ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

លីបង់​ស្វែងរក​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ពី​ប្រទេស​ម្ចាស់ជំនួយ

media Lebanese Prime Minister Saad Hariri delivers a speech as French Foreign Minister Jean-Yves Le Drian (R) listens to during the Cedar (CEDRE) Conference for international donors and investors to support Lebanon's economy, in Paris, France, April 6, 2018. © Eric Feferberg/Pool via Reuters Download Picture Share via Ema

លីបង់​មិន​អាច​ធ្វើ​បាន​តែម្នាក់ឯង​នោះទេ។ លីបង់​ដែល​ជួប​វិបត្តិ​នយោបាយ សន្តិសុខ​ធ្ងន់ធ្ងរ បូកផ្សំ​បន្ថែម​នឹង​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ត្រូវការ​ការគាំទ្រ​ពីសហគមន៍​អន្តរជាតិ ដែល​អាច​ជួយ​លីបង់ តាមរយៈ ការផ្តល់​ជំនួយ ឬ​ប្រាក់​កម្ចី។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​លីបង់ សាអាដ ហារីរី នៅក្នុងសុន្ទរកថា បើក​សន្និសីទ នៃ​ប្រទេស​ម្ចាស់​ជំនួយ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រទី ៦​មេសា។

 

នៅមុន​សន្និសីទ ប្រទេស​ម្ចាស់​ជំនួយ នៅទីក្រុង​ប៉ារីស លីបង់​ធ្លាប់​បាន​អំពាវនាវ​រក​ទឹកប្រាក់​ជំនួយ និង​កម្ចី ពីសហគមន៍​អន្តរជាតិ ពី​៦ ទៅ ៧ពាន់​លាន​ដុល្លារ សម្រាប់​ជំរុញ​សេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​របស់​ប្រទេស។ នៅក្នុង​សន្និសីទ នៅ​ទីក្រុង​ប៉ារីស ដែល​មាន​ការចូលរួម​ពី​អ្នកតំណាង​ប្រទេស​ជាង ៤០ និង​អង្គការ​មនុស្សធម៌ជាង ១០ សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ទៅ​ឲ្យ​លីបង់ នូវ​ថវិកា​ជំនួយ និង​ប្រាក់​កម្ចី ប្រមាណ ១១​ពាន់លាន​ដុល្លារ ដែល​ច្រើន​ជាងការរំពឹង​ចង់​បាន​របស់​លីបង់។

ធនាគារ​ពិភពលោក បាន​ប្រកាស​នៅថ្ងៃ​សុក្រ​ថា នឹង​ផ្តល់​ប្រាក់​កម្ចី​៤ពាន់​លាន​ដុល្លារ សម្រាប់​លីបង់ ចំណែក​អារ៉ាប៊ី សាអូឌីត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​នាយករដ្ឋមន្រ្តី​លីបង់ លោក​សាអាដ អារីរី បាន​សន្យា​បើក​ឲ្យ​ប្រើប្រាស់​ខ្សែប្រាក់កម្ចី ១ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​លីបង់។ បារាំង​ឯណោះ​វិញ ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី ៤០០លាន​អឺរ៉ូ និង​ទឹកប្រាក់​ជំនួយ ១៥០​លាន​អឺរ៉ូ។ លីបង់​គ្រោង​នឹង​យក​ទឹកប្រាក់​ជំនួយ និង​កម្ចី​សម្រាប់​គម្រោង ជាង ២៥០ ដែល​ផ្តោត​លើ​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ ទឹកស្អាត ហើយ​និង​ថាមពល​អគ្គិសនី។

នៅក្រោយ​ចប់​សង្រ្គាម​ស៊ីវិល ឆ្នាំ ១៩៩០ លីបង់​បាន​ប្រែមុខមាត់​ថ្មី និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ដោយសារ​វិស័យ​កសិកម្ម ទេសចរណ៍។ ជា​ជំរក​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ​ធនាគារ និង​សហគ្រាស​ឯកជន លីបង់​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ប្រទេស​ស្វ៊ីស នៅ​ដើមបូព៌ា។ ប៉ុន្តែ លីបង់​ដែល​ចាប់​ធ្លាក់ខ្លួន ដោយសារ​តែ​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ឆ្នាំ ២០០៦ កាន់តែ​ចុះ​អន់ថយ ថែមទៀត ដោយសារ​អស្ថិរភាព នយោបាយ និង​វិបត្តិ​ជនភៀសខ្លួន ស៊ីរី នៅពេល​សង្រ្គាម​ស៊ីវិល​ស៊ីរី ផ្ទុះឡើង នៅ​ឆ្នាំ ២០១១។ លីបង់​ដែល​មាន​ប្រជាជន​តែ​៤លាននាក់ ទទួល​ឲ្យ​រស់នៅ ក្នុងទឹកដី​របស់ខ្លួន ជនភៀសខ្លួន​ស៊ីរី ដល់​ទៅ ១លាននាក់។ ការទទួល​បន្ទុក​ជនភៀសខ្លួន​ស៊ីរី នៅក្នុងទឹកដី​របស់ខ្លួន បាន​ធ្វើ​ឲ្យ​ប្រាក់បំណុល​របស់​លីបង់​កើនឡើង បន្ថែម ៦ពាន់​លាន​ដុល្លារ គិត​មក​ត្រឹមឆ្នាំ ២០១៦។

សន្និសីទ​ប្រទេស​ផ្តល់ជំនួយដល់​លីបង់ ធ្វើឡើង​នៅ​តែបី​សប្តាហ៍មុន​នៃ​សន្និសីទ ស្តីពី​ជនភៀសខ្លួន​ស៊ីរី ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ប្រទេស​បែលហ្ស៊ិក។ មួយវិញ ទៀត សន្និសីទ​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​តែ​ជាង​១ខែមុន​នៃ​ការបោះឆ្នោត ជាតិ​លីបង់ ដែល​ទើប​តែ​មាន​ជា​លើកទី​១ នៅក្នុង​រយៈពេល ជាង ១០​ឆ្នាំ​ចុងក្រោយនេះ។ ក្នុងមួយទសវត្សរ៍​ចុងក្រោយនេះ សភា​ជាតិលីបង់​បាន​បង្កើត​រដ្ឋាភិបាល​ដោយ​ចិត្តឯង ដោយមិន​ឆ្លង​ការបោះឆ្នោតរបស់​ប្រជាជន​នោះទេ។ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ និង​ប្រទេស​ជំនួយ ទឹកប្រាក់​ជំនួយ លីបង់ នឹង​ទទួល​បាន​សិទ្ធប្រើប្រាស់ ប្រាក់ជំនួយ និង​កម្ចី ១១​ពាន់​លាន​ដុល្លារ បើសិន​លីបង់​អនុវត្ត​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​របស់ខ្លួនឡើងវិញ។ លីបង់​បាន​ក្លាយ​ជា​ប្រទេស​ទី៣ លើ​លោក​ខាង​មាន​ប្រាក់បំណុល​រដ្ឋ បន្ទាប់ពី​ជប៉ុន និង​ក្រិក។ លីបង់​សំបូរ​ដោយ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ ចំណាយ​ខ្ជះខ្ជាយ​ទៅលើ​ប្រាក់ខែ​របស់​មន្រ្តីរដ្ឋការ។ អ្នកជំនាញ​វាយតម្លៃថា ជាជាង​ស្វែងរក​ប្រាក់ជំនួយ រដ្ឋាភិបាល​លីបង់ គួរ​ប្រយុទ្ធប្រឆាំង នឹង​ការលួច​គេចពន្ធ ដែល​ធ្វើ​ឲ្យ​រដ្ឋលីបង់​ខាតបង់​ថវិកា​ប្រមាណ ៤ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ