ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីរ៉ាក់ រដ្ឋធានីក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ ក្រោយ​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​អ៊ីរ៉ង់

media ទិដ្ឋភាព​ប្រឈម​រវាងបាតុករ​និង​កងកម្លាំង​សន្តិសុខ​នៅ ក្រុង​បាកដាក​ ប្រទេស​អ៊ីរ៉ាក់​ ថ្ងៃទី ១០​វិច្ឆិកា ២០១៩ REUTERS/Alaa al-Marjani

ជាង​មួយ​ខែ​ក្រោយ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ត្រូវ​បង្ក្រាប​​ដោយ​ហិង្សា​ ហូរ​ឈាម ស្ថានភាព​កាន់​តែ​ធ្លាក់​ដុនដាប​មួយ​កំរិត​បន្ថែម​ទៀតនៅ​ថ្ងៃ​នេះ។ ក្រោយ​ពីកិច្ចព្រមព្រៀង នយោបាយជាន់​ខ្ពស់​ ចលនា​ប្រឆាំង​បាន​ប្រើ​គ្រប់​មធ្យោបាយ​​តវ៉ា។ ​រដ្ឋធានីបាកដាក បានក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​ ក្រុមបាតុករ​និង​កម្លាំង​រក្សា​សន្តិសុខ​ ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ផង។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៧​នាក់​នៅ​ល្ងាច​មិញ។ ហេតុអ្វី​បាន​ជា​មាន​កិច្ចព្រមព្រៀង​ហើយ អំពើហិង្សា​ផ្ទុះ​កាន់​តែ​ខ្លាំង​ទៅ​វិញ​ដូច្នេះ ?!

ស្នូរ​បាញ់​កាំភ្លើង​ស្វ័យប្រវត្តិ​បាន​លាន់​រន្ទឺ​ឡើង​កណ្តាល​រដ្ឋ​ធានី មិន​ដឹង​ថា​ជា​បាញ់​បង្ហើល​ឬ បាញ់​លើ​ហ្វូង​បាតុករ​ទេ ... គឺ​មាន​តែ​ភាព​ច្របូល​ច្របល់​។ ការ​ប៉ះទង្គិច​គ្នា បាន​ផ្ទុះ​ឡើង​ នៅ​ក្បែរ​ទីលាន Tahrir ដែល​បាតុករ​បាន​នាំ​គ្នា​មក​តាំង​ទី។ ដើម្បី​​គាស់​រំលើង កងកម្លាំង​នរគបាល​ដោយ​ប្រើ​គ្រប់​បែក​ផ្សែង​ ឯ​បាតុករ​ក្រាញ និង​បាន​ដុត​ភ្នក់​ភ្លើងកង់ឡាន​ ​​បង្ហុយ​​ផ្សែង​ឱ្យ​កាន់តែ​ខ្មៅ​ខ្មួល​ខ្មាញ់​ រក​មើល​អ្វីមិន​យល់ និង​ត្រៀម​លក្ខណៈ​​វាយបក​ទៅ​លើ​ប៉ូលិ​សវិញ។

អាជ្ញាធរ​សម្រេច​ចេញ​ធ្វើ​អន្តរាគមន៍​​បំបែក​ហ្វូង​បាតុករនេះ ​ក្រោយ​ពីមេដឹកនាំ​​នយោបាយ​ធំៗ និង​សាសនា​ ​​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ បិទ​បញ្ចប់​ចលនា​ប្រឆាំង ដោយ​គ្រប់​មធ្យោបាយ រាប់​ទាំង​ការ​ប្រើ​កម្លាំង​ផង ដើម្បី​រក្សា​រដ្ឋាភិបាល​ឱ្យ​នៅ កាន់​អំណាច​ជាប់។ ​ជំនួប​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់​ និង​​ក្រោម​​វត្តមាន​​បុរស​ខ្លាំ​ង​បី​រូប ៖ មេដឹកនាំ​នយោបាយ Moqtada Sadr ​ កូន​ប្រុស​របស់ ayatollah Ali al-Sisitani ​ជា​មគ្គុទេសក៏​សាសនា​នីកាយ​ឈីអ៊ីត​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស និង​ ឧត្តមសេនីយ៍​ Qassem Souleimani ដែល​ជា​មេបញ្ជាការ​ប្រតិបត្តិការ​ទ័ព​អ៊ីរ៉ង់​នៅ​បរទេស​​។ មេដឹកនាំ​កំពូល​ទាំង​បី​បាន​សម្រេច​បិទ​បញ្ចប់​ចលនា​ប្រឆាំង​ប្រជាជន​ដោយ​ប្រើ​កម្លាំង និង​ចាប់​ធ្វើ​កំណែទម្រង់​ប្រទេស ប៉ុន្តែ​នាយករដ្ឋមន្ត្រី ដែល​បាតុករ​ទាមទារ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​​នៅ​កាន់​អំណាច​ដដែល​។

កិច្ចការ​អ៊ីរ៉ាក់ ហេតុ​អ្វីមាន​អ៊ីរ៉ង់​ចូល​ជួយ​សម្រេច​ ?! ហេតុដូច្នេះហើយ​បាន​ជា​បាតុករ​កាន់​ព្រួយ​បារម្ភ​ និង​បរិហារ​អ៊ីរ៉ង់​ថា​ចង់ក្រសោប​អ៊ីរ៉ាក់ ព្រោះ​ប្រទេស​នេះ​​មិន​បោះបង់​គំនិត​​ចង់​ទាញ​ប្រយោជន៍​នយោបាយ​និង​សេដ្ឋកិច្ច​ពី​អ៊ីរ៉ាក់​ឡើយ​។

ចលនា​ប្រឆាំង​អ៊ីរ៉ាក់ បាន​ផ្ទុះ​ឡើង​​​​តាំង​ពី​ថ្ងៃ​ទី ១​តុលា​មក ដោយ​​ទាមទារ​ឱ្យ​ថ្នាក់​ដឹកនាំប្រទេស​ទាំងមូល​ ដែល​គ្មាន​ការ​ប្តូរ​ផ្លាស់​សោះ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក ដែលសុទ្ធ​តែ​​ពុករលួយ​និងអសមត្ថភាព​ ចាកចេញ​ពី​តំណែង​។ ជា​ច្រើន​ថ្ងៃ​មក​នេះ ចលនា​ប៉ះបោរ​ស៊ីវិល បាន​បិទ​ខ្ទប់​សាលា​រៀន ស្ថាប័ន​រដ្ឋបាល​ និង​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​ជា​ច្រើន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ