFP

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​នា​ថ្ងៃ​អាទិត្យ ទី៧ មករា​លើ​ព័ត៌មាន​ចាប់ខ្លួន​ក្រុម​គ្រួសារ​រាជវង្ស​ចំនួន ១១អង្គ​នៅ​ថ្ងៃ​សៅរ៍ ទី៦ មករា។ ការ​ចាប់​ខ្លួន​មក​ពី​ស្តេច​ទាំង ១១អង្គ​នោះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល។ តាម​រូប​រដ្ឋមន្រ្តី​យុត្តិធម៌​ដដែល ព្រះអង្គ​ម្ចាស់​ចាប់​ខ្លួន​ទាំង ១១នាក់​នឹង​ត្រូវ​កាត់ទោស​ពី​បទ​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ។

ព្រះអង្គ​ម្ចាស់​ទាំង ១១អង្គ​មិន​ត្រូវ​បាន​គេ​ប្រាប់​អត្តសញ្ញាណ​ទេ និង​បាន​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ក្រោយ​ពី​ពួកគាត់​បាន​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ព្រះបរមរាជវាំង​ប្រវត្តិសាស្រ្ត​មួយ​ក្នុង​ទីក្រុង​រីយ៉ាដ​ដើម្បី​ប្រឆាំង​នឹង​ការ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​កាត់ផ្តាច់​ជំនួយ​ថ្លៃទឹក និង​ភ្លើង​អគ្គិសនី​ដល់​ក្រុម​គ្រួសារ​រាជវង្ស។ « គ្មាន​នរណា​ម្នាក់​អង្គុយ​ពី​លើ​ច្បាប់​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​ព្រះរាជ​អាជ្ញា​លោក Cheikh Saoud Al Mojeb រួច​បញ្ជាក់​បន្ថែម​ថា ព្រះអង្គម្ចាស់​ចាប់​ខ្លួន​ទាំង ១១នាក់​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​មាន​សន្តិសុខ​ខ្ពស់​ស្ថិត​ប៉ែក​ខាង​ត្បូង​ទីក្រុង​រីយ៉ាដ​ដោយ​រង់ចាំ​ថ្ងៃ​កាត់​ទោស។

តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ រាជាណាចក្រ​ប្រេងកាត​មួយ​នេះ​បាន​ស្គាល់​ការ​ចាប់​ខ្លួន​មនុស្ស​យ៉ាង​សន្ធឹកសន្ធាប់។ គ្រាន់​តែ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ មាន​ការ​ចាប់​ខ្លួន​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ចំនួន ២០០នាក់ ក្នុង​នោះ​មាន​ព្រះអង្គម្ចាស់ រដ្ឋមន្រ្តី អតីត​រដ្ឋមន្រ្តី និង​មហាសេដ្ធី​គ្រាក់ៗ។ បុរស​ខ្លាំង​ដែល​ស្ថិត​ពី​ក្រោយ​ចំណាត់ការ​នេះ​មាន​ឈ្មោះ Mohammed Ben Salmane ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​ស្តេច​ស្នងរាជ្យ​នា​ខែ​មិថុនា ឆ្នាំ ២០១៧។ មាន​ព្រះជន្ម ៣២ឆ្នាំ ព្រះអង្គម្ចាស់ Salmane មាន​បំណង​បោសសំអាត​អំពើ​ពុករលួយ​ឲ្យ​ដល់​ឫសគល់។

ទន្ទឹម​គ្នា​នេះ ព្រះអង្គម្ចាស់ Salmane ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ជា​ស្តេច​ស្នងរាជ្យ​សម័យ​ទំនើប​ព្រោះ​ព្រះអង្គ​ជា​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កំណែទម្រង់​ជា​ច្រើន​ក្នុង​សង្គម​អារ៉ាប៊ីសាអូឌីត ពិសេស​ផ្តល់​សេរីភាព​ឲ្យ​ស្រ្តីភេទ។ តែ​បញ្ហា​នៅ​ត្រង់​ថា ស្តេច​ស្នងរាជ្យ​អង្គ​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​ពួក​ប្រឆាំង​ឡើយ។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៧ មាន​មន្រ្តី​សាសនា​ប្រមាណ ២០នាក់ អ្នកនិពន្ធ អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ គឺ​ជា​ទង្វើ​មួយ​ដែល​អង្គការ Amnesty International មិន​ញញើត​នឹង​បរិហារ​ពី​បទ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ