អានតួអត្ថបទ

អ.ស.ប៖​កុមារស៊ីរី​រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើង​ដោយសារ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី

អង្គការ​សហប្រជាជាតិ​បាននិយាយ​នៅ​ថ្ងៃចន្ទនេះ​ថា​ បច្ចុប្បន្ននេះ​ កុមារ​ស៊ីរី ​ប្រឈម​ទៅនឹង​គ្រោះភ័យ​ដោយសារ​សង្គ្រាម​ដ៏រុំារៃ​នៅក្នុង​ប្រទេសស៊ីរី ​ជាង​ពេលណាៗ​ទាំងអស់​។ ប្រជាជន​ស៊ីវិល​ស៊ីរី​ ដែល​ក្នុង​នោះ​មាន​កុមារ​ជាច្រើន​ផងដែរ​នោះ ​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​ដោយសារ​ សង្គ្រាម​នៅ​តែ​បន្ត​កើតមាន​។

បុរសម្នាក់ឈរនៅជិតមន្ទីរពេទ្យ ដែលរងការខូចខាតបន្ទាប់ពីរងការវាយប្រហារតាមអាកាស នៅតំបន់ជនបទមួយនៅភាគខាងលិចទីក្រុងអាឡេប៉ូប្រទេសស៊ីរី
បុរសម្នាក់ឈរនៅជិតមន្ទីរពេទ្យ ដែលរងការខូចខាតបន្ទាប់ពីរងការវាយប្រហារតាមអាកាស នៅតំបន់ជនបទមួយនៅភាគខាងលិចទីក្រុងអាឡេប៉ូប្រទេសស៊ីរី Ammar Abdullah / Reuters
ផ្សាយពាណិជ្ជកម្ម

បើ​គិត​មកដល់​ពេលនេះ​ សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ដែល​មាន​រយៈពេល​ជិត ​៨ឆ្នាំ​ បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ ៣៥០,០០០ នាក់ ​ដែល​ក្នុងនោះ​មាន​កុមារ​ចំនួន​ជិត​ ២ ម៉ឺននាក់​។ ហើយ​បើតាម​ អង្គការ​យូនីសេស​ មាន​ចំនួន​កុមារ​ស្លាប់​ទ្វេដង​នៅ​ក្នុង​ឆ្នាំ២០១៧ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំមុនៗ​។ អង្គការ​យូនីសេស​ រឮក​ទៀតថា​ តាមរយៈ​ការ​វាយ​ប្រយុទ្ឋ​ឥត​ឈប់​របស់​កងទ័ព​ស៊ីរី​ និង​ ក្រុមឧទ្ទាម​ គេ​មើល​ឃើញថា ​ចំនួន​កុមារ​រងគ្រោះ​ នឹង​កើន​ឡើង​ជា​គំហុក​បន្តទៀត​ នៅ​ឆ្នាំ​២០១៨​ នេះ​។

ចំណែក​ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ឋិ​មនុស្ស ​បាន​ឲ្យដឹង​ថា​ កុមារ​ គឺ​ជា​បុគ្គល​រង​គ្រោះ​ខ្លាំង​លំដាប់​ទី៥​ ដោយ​សារ​សង្គ្រាម​ដែល​អូស​បន្លាយ​ និង​ចូល​ដល់​ឆ្នាំ​ទី ៨​ ហើយ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ មីនា​ ខាង​មុខនេះ​។​ ហើយ​បើ​គិត​ត្រឹម​តែ​ពី​ខែកុម្ភៈ ​ឆ្នាំ ២០១៨​  មាន​កុមារ​ស៊ីរី​ជាង​ ២០០ នាក់​បានស្លាប់​ ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ ដែល​មាន​ជំនួយ​ពី​រុស្សី​ ទៅ​លើ​ក្រុម​ឧទ្ទាម​។

បើតាម​ ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ មាន​កុមារ​ស៊ីរី​ប្រមាណ​ជា​ ៣ លាន​ ៣ សែន​ នាក់​ រងគ្រោះ​ ពី​សង្គ្រាម​ហែកហួរ​នៅ​ទូទាំង​ប្រទេស​។

ដោយឡែក​ សហគមន៍​អន្តរជាតិ​ និង​ ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ឋិមនុស្ស​បាន​សម្តែង​នូវការ​ព្រួយបារម្មណ៍​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​អាក្រក់​ដែល​នៅតែ​បន្តកើតមាន​នៅ​ក្នុង​តំបន់​ហ្គូតា​ខាងកើត​ នៃ​ប្រទេស​ស៊ីរី​។ បារម្មណ៍​ ក៏​ព្រោះ​តែ​ការវាយ​ប្រយុទ្ឋ​នៅតែ​កើត​មាន​ទោះបី​ជា​មាន​ការ​អន្តរាគមន៍​ពី​ អង្គការ​សហប្រជាជាតិ​ និង​ ប្រទេស​លោកខាងលិច​យ៉ាងណា​ក៏ដោយ​។

តួយ៉ាង​ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញនេះ​ រដ្ឋាភិបាល​ស៊ីរី​ បាន​បន្ត​ការ​វាយប្រហារ​របស់​ខ្លួន​ ទៅ​លើក្រុម​ឧទ្ទាម​ នៅ​តំបន់​ហ្គូតា​ខាងកើត​។ តំបន់​ហ្គូតា​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ ៤ សែន​នាក់​ ហើយ​ពួកគេ​ រស់នៅ​ឡោមព័ទ្ឋ​ដោយ​សូរសម្លេង​គ្រាប់បែក​ គ្រាប់កាំភ្លើង​របស់​រដ្ឋាភិបាល​ស៊ីរី​ចាប់ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ