អានតួអត្ថបទ

តម្លៃប្រេងធ្លាក់​​ថ្លៃ​​វិលមក​ដូច​មុន​ពេល​​មាន​វិបត្តិនៅ​អារ៉ាប៊ីសាអូឌីត

ការវាយប្រហារ​លើ​ទី​តាំងប្រេង​រ​បស់​អារ៉ាប៊ីសាអូឌីត បាន​ជំរុញ​ឱ្យ​ទីផ្សារ​ប្រេង​ជ្រួល​ច្របល់ និង​ឡើង​ថ្លៃ​ គួរ​ជា​ទីព្រួយ​បារម្ភ។ ប៉ុន្តែ​បី​សប្តាហ៍​ក្រោយ អ្វីៗ​ហាក់​ត្រលប់​មក​រក​ភាព​ធម្មតា​វិញ នៅ​ល្ងាច​មិញ ​ប្រេង​មួយ​បារីស មាន​តម្លៃតែ​ប្រមាណ​៥៨​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ ? ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? ភាប​តាន​តឹង​រវាង​​អារ៉ាប៊ីសាអូឌីតនិង​អ៊ីរ៉ង់​​បាន​បញ្ចប់ឬ​យ៉ាងណា ?

ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​មក​ក្រោម​តម្លៃ​មុនមានការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​អារ៉ាប៊ីសាអូឌីត
ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​មក​ក្រោម​តម្លៃ​មុនមានការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​អារ៉ាប៊ីសាអូឌីត ©REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ជា​ច្រើន​ខែមក អារ៉ាប៊ី​សាអូឌីត បាន​គ្រវី​ទង់​ប្រកាស ថា​ភាព​តាន​តឹង​ជា​មួយ​អ៊ីរ៉ង់ អាច​នឹង​ធ្វើ​ឱ្យពិភពលោក​ជួបមហន្តរាយ​​ប្រេង​ដ៏ធ្ងន់ធ្ងរ​ តម្លៃ​អាច​ឡើង​ថ្លៃ​ដល់​​ជាង​១០០​ដុល្លារ​ក្នុង​ធុង​បារីល។ ការ​វាយប្រហារ​លើទីតាំង​ប្រេង​អារ៉ាប៊ីសាអូឌីត ដែល​ជាបេះ​ដូង​នៃ​​ម៉ាស៊ីនផលិត​ប្រេង​ពិភពលោក ជា​ទង្វើ​ដ៏ធ្ងន់ធ្ងរ​ដែល​ពុំ​ធ្លាប់​ប្រទះ​មែន។ ការ​នេះ​បាន​ជំរុញ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង ដល់​ទៅ ជាង​៧១​ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ ប៉ុន្តែ​នៅថ្ងៃ​ម្សិលមិញ តាំង​ពី​ញូវយ៉ក​មកដល់​អឺរ៉ុប ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​ មក​ក្រោម​តម្លៃ​មុន​មាន​ហេតុការណ៍​វាយប្រហារ​លើ​ទីតាំង​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​ ថ្ងៃទី ១៤​កញ្ញា​ទៀត។ ​

មូលហេតុ​មក​ពី​ អារ៉ាប៊ីសាអូឌីត អាច​ធានាផ្គង់​ផ្គង់​ទីផ្សារ​ប្រេង​អន្តរជាតិ​បាន​ដូច​ធម្មតា​ យ៉ាង​លឿន​ឡើង​វិញ ដែល​អ្នក​វិភាគ​គិត​មិនដល់ និង​ជាពិសេស​គឺ​បណ្តាល​មក​ពី​ពិភពលោក​ខ្វល់​ខ្វាយ​ខ្លាំង​ជាងខ្លាច​​សង្គ្រាមពាណិជ្ជកម្ម​រវាង​ចិន​និងអាមេរិកនឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ដើរ​ថយក្រោយ។ នាយកភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​ប្រកាស​ដដែលៗ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះថា​ ​តម្រូវការ​​ផ្នែក​​ប្រេង​ នៅ​​​ឆ្នាំ​នេះ និង​នៅ​ឆ្នាំក្រោយ​នឹង​ធ្លាក់​ចុះ​​។ ហានិភ័យ​មាន​ដោយ​ជាក់ស្តែង​និងអាច​​ធ្ងន់ធ្ងរ​ខ្លាំង មក​ពី​ខាង​ចិន​ ដែល​ធ្លាប់​ជា​អតិថិជន​ដ៏​ធំ​។ ហេតុផល​ចុងក្រោយ​ គឺ​អាមេរិក​ក៏​បង្កើន​ការ​ផលិត​ប្រេង​ដែរ។

ជា​សរុប សេចក្តីត្រូវការ​ផ្នែក​ថាមពល​ប្រេង​នៅ​ដដែល តែ​ការ​ផ្តល់​បាន​កើន​ឡើង។ តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​លែង​ជ្រួល​ច្របល់​នេះ មាន​លាក់​ការពិត​ដ៏​សំខាន់​មួយ គឺ​បើ​​តំបន់​ឈូង​សមុទ្ទ​​បាន​ស្ងប់​ស្ងាត់ នោះ​តម្លៃប្រេង​នឹង​បន្តដាំ​ក្បាល​ចុះ និង​​ធ្លាក់​ថ្លៃ​​ក្រោម​៥០​ដុល្លារ​ទៅ​ទៀត​ក្នុង​មួយ​ធុងបារីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ