ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

៧ឆ្នាំ​ក្រោយ​បដិវត្ត​ផ្កាម្លិះ ប្រជាជន​ទុយនីស៊ី នៅតែ​ប្រឆាំង​តវ៉ា​នឹង​ជីវភាព​ឡើងថ្លៃ

៧ឆ្នាំ​ក្រោយ​បដិវត្ត​ផ្កាម្លិះ ប្រជាជន​ទុយនីស៊ី នៅតែ​ប្រឆាំង​តវ៉ា​នឹង​ជីវភាព​ឡើងថ្លៃ
 
ប្រជាជន​ទុយនីស៊ី​ធ្វើ​បាតុកម្ម នៅថ្ងៃ​រំលឹក​ខួប​៧ឆ្នាំ​នៃបដិវត្តន៍​ផ្កាម្លិះ ដែល​បានឈាន​ដល់​បណ្តេញ​ប្រធានាធិបតី​បិន អាលី ចេញពីអំណាច នៅថ្ងៃទី ១៤​មករា ២០១១ ©REUTERS/Youssef Boudlal

១៤ មករា ២០១១-១៤ មករា ២០១៨ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ៧ ឆ្នាំ​នៃ​ការផ្ទុះ​បដិវត្តន៍​ផ្កាម្លិះ នៅ​ប្រទេស​ទុយនីស៊ី។ កាល​ពី ៧ឆ្នាំ​មុន បដិវត្តន៍​ផ្កាម្លិះ​នៅ​ទុយនីស៊ី បាន​ក្លាយ​ចំណុច​ចាប់ផ្តើម​នៃ​ការឆ្លង​រាលដាល ទៅសឹង​គ្រប់​ប្រទេស នៅ​មជ្ឈិមបូព៌ា។ ជា​កត់សំគាល់ ខួប ៧ឆ្នាំ នៃ​បដិវត្តន៍​ផ្កាម្លិះ នៅ​ទុយនីស៊ី នៅ​ថ្ងៃ​នេះ បានកើត​មាន​ឡើង នៅ​ក្នុង​បរិបទ​មួយ តានតឹង​ខ្លាំង ព្រោះថា ជិត​មួយ​សប្តាហ៍​មកហើយ ពលរដ្ឋ​ទុយនេស៊ី​នៅ​បន្ត​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​មិន​បាន​គិតគូរ​ពី​ជីវភាព លំបាក​របស់​ប្រជាជន។

នៅ​ថ្ងៃទី​១៤​មករានេះ ទុយនីស៊ី ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​បដិវត្ត​ផ្កាម្លិះ ដែល​បាន​ឈាន​ទៅ​ដល់​ការផ្តួល​រំលំ​អំណាច​របស់​លោក ប្រធានាធិបតី​បិន អាលី។ ប៉ុន្តែ ខុស​ពី​ឆ្នាំ​មុនៗ ការប្រារព្ធ​ខួប​នៃ​ជ័យជំនះ​របស់​បដិវត្ត​ផ្កាម្លិះ ឆ្នាំនេះ ធ្វើ​ឡើង​នៅក្នុង​បរិបទ​មួយ​ដ៏តានតឹង នៅ​ទុយនីស៊ី ជា​ទី​ដែល​ប៉ុន្មាន​ថ្ងៃ​មកហើយ ប្រជាជន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ ការទាមទារ​របស់​បាតុករ​ទុយនីស៊ី គឺ​ដូចនៅ​ឆ្នាំ ២០១១ នោះ គឺ​ការងារ សេរីភាព ហើយនិង​ភាពថ្លៃថ្នូ។

បើប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ទៀត នៅ​មជ្ឈិមបូព៌ា ដែល​រងបក់បោក​ដោយ​បដិវត្ត​អារ៉ាប់ ទុយនីស៊ី ដែល​ជា​ប្រទេស​ដំបូង​គេ កើតមាន​បដិវត្ត​ផ្កាម្លិះ បានរើ​រួចខ្លួន ចេញ​ពី​វិបត្តិ បាន​លឿន​មុន​គេ គឺ​មិនដូច​នៅ​ស៊ីរី ឬ​លីប៊ី​នោះទេ។ ពលរដ្ឋ​ទុយនីស៊ី​បាន​ធ្វើ​បដិវត្ត​បណ្តេញ បិនអាលី ប្រធានាធិបតី ដ៏ពុករលួយ និង​បក្សពួកនិយម ចេញ​ពីអំណាច និង​ឈ្នះ បាន​ទទួល​​លទ្ធិ​ប្រជាធិបតេយ្យ​មែន ប៉ុន្តែ ទុយនីស៊ី នៅតែ​រង គាបសង្កត់​ដោយ​បញ្ហា​សេដ្ឋកិច្ច និង​អយុត្តិធម៌​ក្នុង​សង្គម។

នៅ​៧​ឆ្នាំ ក្រោយ​បដិវត្តន៍​ផ្កាម្លិះ ប្រជាជន ទុយនីស៊ី ទទួល​អារម្មណ៍ថា មាន​សេរីភាព​ជាងមុន ប៉ុន្តែ ជាមួយគ្នានោះ គេ​ក៏យល់​ដែរថា ពួកគេ​នៅតែក្រ ដូចមុន ឬ​ក្រ​ជាង នៅមុន​បដិវត្ត​ទៅទៀត។ ដោយសារ​អ្វី ? ប្រជាជន ទុយនីស៊ី នៅតែ ជួប​បញ្ហា​ដដែល ក៏​ដោយសារ​តែ​រដ្ឋាភិបាល​រក្សា​គំរូ​សេដ្ឋកិច្ច ដូចមុន គ្មាន​ផ្លាស់ប្តូរនោះទេ។ ប្រជាជន​នៅតែ​មាន​ជីវភាព​ខ្វះខាត ក្រីក្រ គ្មាន​ការងារ​ធ្វើ នៅក្នុង​ពេល​ទំនិញ​ចេះ​តែ​ឡើងថ្លៃ។ តាម​អង្គការពលកម្ម​ពិភពលោក ៣៥ភាគរយ​នៃ​យុវជន​ទុយនីស៊ី គ្មាន​ការងារ​ធ្វើនោះទេ។

ខុសពី​ឆ្នាំមុនៗ ដែល​ប្រជាជន​រំលឹក​ខួប​បដិវត្ត​ផ្កាម្លិះ ត្រឹម​ក្នុង​រូបភាព​ជាការជួបជុំ ដើម្បី​រំលឹក​ពី​ជ័យជំនះ​របស់ពួកគេ ក្នុង​ការបណ្តេញ​មេដឹកនាំ​ពុករលួយ ប្រជាជន​ទុយនីស៊ី នៅឆ្នាំនេះ រំលឹក​ខួប​បដិវត្ត​ផ្កាម្លិះ នៅឆ្នាំ​នេះ ក្នុង​បរិបទ​ដ៏តានតឹង។ ដូច​បាន​និយាយ​ខាងដើម ប្រជាជន​ទុយនីស៊ី​បាន​ធ្វើ​បាតុកម្ម​សឹង​គ្រប់​កន្លែង ក្នុង​ប្រទេស​ចាប់តាំង​ពីថ្ងៃ​ចន្ទមក។ បាតុកម្ម ហិង្សា និង​អហិង្សា បាន​ផ្ទុះឡើង ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ទំនិញ​ឡើងថ្លៃ ប្រឆាំង​នឹង​នយោបាយ​រឹតត្បិត​ថវិកា ជាពិសេស បន្ទាប់​ពី​រដ្ឋាភិបាល​ទើប​សម្រេច​អនុម័ត ថវិកាជាតិ​ឆ្នាំ ២០១៨។ ប្រជាជន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​ថវិកា​ឆ្នាំ ២០១៨ ព្រោះថា នៅក្នុង​នោះ រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ពន្ធ សព្វសារពើ មិនថា ពន្ធ​លើ​ប្រាក់ខែ ពន្ធ​លើ​TVA និង​សូម្បី​ពន្ធ​លើទូរស័ព្ទ។ សម្រាប់​ប្រជាជន ការដំឡើង​ពន្ធ​របស់​រដ្ឋាភិបាល​មានន័យ​ស្មើ​នឹង​ច្របាច់ក​ពួកគេ ដែល​កំពុង​រងគ្រោះ​រួចហើយ ដោយសារ​ទំនិញ​ឡើង​ថ្លៃ។

ទុយនីស៊ី​ទទួល​ប្រាក់កម្ចី ២,៤ពាន់​លាន​អឺរ៉ូ​ពី​IMF

នៅក្រោយ​បដិវត្ត ទុយនីស៊ី​បាន​ជោគជ័យ ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​ទុយនីស៊ី នៅ​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច។ ទុយនីស៊ី លែង​ជួប​អស្ថិរភាព​នយោបាយ មែន ប៉ុន្តែ អសន្តិសុខ ដោយសារ​តែ​ការវាយប្រហារ​ភេរវកម្ម ជាពិសេស នៅ​ឆ្នាំ ២០១៥ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ ដែល​ជា​ខ្យល់ដកដង្ហើម​សេដ្ឋកិច្ច​របស់​ទុយនីស៊ី ធ្លាក់​ដាំក្បាល​ចុះ ហៅលែងលឺ។

រដ្ឋាភិបាល​ទុយនីស៊ី ដែល​ជួប​ការលំបាក​ហិរញ្ញវត្ថុ​បាន​រត់ទៅ​ជំនួយ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ នៅ​ឆ្នាំ ២០១៦ មូលនិធិ​IMF បានផ្តល់​ប្រាក់កម្ចី ២ពាន់ ៤រយ​លាន​អឺរ៉ូ​ដល់​រដ្ឋាភិបាល​ទុយនីស៊ី ដើម្បី​យក​ទៅ​ជំរុញ​សេដ្ឋកិច្ច ប៉ុន្តែ​IMF បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​រដ្ឋាភិបាល​ទុយនីស៊ី ត្រូវ​តែ​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា កាត់បន្ថយ​ឱនភាព​ថវិកា និង​ពាណិជ្ជកម្ម។ ដើម្បី​អាច​សម្រេច​តាម​គោលដៅ តាមការទាមទារ​របស់​ម្ចាស់បំណុល រដ្ឋាភិបាល​ទុយនីស៊ី​មាន​ផ្លូវ​តែម្យ៉ាង គឺ​បង្កើន​ចំណូល​ចូល​កេស​ថវិកា តាមរយៈ​ការដំឡើង​ពន្ធ​នេះឯង។

ដើម្បី​បន្ថយ​កំហឹង​របស់​បាតុករ រដ្ឋាភិបាល​ប្រកាស​ផ្តល់​ថវិកា​ជួយ​ប្រជាជន​ក្រីក្រ

កាលពី​ថ្ងៃសៅរ៍ ដើម្បី​បន្ធូរ​បន្ថយ និង​ចង់​ឲ្យ​ការតវ៉ា​ស្ងប់ស្ងាត់​ទៅវិញ រដ្ឋាភិបាល បាន​ប្រកាស​ថា នឹង​បញ្ចេញ​ថវិកា​៥៧​លាន​អឺរ៉ូ​ដើម្បី​ជួយ ប្រជាជន​ដែល​ក្រីក្រ និង​ដែល​ត្រូវ​ជំនួយ​ជាចាំបាច់។ តាម​រដ្ឋមន្រ្តី​កិច្ចការសង្គម​ទុយនីស៊ី គម្រោង​ជំនួយ​នេះ​នឹង​បាន​ប្រយោជន៍​ទៅលើ​ប្រជាជន​ទុយនីស៊ី ប្រមាណ ២សែន ៥ម៉ឺន​គ្រួសារ។ កញ្ចប់​ថវិកា​ប៉ុណ្ណេះ គឺ​គ្រប់គ្រាន់ ត្រឹម​ដោះស្រាយ​បញ្ហា​មួយគ្រា ប៉ុណ្ណោះ ប៉ុន្តែ មិនអាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដែល​នៅតែ​រាំរ៉ៃ​ដោយសារ​អំពើអយុត្តិធម៌ និង​អំពើ​ពុករលួយ​នោះទេ។ ដរាប​ណា​រដ្ឋាភិបាល​មិន​ដោះស្រាយ បញ្ហា និងឆ្លើយតប​តាមការទាមទារ​របស់​ប្រជាជន​ឲ្យ​ដល់​ស៊ីជម្រៅទេ បដិវត្ត​ផ្កាម្លិះ គឺ​នៅតែ​អន្ទោល​តាម​ប្រាណ​របស់​ក្រុមមេដឹកនាំ​ជានិច្ច៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ទីក្រុង​ប៉េកំាង​បារម្ភ​ពី​ការ​ចម្លង​យក​គំរូ​បដិវត្តន៍​ផ្កាម្លិះ​នៅ​​ពិភពអារ៉ាប់

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រទេស​ទុយនីស៊ី​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជា​ប្រវត្តិសាស្រ្ត​លើក​ទី១

    ស្វែងយល់បន្ថែម

  • ទុយនីស៊ី

    « បដិវត្តន៍ផ្កាម្លិះ » កំពុង​ជះក្លិន ចូល​ទៅក្នុង​ប្រទេសអារ៉ាប់​ផ្តាច់ការ​ផ្សេងទៀត

    ស្វែងយល់បន្ថែម

  • ទុយនីស៊ី

    ទុយនីស៊ី៖ ​កុបកម្ម​ហិង្សា​របស់​យុវជន ​ផ្ទុះឡើង​សា​ជាថ្មី​ សឹង​គ្រប់​ទី​កន្លែង

    ស្វែងយល់បន្ថែម

  • ទុយនីស៊ី-ក្រុមជីហាដ

    ក្រុម​ជីហាដ​អ៊ីស្លាម​នៅ​លីប៊ី ចូល​មក​បាញ់​ប្រហារ​ទាហាន​និង​នគរបាល​ទុយនីស៊ី នៅ​ព្រំដែន

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​យក​​ទុយនីស៊ី​ធ្វើ​ជា​កន្លែង​​​វាយប្រហារ​ប្រយោជន៍​លោក​ខាង​លិច

    ស្វែងយល់បន្ថែម

  • ទុយនីស៊ី

    ទុយនីស៊ី៖មនុស្ស​រាប់ម៉ឺននាក់​បាន​ដើរ​ដង្ហែក្បួន​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ