ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
មជ្ឈិមបូព៌ា

​OIAC ៖ សារធាតុ​​​គីមី​​​ Chlore ​​​ត្រូវ​​​បាន​​​គេ​ប្រើ​​​​​​នៅ​​​ក្នុង​​ការ​​វាយប្រហារ​​​​នៅ​​​ខេត្ត​​​​ Idlib ​​ក្នុង​ប្រទេស​ស៊ីរី​​​កាលពី​​​ខែ​​​​កុម្ភៈ​​​​មុន​មុន

media  
ក្រុម​អ្នក​ជំនាញ​​នៃ​អង្គការ​​​ហាមឃាត់​​អាវុធ​​គីមី​​​ (OIAC ) ​​រង់ចាំ​ចូល​​​ក្រុង​​​ Douma ​ដែល​ត្រូវ​រង​​​អន្តរាយ​​និង​​​​មាន​ជន​​រងគ្រោះ​​ប្រហែល​ដោយ​សារ​អាវុធ​គីមី​​​​ REUTERS/Ali Hashisho

អង្គការ​​ហាម​​​​អាវុធ​​គីមី​​ហៅកាត់​ហៅថា​​(OIAC) ​ទើប​​បាន​​​គូសបញ្ជាក់​​នៅ​​ថ្ងៃ​​ពុធ​ម្សិលមិញ​​ថា​ សាធាតុ​​គីមី ​Chlore ​​ប្រហែល​​ជា​​ត្រូវ​​បាន​​គេ​​​ប្រើប្រាស់​​នៅ​​ក្នុង​​ការ​វាយប្រហារ​​កាលពី​​ខែ​​កុម្ភៈ​​មុន​​នៅ​​ Saraqib ​ក្នុង​ខែត្រ​​ Idlib ​​ភាគ​​ពាយ័ព្យ​​ប្រទេស​ស៊ីរី​។​

បន្ទាប់ពីការ​​ពិនិត្យ​យ៉ាង​ល្អិតល្អន់​នៅក្នុង​​មន្ទីរ​ពិសោធន៍​​រួច​រាល់​មក អង្គការ​ហាម​ឃាត់​អាវុធ​គីមី ឬ​ អង្គការ​ OIAC ​បាន​អះអាង​បញ្ជាក់​ថា​”​វត្តមាន​​សារធាតុ​គីមី ​Chhore​ ពិត​ជា​មាន​មែន​ តែ​ ​ពុំ​បាន​បញ្ជាក់​​ពី​ប្រភព​នៃ​ការ​វាយប្រហារ​នៅ​ប៉ែកពាយ័ព្យ​ប្រទេស​ស៊ីរី​កាល​ពី​​ខែ​កុម្ភៈ​មុន​នោះ​ទេ។​

អង្គការ OIAC ដែល​មាន​បេសកកម្ម​ ស៊ើបអង្កេត​នៅ​ស៊ីរី បាន​គូស​បញ្ជាក់ទៀត​​ថា សារធាតុ​​​គីមី ​Chlore​ ត្រូវ​​បាន​​​គេ​​​ដាក់​​នៅ​​ក្នុង​​បំពង់ Cylindres ​​ដើម្បី​ ​​យក​​ទៅ​​បំផ្ទុះ​​នៅ​​សង្កាត់​​ Al Talil ​​​ ក្រុង Saraqib​​ ​ខែត្រ​ Idlib ដែលស្ថិត​នៅ​ភាគ​ពាយ័ព្យ​​​ប្រទេស​​ស៊ីរី​។​ សេចក្តីសន្និដ្ឋាន​​របស់​អង្គការ OIAC នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ការ​រក​ឃើញ​​​បំពង់ cylindres​ ចំនួន​ពីរ ​ដែល​នៅ​ក្នុ្ងងបំពង់​នោះ មាន​សាធាតុគីមី Chlore។​

បេសកកម្ម​​​អង្កេត​របស់អង្គការ​ (OIAC)​ នៅ​ស៊ីរី បាន​គួស​បញ្ជាក់​ទៀត​ថា ក្រោយពី​ការវាយប្រហារ​នៅ​ខេត្ត Idlib​កាលពី​ថ្ងៃ​ទី​៤​កុម្ភះ​ រួច​មក ​បណ្តាជន​ស៊ីវីលស៊ីរី ជាច្រើន​នាក់ ត្រូវ​បាន​គេ​ដឹកបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល​ដោយសារតែ​​ពួក​គេ​​មាន​បញ្ហា​ផ្លូវ​ដង្ហើម។​

ម្យ៉ាងទៀត បេសកកម្ម​របស់ អង្គការ OIAC ក៏​មាន​ភារៈកិច្ច​ផង​ដែរ នៅ​​ក្នុង​ការ​ស្រង់​ប្រមូល​​នូវ​សក្ខីភាពនានា​និង​គំរូឬ​ក៏​​សំណាកនានា​​​​​​​ដែល ​អាច ​គូស​បញ្ជាក់​ ថា​ វាពិត​​ជា​មាន​មែន ​វត្តមាន​​ជាយថាហេតុ​នៃ​សាធាធាតុ​គីមី Chlore ​នៅ​ក្នុង​បរិស្ថាន។

ក៏ប៉ុន្តែ​រដ្ឋាភិបាល ​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bachar al Assad  បានធ្វើការ​​បដិសេធ​យ៉ាង​​ដាច់​អហង្កា ដែរ​​ថា​កងទ័ព​ស៊ីរី​ ពុំបាន​​​ប្រើ​ប្រាស់់ អាវុធ​គីមីនោះទេ និង​​​បាន​​​ចោទ​​​ទៅ​លើ​ពួក​ឧទ្ទាម​ស៊ីរី ថា ជាអ្នក​​​រៀប​ចំ​ឆាកនៃ​​វាយប្រហារ​​បែប​ដូច​​​​នេះ ដើម្បីទ​ម្លាក់​ទោស​ឧក្រឹដ្ឋ​​​ទៅ​លើ​កងទ័ព​ដែល​គាំទ្រ​​របប​ស៊ីរី៕​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ