ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
មជ្ឈិមបូព៌ា

អ.ស.ប.នឹង​​បោះឆ្នោត​​នៅ​ថ្ងៃ​ទី​១៣​​មិថុនា​​លើ​​សេចក្តី​​សម្រេចចិត្ត​មួយ​​​​ថ្កោលទោស​​អ៊ីស្រាអែល​​​​​

media  
ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ អ.ស.ប.លោកស្រី Nikki Haley REUTERS/Shannon Stapleton

មហាសន្និបាត​របស់ អ.ស.ប.​ នឹង​​ធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ទី​១៣​មិថុនា​នេះ​ដើម្បី​អនុម័ត​លើ​​គម្រោង​សេចក្តី​សម្រេចចិត្ត​មួយ​ថ្កោលទោស​​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​​សាហាវ​​ដើម្បី​បង្ក្រាប​ប៉ាតុករ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។ អត្ថបទ​នៃ​គម្រោង​សេចក្តី​សម្រេចចិត្ត​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា។

បណ្តា​ប្រទេស​អារ៉ាប​ដែល​គាំទ្រ​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប. បាន​បែរ​​ទៅ​ខាង​​​​​​មហា​សន្និបាត​របស់​​ អ.ស.ប. បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន បាន​ប្រើ​សិទ្ធិ​ វ៉េតូ​របស់​ខ្លួន​នៅ​​ក្រុម​ប្រឹក្សាសន្តិសុខ​​ដើម្បី​បិទខ្ទប់​សេចក្តី​សម្រេចចិត្ត​​មួយ​របស់​អ.ស.ប.ដែល​​ថ្កោល​ទោស​​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុករ​ប៉ាឡេស្ទីន។

ចំណែក​​លោកស្រី  NIKKI Haley ដែលជា​​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ អ.ស.ប.វិញ​ បាន​លើក​​និយាយ​ថា ជាសេចក្តីសំរេចចិត្តមួយ ដែល​ផ្អៀង​​ទៅ​តែម្ខាង​ និង ប្រឆាំង​ ​​អ៊ីស្រាអ៊ែល។

ម្យ៉ាងទៀត អត្ថបទ​នៃគម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.នេះ​ ក៏​បាន​អំពាវនាវ​ផង​ដែរ សុំ​អោយមានការ​​អនុម័តនៅ​​លើ​វិធានការ​នានា​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជាជន​ស៊ីវីលស្លូតត្រង់​​ប៉ាឡេស្ទីន ​បន្ទាប់ពី ​ប្រជាជនស៊ីវីល​​ប៉ាឡេស្ទីន​យ៉ាង​តិច​ចំនួន ១២៩​នាក់ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​រះ​របស់​ទាហាន​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ចាប់តាំង​ពី​ផ្ទុះអំពើ​ហិង្សា​លើក​តំបូង​នៅ​​ចុង​ខែ​មីនា​កន្លង​ទៅ​ នា​​ឱកាស​បាតុកម្ម​របស់​ប្រជាជន​ប៉ាឡេស្ទីន​​នៅ​តាម​បណ្តោយ​ព្រំដែន។ នៅ​ក្នុង​ការ​ប៉ះទង្កិច​ជា​មួយ​ប៉ាតុករ​ប៉ាឡេស្ទីន នេះ ខាង​​អ៊ីស្រាអែល​ ពុំ​​មាន​​ជន​រងគ្រោះ​ស្លាប់​ម្នាក់​ឡើយ។​

គួរបញ្ជាក់ដែរថា អត្ថបទ​នៃ​គម្រោង​​សេចក្តី​សម្រេចចិត្ត​របស់ ​អ.ស.ប.​ បាន​សម្តែង​ការ​សោកស្តាយ​ដែរ ពីការប្រើកម្លាំងទ័ព​​​របស់​​​អ៊ីស្រាអ៊ែលដ៏​​ហួស​ហេតុ​ និង​​​ឥត​រើស​មុខ ​​​នៅ​ក្នុង​ការ​ប្រឆាំង​ទល់​ជាមួយនឹង​ប្រជាជន​ប៉ាឡេស្ទីនស្លូតត្រង់ ។ អត្ថបទ​ខាង​លើ​នេះ​  ក៏​​​​បាន​ធ្វើការ​​ទិតៀន​​រិះគន់​ផងដែរ ​ទៅលើ ការ​បាញ់​គ្រាប់​រ៉ុកកែត​ចេញ​ពី​តំបន់​ហ្កាហ្សា​ ប្រឆាំង​​​ទៅ​លើ​តំបន់​រស់​នៅ​របស់​ប្រជាជន​ស៊ីវីល​អ៊ីស្រាអែល”។

ជាបន្ទាន់នោះដែរ អាមេរិក​និង​អ៊ីស្រាអែល បាន​ធ្វើការ​រិះគន់​តបត​វិញ​យ៉ាងខ្លាំងក្លា​ ដោយ​​​មូលហេតុ ​ថា នៅ​​ក្នុង​​អត្ថបទ​របស់​អ.ស.ប. នោះ​ ពុំ​ មាន​ការ​​លើក​និយាយ​សោះ ​ពី​​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ហាម៉ាស​ប៉ាឡេស្ទីន​​ដែលត្រួតត្រា​កាន់​កាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។​

ដូច្នេះ​ដើម្បី​​ព្យាយាម​ប្រឆាំង​នឹង​គំនិត​ផ្តួចផ្តើម​របស់​បណ្តា​ប្រទេស​អារ៉ាប ​សហ​រដ្ឋ​អាមេរិក​​​នឹង​ដាក់​បញ្ចូល​នូវ​ ​វិសោធនកម្ម​មួយ ​ដើម្បី ធ្វើការ​​​ផ្តន្ទាទោស​ទៅ​លើ ​ចលនា ​ហាម៉ាសប៉ាឡេស្ទីន ​ពី​បទ​​បាន​បាញ់​គ្រាប់​រ៉ុកកែត​ប្រឆាំង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​និង​​បាន​ញុះញង់​បង្កឲ្យ​មានអំពើហិង្សា​នៅតាមបណ្តោយ​ព្រំដែនរវាងអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន៕​​​​​​​​​​​​​​​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ