អានតួអត្ថបទ
​ប៉ាឡេស្ទីន​​​

លោក​​អាបាស់​ថ្លែង​​សន្ទរកថា​ នៅ​​​អង្គការ​​សហប្រជាជាតិ​ការពារ​​​ការបង្កើត​​រដ្ឋ​​ប៉ាឡេស្ទីន​​​

ថ្ងៃអង្គារ​នេះ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ លោក​ម៉ះមូដ អាបាស់ នឺងថ្លែង​សន្ទរកថា​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ អំពាវនាវ​អោយ​ទទួលស្គាល់​ប៉ាឡេស្ទីន ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ។ ​នេះ​ជា​សន្ទរកថា លើកទី​៣​របស់​លោក​ ​អាបាស់ និង​ជា​សន្ទរកថា​ដ៏​កម្ររបស់​លោក​ ​នៅចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ ​គិត​តាំង​ពី​ឆ្នាំ​២០០៨មក។  ​

ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក ​Mahmoud Abbas
ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក ​Mahmoud Abbas REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ក្រុម​មន្ត្រី​ប៉ាឡេស្ទីន​លើកឡើងថា ថ្ងៃអង្គារ​នេះ លោក​អាបាស់ ​នឹង​អំពាវនាវ​អោយ​ការចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ទូលំទូលាយ។ ជា​ការចរចា​ដែល​អាច​មាន​វត្តមាន​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សាស​ន្តិសុខ​អង្គការ​សហប្រជាជាតិ។ ប្រទេស​ទាំង៥ ដូច​យើងដឹង​ហើយ គឺ​មាន​ចិន រុស្ស៊ី អាមេរិក បារាំង និង​អង់គ្លេស។ លោក​អាបាស់​ក៏​នឹង​មិនជំទាស់​នឹង​វត្តមាន​របស់​​​អាល្លឺម៉ង់​ផងដែរ។ ប៉ុន្តែ​កន្លងមក អ៊ីស្រាអែល​តែង​ទាត់ចោលដំណើរការ​​​ការចរចា​ដែល​មាន​លក្ខណៈ​ពហុភាគី។​

ដោយឡែក ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ ​​មិនចង់​អោយ​យក​អធិបតីភាព​អាមេរិក​ ​ជាធំទេ ក្នុង​ការចរចាសន្តិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន​។ ​​លោក​អា​បាស់​បដិសេធ​រាល់​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រដ្ឋបាល​អាមេរិក ដោយសារ​តែ​កាលពី​ចុងឆ្នាំ​២០១៧ លោក​ដូណាល់ ត្រាំ បាន​​សម្រេច​ទទួលស្គាល់ជា​ឯកតោ​ភាគី​ថា​​​ហ្សេរុយហ្សាឡិម​ ថា​ជា​រដ្ឋធានី​អ៊ីស្រាអែល។​​ ​​

គេ​រំពឹង​ដែរថា នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​ថ្ងៃ​អង្គារ​នេះ​ ​លោក​អាបាស់​​ក៏អាច​នឹង​បង្ហាញ​បំណង​អោយ​មាន​ការទទួល​ស្គាល់​ប៉ាឡេស្ទីនជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ដូច្នេះ ​លោក​អាបាស់​ងត្រូវ​តែ​ទាមទារ​អោយ​​​​មាន​និតិវិធី​រួមគ្នា​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​អាច​អោយ​ប៉ាឡេស្ទីន​ក្លាយជា​សមាជិក​ក្លាយជា​សមាជិ​កអង្គការ​សហប្រជាជាតិ។ តាំងពី​ឆ្នាំ​២០១២មក ប៉ាឡេស្ទីន​មាន​ឈ្មោះ​ត្រឹមតែ​ជា​រដ្ឋសង្កេតការ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ គ្មានឈ្មោះ​ជារដ្ឋ​​សមាជិក​ទេ។ ​

ថ្ងៃអង្គារ​នេះ គ្រប់គ្នា​រង់ចាំ​មើលដែរ​នូវ​ជំនួប​ផ្ទាល់មុខថ្ងៃនេះ ​រវាង​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន និង​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ គឺ​លោកស្រី​នីគី ហាឡី។ ខែ​មករា​មុននេះ ​លោក​ស្រី​ហាឡី​ធ្លាប់​បាន​រិះគន់​លោក​អាបាស់ ថា​ខ្វះភាព​ក្លាហាន​ ​ក្នុង​​ការ​សម្រេច​ទិសដៅ​សន្តិភាព៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ