អានតួអត្ថបទ
ប៉ាឡេស្ទីន

ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ថា អាមេរិក​លែង​ជា​តួអង្គឯក​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល

នៅ​ទីក្រុង​រ៉ាម៉ាឡា ទឹកដី​ប៉ាឡេស្ទីន ថ្នាក់ដឹកនាំ​នៃ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​ហៅកាត់​ថា OPL បាន​រួម​ប្រជុំ​គ្នា​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៤ មករា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ស្វែង​រក​យក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ទប់ទល់​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ទទួល​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល។ លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​បាន​ចាត់​ទុក​សំណើ​សន្តិភាព​របៀប​នេះ​របស់​លោក​ត្រាំ​ថា​ជា « ការ​ទះកំផ្លៀង​សតវត្សរ៍ » និង​បដិសេធ​លើ​តួនាទី​របស់​អាមេរិក​ជា​អន្តរការី​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ទន្ទឹម​គ្នា​នេះ លោក​អាបាស់​ក៏​បាន​បរិហារ​លើ​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ១៩៩៣ រវាង​អង្គការ OLP និង​អ៊ីស្រាអែល។

លោក​ម៉ាមូដ អាបាស់ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន (រូបកណ្តាល)
លោក​ម៉ាមូដ អាបាស់ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន (រូបកណ្តាល) REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​និយាយ​ថា គ្មាន​កិច្ចព្រៀង​ក្រុង​អូស្លូ​ទៀត​ឡើយ ព្រោះ​អ៊ីស្រាអែល​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​នោះ។ ដូច្នេះ​យើង​ត្រូវ​តែ​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ។ មាន​អ្នក​ខ្លះ​នាំ​គ្នា​និយាយ​ថា កិច្ចព្រមព្រៀង​ទាំង​នេះ​ជា​ការ​ក្បត់ តែ​គេ​ត្រូវ​ទទួល​ស្គាល់​ថា ចំណុច​វិជ្ជមាន​មួយ​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ គឺ​ការ​ដែល​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​អត្ថិភាព​របស់​ប្រជាជន​ប៉ាឡេស្ទីន។

បន្ទាប់​មក​ទៀត និង​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​ឆ្នាំ ១៩៩៣ ដដែល អ៊ីស្រាអែល​បាន​ទទួល​អង្គការ​រំដោះ​ប៉ាឡេស្ទីន​ជា​អង្គការ​ស្រប​ច្បាប់​តែ​មួយ​គត់​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន។ ប៉ុន្តែ​ឥឡូវ​នេះ អ្វីៗ​បាន​ផ្លាស់ប្តូរ។ យើង​ជា​រដ្ឋអំណាច​មួយ​ដែល​គ្មាន​អំណាច និង​ដែល​កំពុង​ដោះស្រាយ​រឿង​ការ​ទន្ទ្រាន​កាន់កាប់​ពី​អ៊ីស្រាអែល។ យើង​នឹង​មិន​យលព្រម​ជា​ដាច់​ខាត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ